តោះៗកូនខ្មែរយើង! ការសម្ដែងល្ខោនស្បែកតូច ចូលរួមទស្សនាដោយឥតគិតថ្លៃ! ជួយ Share ឱ្យគ្នាដឹងផង!
Connect with us

ថ្មីៗ

តោះៗកូនខ្មែរយើង! ការសម្ដែងល្ខោនស្បែកតូច ចូលរួមទស្សនាដោយឥតគិតថ្លៃ! ជួយ Share ឱ្យគ្នាដឹងផង!

ដើម្បីអបអរសាទរឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ខាងមុខនេះ ផ្សារទំនើប EXCHANGE SQUARE បានរៀបចំជាកម្មវីធីសង្រ្កានផ្សាទំនើប EXCHANGE SQUARE នៅថ្ងៃសុក្រ សៅរ៍ អាទិត្យ ទី 29-30-31 ខែមីនា សប្ដាហ៍នេះដែលលោកអ្នកអាចចូលរួមដោយសេរី។

ក្នុងនោះផងដែរ នៅរាត្រីទី1 ថ្ងៃសុក្រ ទី29 មីនានេះក៏នឹងមានជាសម្ដែងល្ខោនស្បែកតូច រឿងក្រៃថោង ក្រពើឆារ៉ាវ៉ាន់ដែលជារឿងព្រេងដ៏ពេញនិយមមួយ ដោយសមាគមសិល្បៈសុវណ្ណភូមិដែលជាក្រុមសម្ដែងល្ខោនស្បែកនិងសិល្បៈខ្មែរដ៏ល្បីល្បាញមួយ ហើយការសម្ដែងនិងកម្មវិធីទាំងមូលគឺត្រូវបានបើកឲចូលរូមដោយសេរី ដូច្នេះប្រិយមិត្តកុំរំលងឱកាសដ៏កំរនេះរំលងផុតឲសោះ។ 

ហើយក្រៅពីនេះក៏នឹងមានជាកម្មវិធីបែបប្រពៃណីខ្មែរសប្បាយៗ និងមានការចួលរួមតារាកិត្ដិយសល្បីៗជាច្រើនរូបដូចជាការសម្ដែងរបាំត្រុដិសិរីសួស្ដីឆ្នាំថ្មី ការច្រៀងចម្រៀងប្រពៃណីជាមួយពិធីករនិងតារាចម្រៀងប្រពៃណីពូកែវាចាលោក និមិត្ត (ទីងតុង) និងកញ្ញា ចំរើន សោភា ការលេងល្បែងប្រជាប្រិយសប្បាយៗជាមួយកញ្ញា កាម៉ុនរ៉ាត់ និងលោកសយ សេងហួរ ការបង្រៀនរាំចង្វាក់ប្រពៃណីផ្សេងៗជាមួយក្រុមរាំស្រីស្អាត OMG និង Ninja Top។  ជាពិសេសរោងកុន Legend Premium នឹងចាក់បញ្ចាំងកុនហាលវាលចំនួនបីរឿង បីរាត្រីជាប់ៗគ្នាដូចជារឿង “In The Life Of Music”, “The Greatest Showman” និង “Deadpool 2” ផងដែរ។ 

ហើយបន្ថែមពីលើនេះទៀត ក៏មានរៀបចំជាការតុបតែងបែបចូលឆ្នាំខ្មែរទាំងក្នុង និង ក្រៅផ្សារដែលប្រិយមិត្តអាចផ្ដិតយករូបភាពស្អាតៗទុកជាអនុស្សាវរីយ៍ និងមានជាស្ដង់លក់អាហារនិងផលិតផលយ៉ាងសម្បូរបែប និងការលេងល្បែងគប់ប៉េងប៉ោងនិងបោះបាល់ដែលប្រិយមិត្តអាចចូលរួមលេងដោយមិនគិតថ្លៃផងដែរនិងឈ្នះរង្វាន់ផងដែរ៊។

កុំភ្លេចមកចូលរួមឲបានច្រើនកុះករទាំងអស់គ្នាណា នៅថ្ងៃសុក្រ សៅរ៍ អាទិត្យ ទី 29-30-31 ខែមីនា ចាប់ពីម៉ោង 5ល្ងាចដល់ 10 យប់នៅផ្សារទំនើប EXCHANGE SQUARE! ចូលរួមដោយសេរី!

មើលកម្មវិធីលំអិតប្រចាំថ្ងៃនៅរូបភាពខាងក្រោម៖

មតិយោបល់

គួរដឹង2 weeks ago

គំនិតគួរពិចារណា ! បើចង់ជោគជ័យមុនអាយុ ៣០ឆ្នាំ ចូរអ្នករៀនបង្កើតនូវទម្លាប់ទាំងនេះ

ថ្មីៗ4 weeks ago

អស់ទាស់ ! ក្រុមហ៊ុន «​ជប៉ុន​ និង​ចិន» នឹងសហការគ្នាសាងសង់ «​ខ្សែរថ​ភ្លើង​លើ​អាកាស​ និង​ក្រោម​ដី»​ ​នៅ​រាជធានី​ភ្នំពេញ​

ថ្មីៗ3 weeks ago

ល្អណាស់ ! ខណៈប្រជាជនខ្មែរជាច្រើនត្រៀមទៅលេងឆ្នេររបស់ខ្លួនវិញ អភិបាលខេត្តថ្មីទើបឡើងនាំកម្លាំងចុះរៀបចំឆ្នេរភ្លែត

គួរដឹង3 weeks ago

កម្របានឃើញ! រូបភាពដ៏អស្ចារ្យទាំង ១៥  បានបង្ហាញពីអាថ៌កំបាំងមួយចំនួននៅក្នុងរាងកាយមនុស្ស

គួរដឹង5 days ago

បើមិនចង់ទឹកភ្នែកជូតក្បាលជង្គង់! ប្រយ័ត្នចំពោះដី​តំបន់​ជើងឯកជាង​ ៤០០​ហិកតាគឺ​មិន​អាច​ទិញ​លក់បានឡើយ

Trending

Copyright © 2019 ANARCHAK