ការស្រាវជ្រាវថ្មីបានបង្ហាញថា ខួរក្បាលមនុស្ស​ពេញ​វ័យ​នៅ​អាយុ ៣០​ឆ្នាំ មិន​មែន ​១៨ ឡើយ
Connect with us

គួរដឹង

ការស្រាវជ្រាវថ្មីបានបង្ហាញថា ខួរក្បាលមនុស្ស​ពេញ​វ័យ​នៅអាយុ ៣០​ឆ្នាំ មិន​មែន ​១៨ ឡើយ

ឈប់​បារម្ភ​ទៅ ប្រសិន​បើ​អ្នក​គិត​ថា អាយុ ២០​ឆ្នាំ​ហើយ នៅ​តែ​មាន​ចរិត​ក្មេង មិន​ទាន់​ចាស់​ទុំ។ តាម​ការ​ចុះ​ផ្សាយ​នៅ​លើ​សារព័ត៌មាន Daily Mail បាន​ឱ្យ​ដឹង​ថា ខួរ​ក្បាល​មនុស្ស​ពេញ​វ័យ​នៅ​អាយុ ៣០​ឆ្នាំ មិន​មែន​អាយុ ២០​ឆ្នាំ​ទេ ហើយ​ចូល​ដល់​អាយុ ៣០​ឆ្នាំ ទើប​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ចាស់ និង​លែង​មាន​ចិត្ត​រវើរវាយ​ច្រើន។

ជា​ធម្មតា អាយុ ១៨​ឆ្នាំ គេ​ចាត់​ទុក​ថា​ជា​មនុស្ស​ពេញ​វ័យ និង​អាច​បំពេញ​កិច្ចការ​គ្រប់​យ៉ាង​បាន​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ ទើប​ស្រាវជ្រាវ​ឃើញ​ថា អាយុ​នេះ ខួរ​ក្បាល​កំពុង​ស្ថិត​នៅ​ក្រោម​ការ​វិវឌ្ឍ​រាល់​ថ្ងៃ និង​ត្រូវ​រៀន​សូត្រ​រឿង​រ៉ាវ​ជា​ច្រើន​ទៀត ហើយ​ពេល​ខ្លះ​មាន​គំនិត​ចង់​សប្បាយ​រីក​រាយ ចង់​ធ្វើ​អ្វី​ដែល​ប្លែក​ៗ និង​រវើរវាយ​នៅ​ឡើយ។

សាស្ត្រាចារ្យ Daniel Geschwind មក​ពី​សាកលវិទ្យាល័យ California នៅ​សហរដ្ឋអាមេរិក បាន​បញ្ជាក់​ថា ការ​សិក្សា​នេះ​បាន​ធ្វើ​ឡើង​លើ​ក្រុម​មនុស្ស​ជា​ច្រើន។ លោក​ថា អាយុ​ខ្ទង់ ២០​ឆ្នាំ មនុស្ស​ត្រូវ​រៀន​សូត្រ​អ្វី​ដែល​ថ្មី​ជា​និច្ច ប៉ុន្តែ​អំឡុង​ពេល​ដែល​យុវជន​ជា​ច្រើន គិត​ថា​ពួក​គេ​ពេញ​វ័យ​នៅ​អាយុ​នេះ វា​បាន​ធ្វើ​ឱ្យ​ពួក​គេ​រង​សម្ពាធ​ទៅ​វិញ៕

ផ្តល់សិទ្ធិដោយ៖ angkorpost

មតិយោបល់

Trending

Copyright © 2017 Zox News Theme. Theme by MVP Themes, powered by WordPress.