ចំណុចដ៏សំខាន់មួយ ដែលត្រូវតែធ្វើឲ្យបានបើចង់ក្លាយជាអ្នកជោគជ័យ
Connect with us

គួរដឹង

ចំណុចដ៏សំខាន់មួយ ដែលត្រូវតែធ្វើឲ្យបានបើចង់ក្លាយជាអ្នកជោគជ័យ

មុនពេលដែលមហាសេដ្ឋីអាស៊ី Jack Ma ចូលនិវត្តន៍ គាត់បានបង្ហើបនូវគន្លឺះមួយ ដែលត្រូវតែធ្វើឲ្យបានសំរាប់យុវជនជំនាន់ក្រោយដែលចង់ទទួលបានជោគជ័យក្នុងជីវិត នោះគឺ ធ្វើការដោយមិនសន្សំកំលាំងទុក ទោះយើងធ្វើឲ្យខ្លួនឯងឬអ្នកដទៃក៏ដោយ។

លោកបានលើកឡើងថា ដោយសារតែសង្គមបច្ចុប្បន្នជាសង្គមប្រកួតប្រជែងខ្លាំង ដែលទាមទារឲ្យមនុស្សត្រូវធ្វើការដោយមិនសំចៃកំលាំង បើពុំនោះទេ គេនឹងមិនអាចទទួលបានឳកាសជោគជ័យឡើយ។ លោកក៏បានលើកយកបទពិសោធន៍ផ្ទាល់ខ្លួន នៅពេលដែលលោកខិតខំអស់ពីកំលាំងកាយ ចិត្តដើម្បីរៀនភាសាអង់គ្លេសដោយខ្លួនឯង។ ដើម្បីបានអនុវត្តការប្រើប្រាស់ភាសានេះ មហាសេដ្ឋីរូបនេះ បានក្រោកនៅម៉ោង៥ភ្លឺ ជិះកង់រាប់សិបគីឡូ ទៅសណ្ឋាគារមួយដែលមានភ្ញៀវបរទេសស្នាក់នៅ។

មិនខុសគ្នាប៉ុន្មានដែរ ទោះបីជាមានពាក្យរិះគន់ពីអ្នកជុំវិញខ្លួន និងការណ៍ដែលពួកគេមិនទាន់អាចទាញយកប្រាក់ចំណេញបានសូម្បីតែ១ដូល្លាពីជំនួញរបស់ខ្លួនក្នុងរយៈពេល៣ឆ្នាំដំបូងក៏ដោយ Jack Ma និងដៃគូរបស់គាត់ដាក់អស់នូវកំលាំងកាយចិត្តដើម្បីធ្វើឲ្យមុខជំនួញនោះដើរទៅមុខ។

នេះជាសារសំខាន់មួយដែលមហាសេដ្ឋីអាស៊ីរូបនេះ ផ្តល់ឲ្យយុវជនជំនាន់ក្រោយ ដែលចង់ទទួលបានភាពជោគជ័យ ហើយយុវជនក៏មិនគួរខ្លាចប្រើប្រាស់ថាមពលអស់ពីក្នុងខ្លួនដែរ ដោយសារតែថាមពលនោះ នឹងមានឡើងវិញនៅក្នុងថ្ងៃបន្ទាប់ផងដែរ៕

ប្រភព៖ Localnews

មតិយោបល់

Trending

Copyright © 2017 Zox News Theme. Theme by MVP Themes, powered by WordPress.