មេទ័ពគួនអុី៖ របស់ផ្សេងៗយើងអាចទទួលយកបាន តែស្រីស្អាត និងមាសប្រាក់ដាច់ខាតមិនទទួលទេ!
Connect with us

បែបផែនជីវិត

មេទ័ពគួនអុី៖ របស់ផ្សេងៗយើងអាចទទួលយកបាន តែស្រីស្អាត និងមាសប្រាក់ដាច់ខាតមិនទទួលទេ!

ក្នុងលោកនេះ មានរបស់ខ្លះដែលយើងមិនអាចប្រើលុយជះ ឬយកលុយ មានប្រាក់ទិញ និងដោះដូរបានទេ របស់នោះគឺ ជាចិត្តស្មោះ។ មនុស្ស​ខ្លះគេផ្តល់គុណតម្លៃជីវិតរបស់គេលើចិត្តស្មោះ ភាពស្មោះត្រង់ និងមានសច្ចភាព។ ក៏ប៉ុន្តែ ក៏មានមនុស្សខ្លះបានឈ្លក់វង្វែង​លើវត្ថុ ឬសម្ភារៈនិិយមទាំងនេះ រហូតលែងគិតពីតម្លៃជីវិត បោះបង់នូវភាពថ្លៃថ្នូរនៃជីវិតរបស់ខ្លួនចោល។

  

នៅក្នុងថ្ងៃនេះ ខ្ញុំនឹងលើកយកមនុស្សម្នាក់ ដែលគេមានគុណតម្លៃ គុណធម៌ខ្ពស់ស្មើមេឃ ជាពិសេសមនុស្សជំនាន់ក្រោយគោរព និង​ផ្តល់​តម្លៃឱ្យគាត់ជាពន់ពេក វីរបុរសនោះគឺ គួនអុី ។ បើយោងតាមសាច់រឿង “សាមកុក” គួនអុី ជាមនុស្សម្នាក់ស្រឡាញ់សច្ចភាព ភាពស្មោះត្រង់ និងគុណធម៌ជាធំុ។ គេជាប្អូនធម៌ទី ២ របស់លាវប៉ី និង ចាងហ្វី

ពេលមួយនោះ បងប្អូនគេទាំងបីនាក់ បានបែកគ្នាដោយសារតែសង្គ្រាមមួយ។ ឆាវឆាវ បានបញ្ជាឱ្យមេទ័ពរបស់គេមកបញ្ចុះបញ្ចូលដល់មេទ័ព គួនអុី ដើម្បីទៅបម្រើដល់ខ្លួន។ គួនអុី បានយល់ព្រមតែមានលក្ខខណ្ឌថា បើកាលណាគេដឹងថាបងប្អូនគេទាំងពីរនាក់ទៀត​នៅរស់​មានជីវិត​គេនឹងត្រលប់ទៅជួបពួកគេវិញភ្លាម មិនថាពេលណាក៏ដោយ។ ឆាវឆាវ បានយល់ព្រមនឹងរឿងទាំងនេះ។ គេព្យាយាមបញ្ចុះបញ្ចូល​​ដោយឱ្យតំណែងធំ ផ្តល់សំណាក់ល្អៗ ទ្រព្យសម្បត្តិ និងបញ្ចូលស្រីស្អាតមកឱ្យគេសប្បាយជារើយៗ តែត្រូវ គួនអុី បដិសេធជានិច្ច។ រហូតគេបានពោលប្រាប់អ្នកបម្រើគេថា “របស់ផ្សេងៗ ខ្ញុំអាចទទួលយកបាន ប៉ុន្តែស្រីស្អាតខ្ញុំមិនទទួលដាច់ខាត”

ចិត្តស្មោះរបស់ គួនអុី តម្លៃណាស់ ដែលមិនអាចយកមាសប្រាក់ ឬបុណ្យស័ក្តិមកប្តូរបានឡើយ។ ដូច្នេះ ពេលមួយក្រោយមកទៀត គេបានដឹងដំណឹងថាបងប្អូនគេទាំងពីរនាក់ នៅមានជីវិត រូបគេក៏ប្រញាប់ទៅជួបភ្លាមតែម្តង។ រឿងនេះជាមេរៀនមួយដល់ ឆាវឆាវ ថាទោះបីមាន​ទ្រព្យច្រើន ផ្តល់អ្វីគ្រប់យ៉ាងក៏មិនអាចទាក់ចិត្ត ឬទិញចិត្តស្មោះរបស់ គួនអុី បានឡើយ។

ឆាវឆាវ បាននិយាយរៀបរាប់អំពីគុណសម្បត្តិរបស់ គួនអុី ប្រាប់ទៅកូនចៅគេថា “មនុស្សលោកយើង គួរតែរៀនសូត្រតាមគេ (គួនអុី) ត្រូវមានចិត្តស្មោះត្រង់នឹងម្ចាស់ មានគុណធម៌ ទោះបីគេផ្តល់អ្វីដល់ខ្លួនក៏ដោយ ចិត្តស្មោះនេះគឺជាមហាអំណាចដ៏ធំ ដែលមិនអាចនឹងកាត់ថ្លៃបានទេ វាលើសពីអ្វីៗទាំងអស់”៕ (thebackways)

មតិយោបល់

ថ្មីៗ29 mins ago

អស្ចារ្យ! មិនទាន់មានអ្នកឆ្លងវីរុសកូរូណាសូម្បីម្នាក់ ពេលនេះហ្វ៊ីលីពីនឈប់ផ្ដល់ Visa ឱ្យជនជាតិចិនពេលចូលដល់ប្រទេសខ្លួនទៀត!

ពីនេះពីនោះ36 mins ago

ប្រពៃណាស់ ! ទីបំផុត កម្ពុជា បានផ្អាកការហោះហើរបណ្ដោះអាសន្ន​ ពី​ វ៉ូហាន​ មកកម្ពុជាហើយ

ថ្មីៗ58 mins ago

ដល់កហើយ! ចៅហ្វាយក្រុងអ៊ូហាន សារភាពថាខ្លួនបិទបាំងពត៌មាន ដែលគេជឿថាមានអ្នកឆ្លងរហូតដល់ 100,000 មុឺននាក់ឯណោះ បានហោះហើរទៅ ប្រទេសនានា មុនបិទទីក្រុងអ៊ូហាន ទាំងស្រុង

ថ្មីៗ2 hours ago

នាយក​រដ្ឋមន្រ្ដី​វៀតណាម ” សុខចិត្ត​ខាតបង់​សេដ្ឋកិច្ច​ជាតិ បិទ​ជើង​ហោះហើរ​ពី Wuhan ​ ដើម្បី​ការពារ​សុខភាពប្រជាជនវៀតណាម “

ថ្មីៗ2 hours ago

អ្នកជំនាញថាជំងឺកូរ៉ូណាអាចមិនមែនមកពីសត្វប្រចៀវនោះទេ គឺចិនជាអ្នកបង្កើតវីរុសនេះហើយបានធ្លាយចេញពីមន្ទីរពិសោធអាវុធជីវសាស្ត្រនៅវូហាន

Trending

Copyright © 2019 ANARCHAK