សម្ដីមាស Jack Ma៖ បើខ្លួននៅក្មេង ចូរកុំខ្លាចភាពបរាជ័យ!ដួលក្រោកៗទៅ គង់តែជោគជ័យ!!!
Connect with us

គួរដឹង

សម្ដីមាស Jack Ma៖ បើខ្លួននៅក្មេង ចូរកុំខ្លាចភាពបរាជ័យ!ដួលក្រោកៗទៅ គង់តែជោគជ័យ!!!

លោកមហាសេដ្ឋីចិន Jack Ma ដែលជាស្ថាបនិករបស់ក្រុមហ៊ុនទំនិញអនឡាញ Alibaba Group ដ៏ធំរបស់ពិភពលោក គាត់ធ្លាប់មានប្រវត្តិតស៊ូមិនធម្មតា មានកើតបដិសេធជាច្រើនដង ច្រើនលើកទម្រាំគាត់ទទួលបាននូវភាពជោគជ័យដ៏ធំបែបនេះបាន។ មនុស្សមួយចំនួនទៀត បើសិនត្រូវគេបដិសេធ ឬបរាជ័យបន្តិចបន្តចប្រាកដណាសថានឹងបោះបង់ចោល។

លោក Jack Ma ជាមហាសេដ្ឋីចិន បានផ្តល់នូវការទូន្មានថា “បើយើងនៅក្មេងទេ កុំភ័យខ្លាចនឹងការបរាជ័យអី ព្រោះយើងនៅមានពេលវេលាច្រើន​ក្នុងការក្រោកឡើងវិញ និងងើបឡើងម្តងទៀតបាន”។ ត្រូវចងចាំថា ការបរាជ័យរបស់យើងនៅថ្ងៃនេះ វាពុំមែនជាថ្ងៃចុងក្រោយ​ទេ ថ្ងៃចុងក្រោយគឺមានតែថ្ងៃដែលយើងអស់ដង្ហើមប៉ុណ្ណោះ។

គួររំលឹកថា លោកមហាសេដ្ឋីខាងលើនេះ ត្រូបានក្រុមហ៊ុននានា និងសាលារៀនមួយចំនួនបដិសេធមិនទទួលយករូបលោកឱ្យចូលទៅបម្រើការងារ និងសិក្សាជាដើម។ ប៉ុន្តែអ្វីទាំងអស់នេះ គឺពុំបានធ្វើឱ្យលោកបាក់ទឹកចិត្ត ឬបោះបង់ចោលទេ មានន័យថាវាកាន់តែជម្រុញលើក​ទឹកចិត្តលើទ្វេឡើងមួយកម្រិតទៀត ដើម្បីជម្នះភាពម៉ាកងាយ និងការបរាជ័យទាំងនេះ។

សម្រាប់យើងគ្រប់គ្នា គួរតែយកលោកធ្វើជាគម្រូមួយ ក្នុងការលើកទឹកចិត្តដល់ខ្លួនឯង បរាជ័យតែមិនបោះបង់ចោល។ គេមើលងាយ​តែហ៊ានជម្នះនឹងវាទាល់តែទទួលបានជោគជ័យដ៏អស្ចារ្យបែបនេះ។ ប្រសិនបើយើងដួល តែមិនព្រមងើបឡើង ពួកគេនឹងកាន់តែជាន់ពីលើយើង​បន្ថែមទៀតជាមិនខាន។ ដូច្នេះ បើដួល ឬបរាជ័យជំហ៊ានដំបូងដែលគួរធ្វើ គឺប្រឹងក្រោកឡើងវិញឱ្យបានលឿនបំផុត៕ (thebackways)

មតិយោបល់

គួរដឹង2 weeks ago

គំនិតគួរពិចារណា ! បើចង់ជោគជ័យមុនអាយុ ៣០ឆ្នាំ ចូរអ្នករៀនបង្កើតនូវទម្លាប់ទាំងនេះ

ថ្មីៗ4 weeks ago

អស់ទាស់ ! ក្រុមហ៊ុន «​ជប៉ុន​ និង​ចិន» នឹងសហការគ្នាសាងសង់ «​ខ្សែរថ​ភ្លើង​លើ​អាកាស​ និង​ក្រោម​ដី»​ ​នៅ​រាជធានី​ភ្នំពេញ​

ថ្មីៗ3 weeks ago

ល្អណាស់ ! ខណៈប្រជាជនខ្មែរជាច្រើនត្រៀមទៅលេងឆ្នេររបស់ខ្លួនវិញ អភិបាលខេត្តថ្មីទើបឡើងនាំកម្លាំងចុះរៀបចំឆ្នេរភ្លែត

គួរដឹង3 weeks ago

កម្របានឃើញ! រូបភាពដ៏អស្ចារ្យទាំង ១៥  បានបង្ហាញពីអាថ៌កំបាំងមួយចំនួននៅក្នុងរាងកាយមនុស្ស

គួរដឹង5 days ago

បើមិនចង់ទឹកភ្នែកជូតក្បាលជង្គង់! ប្រយ័ត្នចំពោះដី​តំបន់​ជើងឯកជាង​ ៤០០​ហិកតាគឺ​មិន​អាច​ទិញ​លក់បានឡើយ

Trending

Copyright © 2019 ANARCHAK