ចង់មើលកុនក្រោមពន្លឺព្រះច័ន្ទអត់? សុទ្ធតែរឿងល្បីៗហើយ Free ទៀត! មានតែនៅសង្រ្កានផ្សារទំនើប EXCHANGE SQUARE!
Connect with us

ថ្មីៗ

ចង់មើលកុនក្រោមពន្លឺព្រះច័ន្ទអត់? សុទ្ធតែរឿងល្បីៗហើយ Free ទៀត! មានតែនៅសង្រ្កានផ្សារទំនើប EXCHANGE SQUARE!

តោះៗ! ងាយណាបានមើលកុនហាលវាលក្រោមមេឃហើយសុទ្ធតែរឿងល្បីៗ ល្អមើលទៀត? ហើយរឹតតែអស្ចារ្យ  Free ឥតគិតថ្លៃទៀត!

ភាពយន្ដរួមមានដូចជារឿង “In The Life Of Music” ដែលជាភាពយន្ដខ្មែរឈ្នះពានរង្វាន់នៅមហោស្រពភាពយន្ដបរទេសយ៉ាងច្រើន, រឿងហូលីវូតបែបតូរ្យតន្រ្ដីដ៏ល្បីល្បាញ “The Greatest Showman” និង និងរឿងវីរបុរសឈុតក្រហមកំពូលខិល “Deadpool 2” ដែលនឹងចាក់បញ្ចាំងបីរាត្រីជាប់ ថ្ងៃសុក្រ សៅរ៍ អាទិត្យ ទី 29-30-31 ខែមីនា ចាប់ពីម៉ោង 8:30នាទីយប់ នៅក្នុងកម្មវិធីសង្រ្កានផ្សារទំនើប EXCHANGE SQUARE ដែលបានរៀបចំឡើងដើម្បីអបអរសាទររពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ខាងមុខនេះ។ 

ប្រិយមិត្តអាចចូលរួមបានដោយសេរី ហើយក្រៅពីការបញ្ចាំងកុននេះក៏នឹងមានជាកម្មវិធីបែបប្រពៃណីខ្មែរសប្បាយចំរុះមុខជាច្រៀនទៀតដូចជា  ដូចជាការសម្ដែងរបាំត្រុដិសិរីសួស្ដីឆ្នាំថ្មី ការសម្ដែងល្ខោនស្បែកតូចរឿង”ក្រៃថោង ក្រពើឆារ៉ាវ៉ាន់” ការច្រៀងចម្រៀងប្រពៃណីជាមួយពិធីករនិងតារាចម្រៀងប្រពៃណីពូកែវាចាលោក និមិត្ត (ទីងតុង) និងកញ្ញា ចំរើន សោភា ការលេងល្បែងប្រជាប្រិយសប្បាយៗជាមួយកញ្ញា កាម៉ុនរ៉ាត់ និងលោកសយ សេងហួរ និងការបង្រៀនរាំចង្វាក់ប្រពៃណីផ្សេងៗជាមួយក្រុមរាំស្រីស្អាត OMG និង Ninja Top ផងដែរ។ 

ហើយបន្ថែមពីលើនេះទៀត ក៏មានរៀបចំជាការតុបតែងបែបចូលឆ្នាំខ្មែរទាំងក្នុង និង ក្រៅផ្សារដែលប្រិយមិត្តអាចផ្ដិតយករូបភាពស្អាតៗទុកជាអនុស្សាវរីយ៍ និងមានជាស្ដង់លក់អាហារនិងផលិតផលយ៉ាងសម្បូរបែប និងការលេងល្បែងគប់ប៉េងប៉ោងនិងបោះបាល់ដែលប្រិយមិត្តអាចចូលរួមលេងដោយមិនគិតថ្លៃផងដែរនិងឈ្នះរង្វាន់ផងដែរ។

កុំភ្លេចមកចូលរួមឲបានច្រើនកុះករទាំងអស់គ្នាណា នៅថ្ងៃសុក្រ សៅរ៍ អាទិត្យ ទី 29-30-31 ខែមីនា ចាប់ពីម៉ោង 5ល្ងាចដល់ 10 យប់នៅផ្សារទំនើប EXCHANGE SQUARE! ចូលរួមដោយសេរី!

មើលកម្មវិធីលំអិតប្រចាំថ្ងៃនៅរូបភាពខាងក្រោម៖

មតិយោបល់

គួរដឹង2 weeks ago

គំនិតគួរពិចារណា ! បើចង់ជោគជ័យមុនអាយុ ៣០ឆ្នាំ ចូរអ្នករៀនបង្កើតនូវទម្លាប់ទាំងនេះ

ថ្មីៗ4 weeks ago

អស់ទាស់ ! ក្រុមហ៊ុន «​ជប៉ុន​ និង​ចិន» នឹងសហការគ្នាសាងសង់ «​ខ្សែរថ​ភ្លើង​លើ​អាកាស​ និង​ក្រោម​ដី»​ ​នៅ​រាជធានី​ភ្នំពេញ​

ថ្មីៗ3 weeks ago

ល្អណាស់ ! ខណៈប្រជាជនខ្មែរជាច្រើនត្រៀមទៅលេងឆ្នេររបស់ខ្លួនវិញ អភិបាលខេត្តថ្មីទើបឡើងនាំកម្លាំងចុះរៀបចំឆ្នេរភ្លែត

គួរដឹង3 weeks ago

កម្របានឃើញ! រូបភាពដ៏អស្ចារ្យទាំង ១៥  បានបង្ហាញពីអាថ៌កំបាំងមួយចំនួននៅក្នុងរាងកាយមនុស្ស

គួរដឹង5 days ago

បើមិនចង់ទឹកភ្នែកជូតក្បាលជង្គង់! ប្រយ័ត្នចំពោះដី​តំបន់​ជើងឯកជាង​ ៤០០​ហិកតាគឺ​មិន​អាច​ទិញ​លក់បានឡើយ

Trending

Copyright © 2019 ANARCHAK