សូមបង្កើនការប្រុងប្រយ័ត្ន! ភ្លៀងកក់ខែ លាយឡំជាមួយរន្ទះ និងខ្យល់កន្ត្រាក់ និងកើតមានតាមបណ្តារាជធានី និងខេត្តមួយចំនួន
Connect with us

ថ្មីៗ

សូមបង្កើនការប្រុងប្រយ័ត្ន! ភ្លៀងកក់ខែ លាយឡំជាមួយរន្ទះ និងខ្យល់កន្ត្រាក់ និងកើតមានតាមបណ្តារាជធានី និងខេត្តមួយចំនួន

ក្រសួងធនធានទឹក និងឧតុនិយម បានចេញ សេចក្ដីជូនដំណឹងមួយ ស្ដីពីស្ថានភាពភ្លៀងកក់ខែ ដោយក្នុងនោះមានខ្លឹមសារថា៖បន្ទាប់ពីបានតាមដានលើស្ថានភាពអាកាសធាតុរួចមក ឃើញថា សម្ពាធទាបនៅលើផ្ទៃដី បន្តគ្របដណ្តប់លើព្រះរាជាណាចក្រកម្ពុជា។ ទទឹមនឹងនេះ កម្ពុជាក៏ចាប់ផ្តើមទទួលឥទ្ធិពលពីខ្យល់ដែលបក់មកពីទិស ខាងកើត និងទិសអាគ្នេយ៍។

លក្ខណៈបែបនេះ នឹងធ្វើឲ្យបណ្តារាជធានី-ខេត្តមួយចំនួនមានភ្លៀងកក់ខែធ្លាក់ ក្នុងនោះមាន ៖

១- ចាប់ពីថ្ងៃទី ២១-២៤ ខែមីនា ៖ រាជធានីភ្នំពេញ ខេត្តព្រៃវែង ស្វាយរៀង ក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ចាម កណ្តាល កំពង់ស្ពឺ តាកែវ កំពង់ធំ កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ នឹងមានភ្លៀងកក់ខែលាយឡំជាមួយ រន្ទះ និងខ្យល់កន្ត្រាក់។

២- ចាប់ពីថ្ងៃទី ២៣-២៤ ខែមីនា ខេត្តសៀមរាប បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហា នឹងមានភ្លៀងកក់ខែលាយឡំជាមួយ រន្ទះ និងខ្យល់កន្ត្រាក់។ ចាប់ពីថ្ងៃទី ២១-២៤ ខែមីនា សីតុណ្ហភាព នឹងមានការថយចុះបន្តិច។

៣- កម្រិតសីតុណ្ហភាពចាប់ពីថ្ងៃទី ២១-២៤ ខែមីនា៖ – បណ្តាខេត្តនៅភាគខាងកើត ខាងត្បូង និងតំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បរមា ស្ថិតក្នុងរង្វង់ពី ២៥-២៧ អង្សាសេ និងសីតុណ្ហភាពអតិបរមា ស្ថិតក្នុងរង្វង់ពី ៣០-៣២ អង្សាសេ – បណ្តារាជធានី-ខេត្តដទៃទៀត៖ សីតុណ្ហភាពអប្បរមា ស្ថិតក្នុងរង្វង់ពី ២៥-២៧ អង្សាសេ និងសីតុណ្ហភាពអតិបរមា ស្ថិតក្នុងរង្វង់ពី ៣២-៣៥ អង្សាសេ។

*សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនឹងកើតមានជាយថាហេតុ នៅពេលមេឃរកកលភ្លៀង៕

ប្រភព៖ culture-sharing

មតិយោបល់

គួរដឹង2 weeks ago

គំនិតគួរពិចារណា ! បើចង់ជោគជ័យមុនអាយុ ៣០ឆ្នាំ ចូរអ្នករៀនបង្កើតនូវទម្លាប់ទាំងនេះ

ថ្មីៗ4 weeks ago

អស់ទាស់ ! ក្រុមហ៊ុន «​ជប៉ុន​ និង​ចិន» នឹងសហការគ្នាសាងសង់ «​ខ្សែរថ​ភ្លើង​លើ​អាកាស​ និង​ក្រោម​ដី»​ ​នៅ​រាជធានី​ភ្នំពេញ​

ថ្មីៗ3 weeks ago

ល្អណាស់ ! ខណៈប្រជាជនខ្មែរជាច្រើនត្រៀមទៅលេងឆ្នេររបស់ខ្លួនវិញ អភិបាលខេត្តថ្មីទើបឡើងនាំកម្លាំងចុះរៀបចំឆ្នេរភ្លែត

គួរដឹង3 weeks ago

កម្របានឃើញ! រូបភាពដ៏អស្ចារ្យទាំង ១៥  បានបង្ហាញពីអាថ៌កំបាំងមួយចំនួននៅក្នុងរាងកាយមនុស្ស

គួរដឹង5 days ago

បើមិនចង់ទឹកភ្នែកជូតក្បាលជង្គង់! ប្រយ័ត្នចំពោះដី​តំបន់​ជើងឯកជាង​ ៤០០​ហិកតាគឺ​មិន​អាច​ទិញ​លក់បានឡើយ

Trending

Copyright © 2019 ANARCHAK