ល្អណាស់!!! បន្ទាប់ពីមានផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ កម្ពុជានឹងមានផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត
Connect with us

ថ្មីៗ

ល្អណាស់!!! បន្ទាប់ពីមានផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ កម្ពុជានឹងមានផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត

បើតាមការបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន កម្ពុជាកំពុងសិក្សាធ្វើផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត មួយគម្រោងទៀតដែរ បន្ទាប់ពីគម្រោង ភ្នំពេញ-ព្រះសីហនុ។

នៅព្រឹកនេះផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ បានបើកការដ្ឋានសាងសង់ហើយ ដោយការប៉ាន់ស្មាននឹងប្រើពេល ៤ ឆ្នាំទើបរួចរាល់ចម្ងាយផ្លូវ ១៩០ គីឡូម៉ែត្រនេះ។ ក្នុងឱកាសនោះដែរ សម្តេចតេជោ បានបញ្ជាក់បន្ថែមថា លោកនឹងឲក្រុមការងារសិក្សាបន្ថែមទៀតទៅលើគម្រោងផ្លូវល្បឿនលឿនមួយទៀតគឺ ភ្នំពេញ-បាវិត ព្រោះផ្លូវមួយខ្សែនេះក៏សំខាន់ផងដែរ។

យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ស្ថិតក្នុងការសិក្សាច្រើនលើកមកហើយ ប៉ុន្តែមិនអាចសម្រេចជាផ្លូវការ ដោយសារតែមានបញ្ហាមួយចំនួនទាក់ទងទៅនឹងផ្លូវធ្វើស្ពានវែង។ មួយវិញទៀត វានឹងត្រូវធ្វើស្ពានឆ្លងកាត់ទន្លេរផង ទើបត្រូវធ្វើការសិក្សាឲបានម៉ត់ចត់បំផុត៕

ផ្តល់សិទ្ធដោយ៖ angkorpost

មតិយោបល់

Trending

Copyright © 2019 ANARCHAK