មកមើលពីមូលហេតុដែលអតីតកីឡាករខ្មែរក្លាយជាអង្គរក្សថ្នាក់ដឹកនាំកំពូល
Connect with us

គួរដឹង

មកមើលពីមូលហេតុដែលអតីតកីឡាករខ្មែរក្លាយជាអង្គរក្សថ្នាក់ដឹកនាំកំពូល

លោក ស៊ន អេលីត ដែលបានប្រែខ្លួនពីកីឡាករប្រដាល់ និងកីឡាតៃខ្វាន់ដូ មកជាអង្គរក្សការពារថ្នាក់ដឹកនាំកំពូលរបស់ពិភពលោក បានបង្ហើបពីភាពលំបាកនៃការងារជាអង្គរក្ស។

លោកបានធ្វើជាអង្គរក្សអស់រយៈពេល៥ឆ្នាំមកហើយ ហើយលោកធ្លាប់មានបទពិសោធន៍ការពារថ្នាក់ដឹកនាំកំពូលៗរបស់ពិភពលោកជាច្រើន ដូចជា លោកប្រធានាធិបតីហ្វីលីពិន ឌូទ័រតេ លោកប្រធានាធិបតីថៃ ចាន់អ៊ូចា កីឡាករម៉ានី ប៉ាក់គីអាវ លោកនាយករដ្ឋមន្ត្រីចិន លី ខ័រឈៀង លោកប្រធានាធិបតីសឹង្ហបុរី តូនី តាន់ ជាដើម។

តាមបទពិសោធន៍របស់លោក ស៊ន អេលីត លោកបានបញ្ជាក់ថា ការងារជាអង្គរក្សនេះ ជាការងារដែលទាមទារឲ្យមានទំនួលខុសត្រូវខ្ពស់ ដែលវាជាប់ពាក់ព័ន្ធនឹងមុខមាត់របស់ប្រជាជាតិទាំងមូល ហើយ គាត់ពិបាកនិយាយថាវាពិបាក ឬស្រួលណាស់។ គាត់បន្ថែមថា គេត្រូវដឹងពីកាលវិភាគកម្មវិធីឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីរៀបចំខ្លួនឈរចាំមិនថាយប់ឬថ្ងៃ ឲ្យបានមុនពេលដែលកម្មវិធីចាប់ផ្តើម និងមិនអាចលូកលាន់សួរនាំអ្វីជាមួយភ្ញៀវជាដាច់ខាត។

ដោយសារមានរូបរាងមាំមួន មានមាឌធំខ្ពស់ និងចេះក្បាច់គុនតៃខ្វាន់ដូ និងប្រដាល់ផងនេះ រួមផ្សំជាមួយនឹងការចូលវគ្គបណ្តុះបណ្តាលពីជំនាញជាអង្គរក្សបានត្រឹមត្រូវផងនោះ លោកស៊ន អេលីតក៏ត្រូវបានថ្នាក់ដឹកនាំជាតិផ្តល់សេចក្តីទុកចិត្តឲ្យធ្វើជាអង្គរក្សរហូតមកដល់បច្ចុប្បន្ន៕

ប្រភព៖ Local​​ news

មតិយោបល់

Trending

Copyright © 2017 Zox News Theme. Theme by MVP Themes, powered by WordPress.