មិននឹកស្មានថាកំពូលអ្នកប្រាជ្ញ "ខុងជឺ" និង "ឡៅជឺ" យល់ផ្ទុយគ្នាខ្លាំងលើទស្សនៈមួយនេះ!
Connect with us

បែបផែនជីវិត

មិននឹកស្មានថាកំពូលអ្នកប្រាជ្ញ “ខុងជឺ” និង “ឡៅជឺ” យល់ផ្ទុយគ្នាខ្លាំងលើទស្សនៈមួយនេះ!

បើយើងនិយាយអំពីអ្នកប្រាជ្ញចិន គ្មានអ្នកដែលដែលមិនស្គាល់ពួកគាត់ទេ (ខុងជឺ និង ឡៅជឺ) ដែលសម្បូរដោយប្រាជ្ញា ចំណេះដឹង និងពូកែអប់រំ បង្រៀនដល់កូនចៅជំនាន់ក្រោយៗមកទៀតជាច្រើន។ ក៏ប៉ុន្តែទោះបីពូកែយ៉ាងណា ទោះបីពួកគាត់ជាអ្នកចេះដឹងក្ដី តែគំនិតនៅតែមិនអាចស្រមគ្នាទាំងស្រុងទេ។

ឡៅជឺ៖ ចំពោះទឹកដែលល្អក់កករ បើយើងទុកវាចោល នោះវានឹងថ្លាដោយខ្លួនឯងវិញ។​​​​​

នៅក្នុងអត្ថន័យរបស់ ឡៅជឺ លោកចង់បង្រៀនមនុស្សធ្វើអ្វីត្រូវស្របនឹងធម្មជាតិ មិនត្រូវបង្ខំខ្លាំងពេក ពេលខ្លះធម្មជាតិក៏អាចជួយ​សម្រួលដល់ការរស់នៅរបស់មនុស្សយើងដែរ ដែលប្រៀបដូចជា “ទឹកដែលល្អក់” បើយើងទុកវាចោល មិនយូរទេយើងនឹងអាចយក​ទឹកនោះមកប្រើការបានវិញ។

ខុងជឺ៖ ចំពោះទឹកដែលល្អក់កករ បើយើងចាក់ទឹកស្អាតចូលឱ្យបានច្រើន នោះវានឹងថ្លាអាច​ប្រើបាន។
ចំណែកឯអ្នកប្រាជ្ញ ខុងជឺ លោកចង់បង្ហាញផ្លូវមួយដល់សង្គម ឬអ្នកដឹកនាំជាតិថា បើនៅក្នុងសង្គមមួយសម្បូរដោយ​មនុស្សអាក្រក់​ច្រើន នោះប្រទេសជាតិនឹងវឹកវរជាពុំខាន ប្រៀបដូចទឹកដែលមិនអាចប្រើការបាន។ ប៉ុន្តែបើប្រទេសមួយមានមនុស្សដែលអាក្រក់​តិច យើងអាចយកមនុស្សល្អ (ទឹកស្អាត) មកចាក់បំពេញ មិនយូរទេទឹកនឹងល្អឡើងវិញ ហើយប្រើការបានដោយងាយស្រួល។

គំនិតគួរពិចារណា៖ លោកអ្នកប្រាជ្ញទាំងពីរខាងលើប្រើវិធីផ្សេងគ្នាក្នុងការសម្អាតទឹក​ដែលមិនល្អចេញតែប៉ុណ្ណោះ។ ប៉ុន្តែអ្នកអានទាំងអស់គ្នាអាចរើសយកវិធីណាមួយដែលអ្នកប្រើប្រាស់បាន ឬអាចជួយសម្រួលដល់​អ្នកទាំងអស់គ្នាបាននៅពេលនេះ ឬអនាគតទៀត៕ (thebackways)

មតិយោបល់

គួរដឹង2 weeks ago

គំនិតគួរពិចារណា ! បើចង់ជោគជ័យមុនអាយុ ៣០ឆ្នាំ ចូរអ្នករៀនបង្កើតនូវទម្លាប់ទាំងនេះ

ថ្មីៗ4 weeks ago

អស់ទាស់ ! ក្រុមហ៊ុន «​ជប៉ុន​ និង​ចិន» នឹងសហការគ្នាសាងសង់ «​ខ្សែរថ​ភ្លើង​លើ​អាកាស​ និង​ក្រោម​ដី»​ ​នៅ​រាជធានី​ភ្នំពេញ​

ថ្មីៗ3 weeks ago

ល្អណាស់ ! ខណៈប្រជាជនខ្មែរជាច្រើនត្រៀមទៅលេងឆ្នេររបស់ខ្លួនវិញ អភិបាលខេត្តថ្មីទើបឡើងនាំកម្លាំងចុះរៀបចំឆ្នេរភ្លែត

គួរដឹង3 weeks ago

កម្របានឃើញ! រូបភាពដ៏អស្ចារ្យទាំង ១៥  បានបង្ហាញពីអាថ៌កំបាំងមួយចំនួននៅក្នុងរាងកាយមនុស្ស

គួរដឹង5 days ago

បើមិនចង់ទឹកភ្នែកជូតក្បាលជង្គង់! ប្រយ័ត្នចំពោះដី​តំបន់​ជើងឯកជាង​ ៤០០​ហិកតាគឺ​មិន​អាច​ទិញ​លក់បានឡើយ

Trending

Copyright © 2019 ANARCHAK