លាន់មាត់នៅពេលដែលដឹងពីសម្រស់ និងការអប់រំរបស់រាជវង្សខ្មែរ
Connect with us

ពួកគេជានរណា

លាន់មាត់នៅពេលដែលដឹងពីសម្រស់ និងការអប់រំរបស់រាជវង្សខ្មែរ

ព្រះអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី ដែលត្រូវជាព្រះរាជនត្តា (ចៅប្រុស) របស់ព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេចព្រះនរោត្តមសីហនុ បានបញ្ចប់ការសិក្សានៅទីក្រុង Los Angeles សហរដ្ឋអាមេរិច នៅសាលាសិល្បៈអាមេរិចឈ្មោះ American Academy of Dramatic Arts នៅក្នុងឆ្នាំ ២០១៧។ ព្រះអង្គម្ចាស់ ត្រូវជាបុត្រារបស់សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និង ឯកឧត្តម កែវ ពុធរស្មី។

ដោយសារព្រះបិតា របស់ទ្រង់ត្រូវបំពេញបេសកកម្មជាឯកអគ្គរាជទូតប្រចាំទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី ព្រះអង្គមរស្មីខែមុន្នី ក៏បានប្រសូតនៅទីនោះ ហើយបានទទួលការសិក្សានៅទីក្រុងកូឡាឡាំពួ និងទីក្រុងប៊ែរឡាំងនៃប្រទេសអាឡឺម៉ង់។ បច្ចុប្បន្ន ទ្រង់ទើបតែមានព្រះជន្ម២១ព្រះវស្សាតែប៉ុណ្ណោះ។

មុនពេលដែលទ្រង់ផ្លាស់ប្តូរទៅសហរដ្ឋអាមេរិចដើម្បីបន្តការសិក្សា ព្រះអង្គបានបញ្ចប់ការសិក្សានៅសាលាអន្តរជាតិភ្នំពេញ (ISPP)ផងដែរ។ ទ្រង់ត្រូវបានព្រះមហាក្សត្រព្រះរាជទានគោរមងារ អ្នកអង្គម្ចាស់នរោត្តម រស្មីខែមុន្នី ហើយកាលទ្រង់នៅវ័យកុមារ ព្រះបរមរតនកោដ្ឋ សព្វព្រះរាជហឬទ័យលើទេពកោសល្យផ្នែកតន្រ្តីរបស់ទ្រង់ផងដែរ។

អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តមពង្សសូរិយា ដែលត្រូវជាព្រះបុត្រី សម្តេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស និងជាព្រះរាជនត្តា (ចៅស្រី) របស់ព្រះបរមរតនកោដ្ឋ បានទទួលការសរសើរពីប្រជាពលរដ្ឋខ្មែរ ដោយសារតែសម្រស់ដ៏ស្រស់ផូរផង់របស់ទ្រង់។

ទ្រង់ប្រសូតនៅថ្ងៃទី ២៥ វិច្ឆិកា ១៩៩៧ ដែលបច្ចុប្បន្ននេះ ទ្រង់មានព្រះជន្មប្រមាណ២២ព្រះវស្សាហើយ ហើយមហាជនទូទៅបានស្ញើចសរសើរពីព្រះភក្រ្តដ៏ល្អស្អាតរបស់ទ្រង់ផងដែរ។ រូបភាពជាច្រើនបានបង្ហាញពីសម្រស់គ្មានពីររបស់ទ្រង់ ដូចក្នុងព្រះនាងក្នុងរឿងព្រេង ដែលមានរូបសម្បត្តិស្អាតដូចទេពអប្សរ៕

ប្រភព៖ Localnews

មតិយោបល់

គួរដឹង2 weeks ago

គំនិតគួរពិចារណា ! បើចង់ជោគជ័យមុនអាយុ ៣០ឆ្នាំ ចូរអ្នករៀនបង្កើតនូវទម្លាប់ទាំងនេះ

ថ្មីៗ4 weeks ago

អស់ទាស់ ! ក្រុមហ៊ុន «​ជប៉ុន​ និង​ចិន» នឹងសហការគ្នាសាងសង់ «​ខ្សែរថ​ភ្លើង​លើ​អាកាស​ និង​ក្រោម​ដី»​ ​នៅ​រាជធានី​ភ្នំពេញ​

ថ្មីៗ3 weeks ago

ល្អណាស់ ! ខណៈប្រជាជនខ្មែរជាច្រើនត្រៀមទៅលេងឆ្នេររបស់ខ្លួនវិញ អភិបាលខេត្តថ្មីទើបឡើងនាំកម្លាំងចុះរៀបចំឆ្នេរភ្លែត

គួរដឹង3 weeks ago

កម្របានឃើញ! រូបភាពដ៏អស្ចារ្យទាំង ១៥  បានបង្ហាញពីអាថ៌កំបាំងមួយចំនួននៅក្នុងរាងកាយមនុស្ស

គួរដឹង5 days ago

បើមិនចង់ទឹកភ្នែកជូតក្បាលជង្គង់! ប្រយ័ត្នចំពោះដី​តំបន់​ជើងឯកជាង​ ៤០០​ហិកតាគឺ​មិន​អាច​ទិញ​លក់បានឡើយ

Trending

Copyright © 2019 ANARCHAK