ហួសចិត្តពេលដឹងពីមូលហេតុអ្នកចាយប្រាក់ខែមិនដែលសល់
Connect with us

គួរដឹង

ហួសចិត្តពេលដឹងពីមូលហេតុអ្នកចាយប្រាក់ខែមិនដែលសល់

អ្នកធ្វើការមួយចំនួនតែរអ៊ូថា ប្រាក់ខែបើកមក មិនទាន់បានកន្លះខែផងក៏ចាយអស់ទៅ។ អ្នកខ្លះថាមកពីប្រាក់ខែដែលបានមកតិចពេក តែអ្នកខ្លះថាមកពីចាយលើសចំណូល។ ហេតុផលទាំង៤យ៉ាងខាងក្រោមនេះ នឹងបញ្ជាក់ពីចំលើយសំរាប់ចំងល់របស់អ្នកដែលចាយប្រាក់ខែមិនចេះសល់៖

១. ចូលចិត្តទិញរបស់ប្រ៊ែនៗ (Brand)

មនុស្សជាច្រើន តែងចាយប្រាក់ខែដែលទើបតែបើកភ្លាមៗនោះ លើរបស់ប្រ៊ែនៗ (brand) តាមចិត្តចង់បានតែមួយភ្លាម ដោយភ្លេចគិតពីការចាយវាយលើរបស់ដែលសំខាន់ ដូចជាតម្លៃទឹកភ្លើង ថ្លៃសាំង ថ្លៃទូរស័ព្ទ ដែលអ្នកត្រូវបង់ជារៀងរាល់ខែ។ ដូច្នេះ នៅពេលដែលអ្នកបើកប្រាក់ខែភ្លាម អ្វីដែលអ្នកគួរគិតគូរ គឺការចាយវាយលើអ្វីដែលចាំបាច់ បន្ទាប់មកត្រូវបែងចែកលុយដែលនៅសល់ពីការចាយវាយចាំបាច់នេះ ជា៣គឺ ការចាយវាយក្នុងរយៈពេល១ខែ ប្រាក់ទុកសន្សំ និងការចំណាយតាមអ្វីដែលខ្លួនឯងចង់បាន។ បើសិនជាលុយដែលសល់សំរាប់ការចាយវាយតាមចិត្តចង់នោះ សល់តិច អ្នកអាចទុកសន្សំសិនរហូតដល់អ្នកមានលុយគ្រប់សំរាប់ទិញ ដែលការធ្វើបែបនេះវាល្អជាការដាច់លុយមុនខែ។

២. គ្មានទុកប្រាក់សំរាប់សន្សំ

ការសន្សំប្រាក់ខែទុកគឺជាទម្លាប់ល្អមួយ ដែលអ្នកដែលដាច់ប្រាក់ខែនៅពាក់កណ្តាលខែក៏ដឹងដែរ ប៉ុន្តែពួកគេបានភ្លេចខ្លួនភ្លាមនៅពេលដែលគេបានទទួលប្រាក់ខែ ហើយចាយវាយដោយគ្មានការសន្សំទុកឡើយ។ ដើម្បីជួយខ្លួនឯងនៅពេលចាំបាច់ អ្នកគួរសន្សំប្រាក់ខែទុកខ្លះ។

៣. ឲ្យគេខ្ចី

អ្នកខ្លះមានចិត្តទន់ ដែលជារឿយៗតែងឲ្យប្រាក់ទៅមិត្តភក្តិខ្ចី ជាពិសេសមិត្តជិតស្និទ្ធ។ ប៉ុន្តែអ្នកគួរតែធ្វើចិត្តរឹងវិញចំពោះរឿងលុយកាក់ ព្រោះមានមិត្តភក្តិខ្លះ សន្យាថាសងយើងបានតែមាត់ ហើយអ្នកខ្លះបានលុយហើយក៏បាត់ខ្លួនឈឺងតែម្តង។ ដូច្នេះ អ្នកគួរតែជៀសវាងកុំ ឲ្យលុយកាក់ទៅគេខ្ចីងាយៗពេក។

៤. ពូកែរកកន្លែងចាយលុយ

យើងប្រហែលជាធ្លាប់ជួបមនុស្សមួយចំនួន ដែលតែងព្យាយាមរកផ្លូវចាយលុយ បើទោះជាគេមិនចាំបាច់ចាយលុយក៏ដោយ។ គេតែងនិយាយថា៖ “ថ្ងៃហ្នឹង ទៅដើរផ្សារទិញឥវ៉ាន់សិន!” ឬ “តោះ ទិញនេះ ឬទិញនោះ”។ ការចាយលុយរបៀបនេះ អាចធ្វើឲ្យអ្នកប្រឈមមុខនឹងបញ្ហាមិនសល់លុយសំរាប់ពេលអនាគតរបស់អ្នក ហើយបើអ្នកមានទម្លាប់បែបនេះ អ្នកគួរតែត្រូវផ្លាស់ប្តូរភ្លាមៗ ដើម្បីជៀសវាងបញ្ហាអនាគត៕

ប្រភព៖ Localnews

មតិយោបល់

អន្តរជាតិ2 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ3 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត3 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK