កំពូលទស្សនវិទូសូក្រាត៖ "ប្រពន្ធខ្ញុំពូកែរអ៊ូទើបខ្ញុំក្លាយជាទស្សនវិទូ"
Connect with us

គួរដឹង

កំពូលទស្សនវិទូសូក្រាត៖ “ប្រពន្ធខ្ញុំពូកែរអ៊ូទើបខ្ញុំក្លាយជាទស្សនវិទូ”

សូក្រាត គឺជា​ទស្សនវិទូជនជាតិក្រិច​កើត​នៅ​ក្រុង​អាថែនប្រហែលជា​ឆ្នាំ ៤៧០មុនគ.ស ដល់​ឆ្នាំ​៣៩៩ មុន​គ.ស​​។ ចំពោះរូបសម្បត្តិវិញ សូក្រាត ជាបុគ្គលម្នាក់ដែលមានរូបរាងកាយអាក្រក់អាក្រីមិនគួរឱ្យមើលសោះ។ ចំណែកឯមុខមាត់គ្មានគួរឱ្យចូលចិត្តសោះសូក្រាត បាន​ក្លាយជា​អ្នក​ទស្សនវិជ្ជា​ម្នាក់​ដែល​សំខាន់ និង​ល្បីល្បាញ នៅក្នុង​ប្រវត្តិសាស្រ្ត​របស់​ពិភពលោក​។

មានថ្ងៃមួយនោះ ប្រពន្ធគាត់មិនបានរអ៊ូដាក់គាត់មួយថ្ងៃ គាត់មានអារម្មណ៍ហាក់ដូចជាមិនសប្បាយចិត្តសោះ ឃើញដូចនេះសិស្សរបស់គាត់បានសួរគាត់ថា “តើថ្ងៃនេះលោកគ្រូ មានបញ្ហាអ្វីឬបានជាទឹកមុខស្រពោនមិនសប្បាយចិត្តបែបនេះ?” លោកគ្រូ​ក៏តបវិញ “ថ្ងៃនេះប្រពន្ធរបស់ខ្ញុំនាងមិនរអ៊ូដាក់ខ្ញុំដូចសព្វដង ធ្វើឱ្យខ្ញុំមិនសប្បាយចិត្ត”។

គាត់បានយកការរអ៊ូរបស់ប្រពន្ធរបស់គាត់ធ្វើជាមេរៀន ប្រៀបដូចជាគ្រូ ហ្វឹកហាត់ពុតលត់ដុំចិត្តឱ្យរឹងមាំ និងកើតជាប្រយោជន៍តាមរយៈគំនិត​និងទស្សនៈរបស់គាត់ច្រើន ដែលធ្វើឱ្យមនុស្សទទួលបានចំណេះដឹង និងជាការចែករំលែកបទពិសោធល្អៗថែមទៀតផង។

ហេតុនេះយើងគ្រប់គ្នាកុំខឹងនឹងមនុស្សរអ៊ូ ព្រោះជួនកាលមានប្រយោជន៍ដល់យើងជាច្រើន ថាមិនត្រូវអាចក្លាយជាទស្សនវិទូដូច សូក្រាត ដោយមិនដឹងខ្លួនក៏មិនដឹង៕

(ផ្ដល់សិទ្ធិ៖ thebackways)

មតិយោបល់

Trending

Copyright © 2017 Zox News Theme. Theme by MVP Themes, powered by WordPress.