ពេលនេះដឹងពីមូលហេតុដែលស្រ្តីខ្មែរមួយចំនួនចង់បានប្តីបរទេសហើយ
Connect with us

គ្រួសារ & ស្នេហា

ពេលនេះដឹងពីមូលហេតុដែលស្រ្តីខ្មែរមួយចំនួនចង់បានប្តីបរទេសហើយ

យើងតែងតែឃើញមាននារីខ្មែរមួយចំនួន បានបង្កើតជីវិតអាពាហ៍ពិពាហ៍ជាមួយជនជនបរទេស ហើយក៏បានរស់នៅយ៉ាងមានសេចក្តីសុខជាមួយគ្នាផងដែរ។ ប៉ុន្តែ តើហេតុផលអ្វីដែលធ្វើឲ្យនារីខ្មែរសម្រេចចិត្តយកស្វាមីបរទេស? ពេលនេះ ហេតុផលទាំងនោះត្រូវបានបកស្រាយហើយ៖

១. ទៅរស់នៅ ឬធ្វើដំណើរកំសាន្តនៅបរទេស

នេះជាហេតុផលមួយ ដែលនារីខ្មែរមួយចំនួនចង់រៀបការជាមួយបរទេស ព្រោះយ៉ាងហោចណាស់ក៏ពួកគេបានទៅធ្វើដំណើរកំសាន្តនៅទឹកដីប្រទេសគេ បើទោះបីជាគេមិនបានទៅរស់នៅក៏ដោយ។

២. ចង់បានឲ្យកូនមានរូបសម្រស់ស្អាត

គេតែងនិយាយថា កូនកាត់មានរូបរាងស្អាត ប្លែកពីក្មេងដទៃ ដែលនេះជាមូលហេតុចំបងមួយ ធ្វើឲ្យនារីខ្មែរចង់បានប្តីបរទេស។

៣. កត្តាជីវភាព

នេះមិនមែនជាកត្តាមួយដែលមនុស្សស្រីសុទ្ធតែគិតបែបនេះទេ មុនពេលដែលពួកគេសម្រេចចិត្តផ្តើមអាពាហ៍ពិពាហ៍។ ប៉ុន្តែនារីមួយចំនួនដែលសម្រេចរៀបការជាមួយបរទេសប្រហែលជាធ្លាប់គិតដល់ចំណុចនេះ ដោយសារតែប្តីអឺរ៉ុប ឬប្តីអាមេរិច មានធនធានច្រើន ដែលអាចសម្រួលដល់ការបង្កើតមុខរបរក្រោយពេលដែលពួកគេរៀបការរួចហើយ។

៤. កត្តាការសិក្សាភាសាបរទេសរបស់កូន

នៅពេលដែលកូនដែលមានឪពុកម្តាយចេះភាសាអង់គ្លេស អាចរៀនភាសាបរទេសបានយ៉ាងងាយ ជាពិសេសភាសាអង់គ្លេស ដែលជាភាសាដែលគេប្រើជុំវិញពិភពលោក។

៥. ការផ្លាស់ប្តូរវប្បធម៌

អាពាហ៍ពិពាហ៍ជាមួយជនជាតិបរទេស អាចជួយឲ្យមានការស្វែងយល់ពីវប្បធម៌ ប្រពៃណីរបស់ប្រទេសនោះ ហើយគេក៏អាចចែករំលែកវប្បធម៌ខ្មែរទៅស្វាមីបរទេសដែរ។

៦. ចំណេះដឹងថ្មីៗ

ទោះបីជាយើងធ្លាប់ជួបរឿង ឬចំណេះដឹងច្រើនប៉ុន្មានក៏ដោយ ក៏នៅតែមានចំណេះដឹងជាច្រើនផ្សេងទៀត ដែលយើងមិនទាន់បានជួប។ ការរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីបរទេស អាចនាំឲ្យគេអាចរៀនចំណេះដឹងថ្មីៗជាច្រើនផ្សេងទៀត ដូចជាការញ៉ាំអាហារ ការធ្វើម្ហូប ជាដើម៕​

ប្រភព៖ Localnews

មតិយោបល់

Trending

Copyright © 2017 Zox News Theme. Theme by MVP Themes, powered by WordPress.