អស្ចារ្យ!!! កម្ពុជានឹងមានរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ១៥០ មេហ្កាវ៉ាត នៅក្នុងអំឡុងខែកញ្ញាខាងមុខ
Connect with us

គួរដឹង

អស្ចារ្យ!!! កម្ពុជានឹងមានរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ១៥០ មេហ្កាវ៉ាត នៅក្នុងអំឡុងខែកញ្ញាខាងមុខ

កម្ពុជានឹងដាក់ឲដំណើរការរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ១៥០ មេហ្កាវ៉ាតថ្មី ដែលមានទីតាំងនៅខេត្តព្រះសីហនុ ដើម្បីសម្រួលដល់បញ្ហាខ្វះខាតអគ្គិសនី ដែលកំពុងតែកើតឡើងរហូតធ្វើឲប្រជាពលរដ្ឋរអ៊ូរទាំអត់ភ្លើងប្រើ។

ដោយយោងតាមទំព័រហ្វេសប៊ុកមួយឈ្មោះ Kroko ក្រគរ ជួយ ក្រគរ បានបង្ហោះលើទំព័រហ្វេសប៊ុកខ្លួនថា រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ១៥០ មេហ្កាវ៉ាតថ្មី នៅទីតាំងនៅខេត្តព្រះសីហនុ នឹងបញ្ចេញថាមពលមកបណ្តាញជាតិ ក្នុងខែកញ្ញា ២០១៩នេះ។ គម្រោងនេះស្ថិតក្រោមការសាងសង់ ២ ឆ្នាំរួចមកហើយ ដោយប្រើម៉ាស៊ីនរបស់ក្រុមហ៊ុន GE អាមេរិក និងតម្លើងដោយក្រុមហ៊ុន Toshiba ជប៉ុន។

ដើម្បីដោះស្រាយបញ្ហាកង្វះខាតអគ្គិសនីផ្គត់ផ្គង់ក្នុងប្រទេស សម្តេច ហ៊ុន សែន បានអំពាវនាវដល់ពលរដ្ឋឲខិតខំសន្សំសំចៃទឹក និងភ្លើងទៅតាមលទ្ធភាពដែលអាចធ្វើបាននៅរដូវរាំងស្ងួតនេះ ព្រោះវាអាចអូសបន្លាយយូរដល់ជិត ៣ ខែ ហើយលោកក៏សំណូមពរពលរដ្ឋឲមានការអធ្យាស្រ័យចំពោះបញ្ហាប្រឈមនេះ ខណៈរដ្ឋាភិបាលកំពុងខ្វែងដៃជើងដោះស្រាយ។

ប្រមុខរដ្ឋាភិបាលកម្ពុជាបញ្ជាក់បន្ថែមថា បច្ចុប្បន្នខ្វះថាមពលអគ្គិសនីប្រមាណ ៤០០ មេហ្កាវ៉ាត ហើយរដ្ឋាភិបាលកំពុងចរចារនាំនាវាពីប្រទេសតួកគី ដើម្បីមកផ្គត់ផ្គង់តម្រូវការក្នុងស្រុក តែកាចរចារអាចអូសបន្លាយពេលយូរបន្តិច៕

ផ្តល់សិទ្ធដោយ៖ angkorpost

មតិយោបល់

Trending

Copyright © 2019 ANARCHAK