តោះមកស្វែងយល់ទាំងអស់គ្នា! តើ​ពន្ធ​ប៉ាតង់​ជា​អ្វី? តើ​ប្រាក់​ពន្ធ​ប៉ាតង់​ត្រូវ​​បាន​កម្រិត​យ៉ាង​ដូចម្តេច​​​?
Connect with us

គួរដឹង

តោះមកស្វែងយល់ទាំងអស់គ្នា! តើ​ពន្ធ​ប៉ាតង់​ជា​អ្វី? តើ​ប្រាក់​ពន្ធ​ប៉ាតង់​ត្រូវ​​បាន​កម្រិត​យ៉ាង​ដូចម្តេច​​​?

ពន្ធប៉ាតង់គឺ​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រូវបានកំណត់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឱ្យសហគ្រាស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រុមហ៊ុនទាំងអស់​​​​​​​​​​​​​​​​​​​​​​​​​​​បង់ប្រចាំឆ្នាំគឺ​​​​​​​​​​​​​​​​​​​​​​​​​​​​ដើម្បីរាប់សហគ្រាស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងក្រុមហ៊ុនទាំងនោះតាមទីតាំងរដ្ឋបាលដែលសហគ្រាស​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងក្រុមហ៊ុនស្ថិតនៅ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ (ពន្ធរាប់ចំនួនសហគ្រាសក្រុមហ៊ុន)​​​​​​​​។ ពន្ធនេះត្រូវបានដាក់ជា​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រយោជន៍ថវិកាថ្នាក់ក្រោមជាតិ។

១.តើ​ពន្ធ​ប៉ាតង់​ជា​អ្វី?

ពន្ធប៉ាតង់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជា​ពន្ធ​កំណត់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លើ​ផល​របរ​សរុប​ប្រចាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឆ្នាំ​ដែល​ត្រូវ​បង់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុង​អំឡុង​ពេល​ចាប់​ផ្តើម​ពី​ថ្ងៃ ទី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​១ មករា​ដល់​ថ្ងៃ​ទី ៣១ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខែ​មិនា​ជា​រៀងរាល់​ឆ្នាំ។ សម្រាប់​សហគ្រាស ឬ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រុមហ៊ុន​ដែល​ទើប​ចាប់​ផ្តើម​ប្រកប​អាជីវកម្ម ត្រូវ​បង​ពន្ធ​ប៉ាតង់​ពេញ​មួយ​ឆ្នាំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រសិន​បើ​ចាប់​ផ្តើម​ប្រកប​អាជីវកម្ម​ក្នុង​រយៈពេល​៦​ខែ​ដើម​ឆ្នាំ​ ឬ បង់​ពន្ធ​ប៉ាតង់​ពាក់​កណ្តាល​ឆ្នាំ ​​​​​​​​​​​​​​​​​​​​​​ប្រសិន​បើ​ចាប់​ផ្តើម​ប្រកប​អាជីវកម្ម​ក្នុង​រយៈពេល​៦​ខែ​ចុង​ឆ្នាំ។

សហគ្រាស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឬ ក្រុមហ៊ុន​ដែល​មាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សាខា ឃ្លាំង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រោងចក្រ​ រោងជាង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្រាប់​មុខ​របរ​អាជីវកម្ម​តែមួយ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅ​ក្នុង​ខេត្ត/ក្រុង​តែ​មួយ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​មិន​ចាំបាច់​បង់ពន្ធ​ប៉ាតង់​ផ្សេង​គ្នា​ទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្តែ​បើ​មាន​មុខ​របរ​អាជីវកម្ម​​ខុសៗ​គ្នា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឬ ស្ថិត​នៅ​ក្នុង​ខេត្ត/ក្រុង​ផ្សេង​គ្នា​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រូវ​បង់​ពន្ធ​ប៉ាតង់​នៅ​តាម​មុខរបរ​នីមួយៗ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និង​ទៅ​តាម​ខេត្ត/ក្រុង​ដោយ​ឡែក​ៗ​ពី​គ្នា។

២.តើ​ប្រាក់​ពន្ធ​ប៉ា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តង់​ត្រូវ​​បាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​កម្រិត​យ៉ាង​ដូចម្តេច​​​?​​​​​​​​​​​​​​​​​​​​​​​​​​​


កម្រិតប្រាក់​​​​​​​​​​​​​​​​​​​​​​​​​​​​ពន្ធប៉ាតង់ត្រូវបង់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រូវ​បាន​កំណត់​ដូច​ខាង​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោម​៖

១ អ្នកជាប់ពន្ធតូច ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៤០០ ០០០រៀល។​​​​​​​​​​​​​

២ អ្នកជាប់ពន្ធមធ្យម​​​​​​​​​​​​​​​​​​​​​​​​​​​​ ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន​​​​​​​​​​​​ ១ ២០០​ ០០០រៀល។

៣ អ្នកជាប់​​​​​​​​​​​​​​​​​​​​​​​​​​​​​ពន្ធធំដែលមានផលរបរ៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក លើសពី ៤ ០០០ លានរៀល ដល់ ១០ ០០០លានរៀល ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៣ ០០០ ០០០រៀល។
ខ លើសពី ១០ ០០០លានរៀល ត្រូវបង់ប៉ាតង់ប្រចាំឆ្នាំចំនួន ៥ ០០០ ០០០រៀល។

អ្នកជាប់ពន្ធធំដែលមានសាខា ឃ្លាំង រោងចក្រ រោងជាង សម្រាប់សកម្មភាពអាជីវកម្មតែមួយដែលស្ថិតនៅតាមរាជធានី-ខេត្តផ្សេងគ្នា ត្រូវបង់ពន្ធប៉ាតង់ចំនួន ៣ ០០០ ០០០ រៀល នៅតាមរាជធានី ខេត្តដែលអាជីវកម្មនោះស្ថិតនៅ៕

ប្រភព៖ report-news

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK