អស់បញ្ហាជាមួយនឹងបញ្ហាឡើងកំដៅទៀតហើយ ជាមួយនឹងវិធីសាស្រ្តទាំង៤នេះ
Connect with us

គួរដឹង

អស់បញ្ហាជាមួយនឹងបញ្ហាឡើងកំដៅទៀតហើយ ជាមួយនឹងវិធីសាស្រ្តទាំង៤នេះ

ការកើនឡើងកំដៅនៅក្នុងឆ្នាំ២០១៩នេះ បាននាំឲ្យមានការប៉ះពាល់ដល់សុខភាព និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ ដែលទាមទារឲ្យមានវិធីសាស្រ្តទាំង៤ខាងក្រោមនេះ ដើម្បីជួយឲ្យអ្នកគេចផុតពីបញ្ហាដែលអាចកើតមានបាន៖

១. ការជួយសង្គ្រោះបឋម និងការកើនឡើងនៃកំដៅ

ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករណ៍ថា កំដៅអាចនឹងកើនឡើងរហូតដល់ ៤០ ទៅ ៤២អង្សាសេ ហើយតំបន់ដែលអាចរងគ្រោះខ្លាំង គឺខ្ពង់រាបខាងជើង និងទំនាបកណ្តាលភាគពាយព្យ នេះបើតាមការព្យាការណ៍ដែលចុះផ្សាយនៅថ្ងៃទី១២ មិនា ២០១៩។

យើងក៏ប្រហែលជាធ្លាប់លឺក្រសួងសុខាភិបាលកម្ពុជា ព្រមានអំពីការរាតត្បាតនៃជំងឺដែលអាចកើតមាន ដូចជា ជំងឺបេះដូង និងសួត ជំងឺរាគ ជំងឺកង្វះចំណីអាហារ ដែលបណ្តាលមកពីទិន្នផលធ្លាក់ចុះដោយសារតែកំដៅក្តៅហួតហែង ហើយក្រសួងក៏បានរំលឹកពីឳកាសដែលអាចកើតមានជំងឺផ្លូវចិត្តផងដែរ ដូចជាស្ត្រេសជាដើម ដែលបង្កដោយអាកាសធាតុក្តៅហួតហែងនេះ។

ក្រសួងសុខាភិបាលក៏បានផ្តល់នូវវិធីការពារចំនួន២ខាងក្រោម៖

-ចូរពាក់សម្លៀកបំពាក់ដែលមានពណ៌ស្រាល ស្តើង ហើយរលុង ហើយពេលដែលចេញទៅណាមកណា គប្បីពាក់មួកបិទបាំង ឬលាបឡេការពារកំដៅថ្ងៃ ឬមានវ៉ែនតាការពារកំដៅថ្ងៃ។ បើសិនជាមានទារក ការពារទារកនោះ​ដោយសម្លៀកបំពាក់ដែលមានពណ៌ស្រាល ស្តើង ហើយរលុង និងបិទបាំងដោយក្បាល ដោយមួតឬឆ័ត្រ និងហាមទុកទារកក្នុងរថយន្ត ចោលដែលចត។

-រក្សាទឹកទុកជារៀងរាល់ថ្ងៃ ហើយការពារកុំឲ្យមូសពង ដែលអាចបង្កជាជំងឺបាន។

២. ខ្យល់កន្ត្រក់ ផ្គរ រន្ទះ

ក្រសួងធនធានទឹកបានផ្តល់ដំណឹងទាក់ទងនឹងភ្លៀងកក់ខែនៅក្នុងរដូវក្តៅនេះ ដែលលាយឡំជាមួយនឹងបាតុភូតធម្មជាតិ ដូចជាខ្យល់កន្ត្រក់ ផ្គរ រន្ទះ ហើយរដូវវស្សាឆ្នាំនេះ យឺតជាងឆ្នាំមុនៗ។ ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្ន នៅពេលដែលមានភ្លៀងកក់ខែ​នៅក្នុងខែ មេសា និងឧសភា។

៣. តមអាហារមួយ និងភេសជ្ជៈមួយចំនួន

នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង បានប្រាប់ថា ប្រជាពលរដ្ឋទូទៅ ឧស្សាហ៍បរិភោគទឹកត្រជាក់ល្មម ដែលមិនក្តៅពេក និងត្រជាក់ពេក។ ក្នុងរយៈពេលកើនឡើងកំដៅនេះ ប្រជាពលរដ្ឋគួរជៀងវាងការបរិភោគភេសជ្ជៈដែលមានជាតិអាល់កុល ឬភេសជ្ជៈដែលមានជាតិស្ករច្រើន ព្រោះវាអាចនាំឲ្យបាត់បង់ជាតិទឹកច្រើន។ ការទទួលទានអាហារក៏គួរតែក្នុងលក្ខណៈសមល្មម ដែលមិនតិចពេក និងច្រើនពេក ព្រោះវាអាចធ្វើឲ្យកើនឡើងកំដៅក្នុងខ្លួនដែរ។ ប្រជាពលរដ្ឋអាចទូរស័ព្ទទៅកាន់មន្រ្តីជំនាញ ដោយវាយលេង ១១៥បើទោះបីគ្មានទឹកប្រាក់ក្នុងទូរស័ព្ទក៏ដោយ។

៤. កង្វះខាតអគ្គីសនី

ស្របពេលជាមួយការកើនឡើងកំដៅ និងកង្វះទឹក អគ្គីសនីក៏ត្រូវខ្វះខាតដែររយៈពេល៧២ថ្ងៃ នៅទូទាំងប្រទេសខ្មែរ។ ការខ្វះខាតអគ្គីសនីប្រើប្រាស់នេះបានធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ។ ដូច្នេះ សូមប្រជាពលរដ្ឋ ស្វែងរកវិធីសាស្រ្តផ្សេងៗ ដើម្បីដោះស្រាយកង្វះខាតអគ្គីសនីនេះ តាមលទ្ធផលក្នុងមួយរយៈពេលនេះ ទំរាំអគ្គីសនីដំណើរការដូចធម្មតាវិញ៕

ប្រភព៖ Localnews

មតិយោបល់

Trending

Copyright © 2019 ANARCHAK