ក្រោយពីជោគជ័យនៅបឹងត្របែក រដ្ឋបាលរាជធានីភ្នំពេញបានទៅប្រឡាយស្ទឹងមានជ័យជាបន្ត
Connect with us

ថ្មីៗ

ក្រោយពីជោគជ័យនៅបឹងត្របែក រដ្ឋបាលរាជធានីភ្នំពេញបានទៅប្រឡាយស្ទឹងមានជ័យជាបន្ត

ក្រោយពីការស្តារសំរាមពីប្រឡាយបឹងត្របែក បានស្អាតជាស្ថាពរមួយរយៈ រដ្ឋបាលរាជធានីភ្នំពេញបាននាំកម្លាំង និងគ្រឿងចក្រទៅកាយស្តារសំរាមនៅប្រឡាយស្ទឹងមានជ័យជាបន្តរទៀត។

កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០១៩ កន្លងទៅ ការដ្ឋានកាយស្តារសំរាម និងភក់នៅប្រឡាយស្ទឹងមានជ័យ សម្រេចបាន ៤២.៧៨១ ម៉ែត្រគូប ដែលត្រូវជា ៨៩ ភាគរយ។

ចំពោះគម្រោងកាយស្តារប្រឡាយស្ទឹងមានជ័យនេះ មានប្រវែង ១.៤៩៨ ម ចាប់ពីស្ពានអាកាសស្ទឹងមានជ័យ ដល់ផ្លូវ ៣៧១ សម្រាប់ដោះស្រាយទឹកលិចនៅផ្លូវ ២០០៤ សឡា តំបន់ខាងកើតព្រលានយន្តហោះ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ។

ចំពោះសកម្មភាពនៃការស្តារប្រឡាយកាយសំរាមពីសំណាក់រដ្ឋបាលរាជធានី ដោយមានការខ្នះខ្នែងជួយពីសំណាក់យុវជនស្ម័គ្រចិត្តកន្លងមកនេះ មានការសាទរខ្លាំងពីសំណាក់ពលរដ្ឋទូទាំងប្រទេស ហើយក៏សំណូមពរដល់ពលរដ្ឋគ្រប់គ្នាចូលរួមជួយថែរក្សាបរិស្ថាន ទើបអាចនាំមកនូវបរិស្ថានស្អាត ទីក្រុងស្អាតទាំងអស់គ្នា៕

ផ្តល់សិទ្ធដោយ៖ angkorpost

មតិយោបល់

Trending

Copyright © 2017 Zox News Theme. Theme by MVP Themes, powered by WordPress.