អស្ចារ្យ! សង្ក្រាន្ដឆ្នាំនេះប្លែកមិនធ្លាប់មានដូចឆ្នាំមុនៗឡើយ! អ្នកសៀមរាបចាំតែត្រៀមទៅ!!!
Connect with us

ថ្មីៗ

អស្ចារ្យ! សង្ក្រាន្ដឆ្នាំនេះប្លែកមិនធ្លាប់មានដូចឆ្នាំមុនៗឡើយ! អ្នកសៀមរាបចាំតែត្រៀមទៅ!!!

នៅឆ្នាំមុនៗ ខេត្តសៀមរាបត្រូវបានជ្រើសរើស ជាទីតាំងប្រារព្ធព្រឹត្តិការណ៍អង្គរ សង្រ្កាន្តដោយសហភាពសហព័ន្ធយុវជនកម្ពុជា។ ប៉ុន្តែក្នុងពិធីបុណ្យជាតិដ៏ធំនាពេលខាងមុខនេះ សហភាពសហព័ន្ធយុវជនខេត្តសៀមរាប បានសហការជាមួយអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធទាំងឡាយ ដើម្បីរៀបចំព្រឹត្តិការណ៍សៀមរាបសង្រ្កាន្តវិញ នៅតំបន់ព្រះអង្គចេក ព្រះអង្គចម ដោយមានសកម្មភាពគួរឲ្យចាប់អារម្មណ៍ជាច្រើនដូចជា កម្មវិធីសាសនា និងការលេងល្បែងប្រជាប្រិយយ៉ាងច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកំសាន្ត។

ឯកឧត្តមទៀសីហា ដែលជាអភិបាលនៃគណៈអភិបាលខេត្តសៀមរាបបានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួម​កម្មវិធីសៀមរាបសង្ក្រាន្តឲ្យដូចឆ្នាំមុនៗ ដែលមានសកម្មភាពជាច្រើន ដែលទាក់ទងនឹងកម្មវិធីសាសនា និងល្បែងប្រពៃណីជាតិខ្មែរ បើទោះបីជាក្នុងឆ្នាំ២០១៩នេះ គេធ្វើព្រឹត្តិការណ៍សៀមរាបកំសាន្តក៏ដោយ។ មិនតែប៉ុណ្ណោះ លោកបន្ថែមថា ទេសចរអាចថែមទាំងដើរលេងប្រាសាទបុរាណខ្មែរ រមណីយដ្ឋានធម្មជាតិ នៅក្នុងតំបន់នោះផងដែរ។

ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ត្រូវបានប្រារព្ធឡើងរយៈពេល៦ឆ្នាំមកហើយ ដោយគិតចាប់ពីឆ្នាំ ២០១៣ ដោយមានការសហការគ្នារវាងសហភាពសហព័ន្ធយុវជនកម្ពុជា​ និងស្ថាប័នជាតិជាច្រើន។ ព្រឹត្តិការណ៍ក្នុងឆ្នាំមុនៗ បានទាក់ទាញទេសចរអន្តរជាតិជាច្រើនលាននាក់ឲ្យមកទស្សនាការបង្ហាញពីវប្បធម៌ខ្មែរជាច្រើនក្នុងមួយឆ្នាំៗ៕

ប្រភព៖ (localnews)

មតិយោបល់

ថ្មីៗ1 hour ago

ល្អណាស់!​ «តំណាងក្រុមហ៊ុនលំដាប់ពិភពលោកមួយ» គ្រោងនាំយកបច្ចេកវិទ្យាទំនើបដើម្បីអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃ «ស្រូវអង្ករកម្ពុជា»

ថ្មីៗ4 hours ago

ពិតជាអរគុណដល់ទឹកចិត្ត «ជប៉ុន» ដែលបានជួយ «ឡានក្រុង» ដល់កម្ពុជាចំនួន ៨០ គ្រឿង

ថ្មីៗ1 day ago

តើអ្នកធ្លាប់ដឹងទេ «​នីវ៉ូ​ទឹកសមុទ្រ»​ជា​អ្វី ហើយ​គេ​វាស់​វាដោយរបៀបណា ?

ថ្មីៗ1 day ago

«ស្ថាន​ទូត​កម្ពុជា​នៅ​ជប៉ុន» បាន​ប្រកាស​ឱ្យពលរដ្ឋ ​និង​និស្សិត​ខ្មែរប្រុង​ប្រយ័ត្នចំពោះ​ «​រលកសូណាមិ​» នៅ​ជប៉ុន

ថ្មីៗ1 day ago

ចាប់ពីថ្ងៃទី ២០-២៦ ភ្លៀងនឹងនៅតែបន្តរធ្លាក់ ដោយក្នុងនោះមានលាយឡំជាមួយបាតុភូត ផ្គររន្ទះ និងខ្យល់កន្ត្រាក់

Trending

Copyright © 2019 ANARCHAK