ងាយណាបានកំពូលតារាល្បីៗជុំគ្នាអញ្ចឹង! សដូចទេពអប្សរម្នាក់ៗ នៅកម្មវីធីអ្វីហ្នឹង?
Connect with us

ថ្មីៗ

ងាយណាបានកំពូលតារាល្បីៗជុំគ្នាអញ្ចឹង! សដូចទេពអប្សរម្នាក់ៗ នៅកម្មវីធីអ្វីហ្នឹង?

នៅក្នុងកម្មវិធីសម្ពោធវីតាមីនថែរក្សាសម្រស់ Veronika Plus+ ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី ០២ មិនា ២០១៩ កន្លងទៅមុននេះនៅភោជនីយដ្ឋានទំនើប Topaz ដែលមានវត្តមានចួលរួមដោយតារាកិត្តិយសល្បីជាច្រើនសម្រស់ស្រស់ស្អាតនិងសុទ្ធសឹងតែជាអ្នកប្រើប្រាស់​ Veronika Plus+ ផ្ទាល់។

ភ្ញៀវកិត្តិយសរួមមានដូចជា កិត្តិយសដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ម៉ៅ ចំណាន, កំពូលតារាចម្រៀនល្បីល្បាញ កញ្ញា ឱក សុគន្ធកញ្ញា, លោក ឆន សុវណ្ណារាជ, បវរកញ្ញាឯកកម្ពុជា Miss Universe Cambodia កញ្ញា រឿន​ ណាត, លោក ហ្សូណូ, កញ្ញា សុខ ស៊ីឡាលីន,​ កញ្ញា សុភ័ក្រ្ដ កុសុម៉ា, កញ្ញា ឌី សូនីតា, ពិធីការនី កែវ ច័ន្ទនិមល, ពិធីការនី គង់ សុជាតិ និងភ្ញៀវកិត្តិយសផ្សេងៗជាច្រើនរូបទៀត…..។

ទាក់ទងនឹង Veronika Plus+ នេះផងដែរ ផលិតផលនេះការពិតទៅគឹបានធ្វើចរាចរណ៍នៅទីផ្សារកម្ពុជារយៈពេលជាង 2 ឆ្នាំមកហើយ ទទួលបានការគាំទ្រពីសំណាក់មនុស្សគ្រប់ស្រទាប់ព្រមទាំងតារាល្បីៗផងដែរ។ លោកពេជ្រ ដានីអគ្គនាយកក្រុមហ៊ុន Veronika Plus Co., Ltd. និងអ្នកតំណាងចែកចាយផ្ដាច់មុខប្រចាំព្រះរាជាណាចក្រកម្ពុជាបាន បង្ហើបពីសន្ទុះការគាំទ្រដ៏ខ្លាំងក្លាបំផុតក្នុងរយៈពេល ៦ ខែចុងក្រោយនេះដែលធ្វើឲមានការលក់ចេញក្នុងមួយខែៗ កើនឡើងគួរកត់សម្គាល់រហូតដល់ស្ទុកចូលស្ទើរតែមិនទាន់ ឬ ដាច់ស្ដុកតែម្ដងក្នុងខែខ្លះដោយសារតំរូវការច្រើនលើសលប់។

Veronika Plus+ ត្រូវបានឆ្លងកាត់ការពិសោធន៍ ផលិតនិងប្រើប្រាស់គ្រឿងផ្សំនៅប្រទេសស្វីសផ្ទាល់  តាមស្ដង់ដារអន្តរជាតិ និងទទួលការត្រួតពិនិត្យគុណភាពនិងវេចខ្ចប់នៅ ABSO Cosmeceutical Lab នៅព្រះរាជាណាចក្រថៃ។

ហើយដោយសារការគាំទ្រដ៏ខ្លាំងក្លានេះផងដែរ ទើបលោកអគ្គនាយកពេជ្រ ដានី រួមជាមួយនឹងលោកស្រីនាយិកា ឃាង ឃុនណា សហការជាមួយ លោកស្រី Khun Jib ស្ថាបនិកគ្រឿងសំអាងយីហា Medileen និង Veronika Plus+ បានចាប់ដៃគ្នាបង្កើតនិងណែនាំផលិតផលថ្មី Prerotic ដែលជាវីតាមីនសំរាប់កំចាត់ជាតិពុលដែលនឹងចេញលក់ក្នុងពេលឆាប់ៗខាងមុខនេះផងដែរបន្ទាប់ពីឆ្លងកាត់ការពិសោធន៍អស់រយៈពេលយ៉ាងយូរ។

Veronika Plus+  គឺជាវីតាមីនចំរាញ់ពី​បន្លែផ្លែឈើចំនួន 23 មុខរបស់ប្រទេសស្វីស ធានាគុណភាពធម្មជាតិ 100% ដោយមិនមានផ្ទុកនូវសារធាតុដែលប៉ះពាល់សុខភាពឡើយ ព្រោះ Veronika Plus មិនមែនជាប្រភេទថ្នាំពេទ្យ​ មិនមែនជា Gluta ខូលេជេន ដូចផលិតផលផ្សេងៗដែលមាននៅលើទីផ្សារឡើយ។ អត្ថប្រយោជន៍របស់ Veronika Plus+ គឺជួយឲលោកអ្នកមានសម្រស់ក្មេងជាងវ័យ៖

-ជំនួយដល់សក់ ក្រចកឲរឹងមាំនិងលូតលាស់លឿន

-ជួយឲស្បែកសរស្អាត ភ្លឺថ្លា ស្បែកទន់មានសំនើមភ្លឺម៉ដ្ឋរលោង

-កំចាត់ភាពជ្រីវជ្រួញ ការពារកំដៅថ្ងៃ

-ព្យាបាលស្បែកមុខគ្រប់ប្រភេទ ជួយបង្រួញរន្ធញើស

-ជាពិសេសជួយសំរួលដល់ប្រពន្ធរំលាយអាហារបានយ៉ាងល្អបំផុត។

ទស្សនាវីដេអូពីកម្មវិធីខាងក្រោម៖

មតិយោបល់

គួរដឹង2 weeks ago

គំនិតគួរពិចារណា ! បើចង់ជោគជ័យមុនអាយុ ៣០ឆ្នាំ ចូរអ្នករៀនបង្កើតនូវទម្លាប់ទាំងនេះ

ថ្មីៗ4 weeks ago

អស់ទាស់ ! ក្រុមហ៊ុន «​ជប៉ុន​ និង​ចិន» នឹងសហការគ្នាសាងសង់ «​ខ្សែរថ​ភ្លើង​លើ​អាកាស​ និង​ក្រោម​ដី»​ ​នៅ​រាជធានី​ភ្នំពេញ​

ថ្មីៗ3 weeks ago

ល្អណាស់ ! ខណៈប្រជាជនខ្មែរជាច្រើនត្រៀមទៅលេងឆ្នេររបស់ខ្លួនវិញ អភិបាលខេត្តថ្មីទើបឡើងនាំកម្លាំងចុះរៀបចំឆ្នេរភ្លែត

គួរដឹង3 weeks ago

កម្របានឃើញ! រូបភាពដ៏អស្ចារ្យទាំង ១៥  បានបង្ហាញពីអាថ៌កំបាំងមួយចំនួននៅក្នុងរាងកាយមនុស្ស

គួរដឹង5 days ago

បើមិនចង់ទឹកភ្នែកជូតក្បាលជង្គង់! ប្រយ័ត្នចំពោះដី​តំបន់​ជើងឯកជាង​ ៤០០​ហិកតាគឺ​មិន​អាច​ទិញ​លក់បានឡើយ

Trending

Copyright © 2019 ANARCHAK