កំហុសប៉ុណ្ណឹងសោះ ធ្វើឲ្យរដ្ឋមន្ត្រីសេដ្ឋកិច្ចតៃវ៉ាន់ធ្លាក់ពីតំណែងដែរ!
Connect with us

គួរដឹង

កំហុសប៉ុណ្ណឹងសោះ ធ្វើឲ្យរដ្ឋមន្ត្រីសេដ្ឋកិច្ចតៃវ៉ាន់ធ្លាក់ពីតំណែងដែរ!

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចតៃវ៉ាន់ លោក លី ជីគង់ (Lee Chih-kung) ត្រូវបានគេស្គាល់ថាជាមនុស្សម៉ត់ចត់ខ្លាំង និងមានការទទួលខុសត្រូវខ្ពស់លើមុខងាររបស់គាត់ បានចុះចេញពីតំណែងភ្លាមៗក្រោយពេលដែលមានការដាច់ចរន្តអគ្គីសនីនៅកណ្តាលទីក្រុងតៃប៉ិ។

នៅខែសីហា ឆ្នាំ ២០១៧ អគ្គីសនីនៅតាមដងវិថី ផ្សារទំនើប និងការិយាល័យផ្សេងៗ ត្រូវបានដាច់ ដោយសារតែ “កំហុសបច្ចេកទេសប្រតិបត្តិការ” ដែលធ្វើឲ្យម៉ាស៊ីនភ្លើងចំនួន៦គ្រឿងនៅរោងចក្រថាមពលឧស្ម័នធម្មជាតិដ៏ធំនៅតៃវ៉ាន់ លែងដំណើរការ នេះបើយោងតាមការឆ្លើយតបរបស់ភ្នាក់ងារពត៌មានកណ្តាលរបស់តៃវ៉ាន់ (CNA)។

កំហុសមួយនេះ កើតឡើងស្របពេលដែលអាកាសធាតុនៃកោះតៃវ៉ាន់កំពុងតែមានលក្ខណៈក្តៅហួតហែង ដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋតៃវ៉ាន់ប្រហែលជាចំនួន ៦,៦៨លានគ្រួសារ នៅក្នុងទីក្រុងតៃប៉ិ ទីក្រុងតាយជុង និងទីក្រុងតាយណាន ហើយប្រហែលជាមានប្រជាជនចំនួន២៣ ដែលនៅខេត្តចំនួន៣នៅភាគកណ្តាល ខាងលិច និងនិរតី ក៏រងការប៉ះពាល់ដោយសារតែកំហុសមួយនេះដែរ។ តួលេខនៃចំនួនអ្នកដែលរងការប៉ះពាល់ទាំងនេះ ត្រូវបានផ្តល់ឲ្យដោយទីភ្នាក់ងារពត៌មានកណ្តាលតៃវ៉ាន់។

ទោះបីជាលោក លី ជីគង់បានចុះចេញពីតំណែងហើយក៏ដោយ លោកក៏បានធ្វើការសុំទោសជាសាធារណៈតាមរយៈសន្និសីទកាសែតចំពោះកំហុសបច្ចេកទេសនេះផងដែរ៕

ប្រភព៖ Localnews

មតិយោបល់

Trending

Copyright © 2019 ANARCHAK