ចឹងផង?! ក្រោយការសិក្សាមួយបង្ហាញថា បុរសដែលរៀបការជាមួយស្ត្រីធាត់ គឺជាបុរសដែលមានភាពរីករាយបំផុតក្នុងជីវិត!
Connect with us

ទាក់ទាញ

ចឹងផង?! ក្រោយការសិក្សាមួយបង្ហាញថា បុរសដែលរៀបការជាមួយស្ត្រីធាត់ គឺជាបុរសដែលមានភាពរីករាយបំផុតក្នុងជីវិត!

ការសិក្សាមួយបានរកឃើញថា បុរសដែលបានរៀបការជាមួយនឹងមនុស្សស្រី ដែលធាត់ ឬមានសាច់បន្តិច គឺអាចទទួលបានភាពសប្បាយរីករាយក្នុងជីវិតច្រើនជាងបុរសដទៃ ឬបុរស ដែលមានគូស្នេហ៍ជាមនុស្សស្គមរហូតដល់ទៅ ១០ ដងឯណោះ។ ការសិក្សានេះត្រូវបានធ្វើឡើងនៅក្នុងសាកល វិទ្យាល័យ National Autonomous University ក្នុងប្រទេសមិចស៊ីកូ និងបានធ្វើការស្ទង់មតិ និងសិក្សាទៅលើគូស្នេហ៍ជាច្រើនរយគូ ដែលមានទាំងគូស្នេហ៍មានភាគីខាងស្រីជាមនុស្សធាត់ និងស្គម។

លទ្ធផលនៃការសិក្សារកឃើញថា មនុស្សស្រីដែលធាត់មានភាពរួសរាយ ស្និតស្នាល ផ្អែមល្ហែម និងអាចដោះស្រាយបញ្ហាជាច្រើនក្នុងទំនាក់ទំនងស្នេហារបស់ពួកនាង ហើយបុរសដែលមានដៃគូស្នេហាជាមនុស្សស្រីធាត់ដូចនេះត្រូវបានគេរកឃើញថា មានភាពសប្បាយរីករាយក្នុងជីវិត និងស្នេហច្រើនជាងបុរសផ្សេងទៀតរហូតដល់ទៅ ១០ ដង។ ការសិក្សាក៏បានរកឃើញដែរថា មនុស្សស្រីដែលស្គមភាគច្រើនជាមនុស្សមិនសូវរួយរាយ និងស្និតស្នាលជាមួយគូស្នេហ៍នោះទេ។ យ៉ាងណាក្តី ការសិក្សាក៏បានណែនាំទៅកាន់អ្នកធាត់ទាំងអស់ថា ត្រូវចេះថែទាំសុខភាពឲ្យបានល្អដោយត្រូវចេះតបអាហារខ្លះ និងហាត់ប្រាណឲ្យបានទៀតទាត់ ដើម្បីកុំឲ្យមានបញ្ហាធាត់ជ្រុលហួសហេតុពេក៕

ប្រភព៖ khmernote

មតិយោបល់

Trending

Copyright © 2017 Zox News Theme. Theme by MVP Themes, powered by WordPress.