ភ្ញាក់ផ្អើល! កម្ពុជាសិ្ថតក្នុងចំនោម ១០ ប្រទេសដែលប្រជាជនមានសុខភាពល្អបំផុតលើលោក
Connect with us

គួរដឹង

ភ្ញាក់ផ្អើល! កម្ពុជាសិ្ថតក្នុងចំនោម ១០ ប្រទេសដែលប្រជាជនមានសុខភាពល្អបំផុតលើលោក

កម្ពុជា ក្លាយ​ជា​ប្រទេស​ដែល​មាន​ប្រជាជន​មាន​សុខភាព​ល្អ​លើស​គេ​ក្នុង​ពិភពលោក ដោយ​បាន​ជាប់ចំណាត់ថ្នាក់លេខ ១០ កំពូលតារាង ខណៈ​ អាមេរិកធ្លាក់ទៅលេខ ៣៧ ថៃលេខ ២៥ និងវៀតណាម​លេខ ១១ ក្រោម​ក​ម្ពុជា​ទៀត។ នេះ​បើ​តាមរបាយការណ៍ អង្គការអន្តរជាតិ Global Wellness ដែល​ចុះផ្សាយ​ដោយកាសែត Straistimes ។

តាមរបាយការណ៍ដដែលទាំង​បី​នៅ​កំពូល​តារាង ដែល​មាន​ប្រជាជន​មាន​សុខភាព​ល្អបំផុត​លើលោក មាន​ប្រទេស​កាណាដាលេខ ១ ប្រទេសអូម៉ង់​ លេខ ២ និងប្រទេសអ៊ីស្លង់​លេខ ៣ ខណៈ​សិង្ហបុរី​លេខ ៧ និង​ឡាវលេខ ៨ ឯកម្ពុជាលេខ ១០។ ​

ការសិក្សា​នេះ គឺ​ផ្តោតសំខាន់​ទៅលើ បរិមាណជាតិស្ករនៅក្នុងឈាម, សម្ពាធឈាម, ជាតិខ្លាញ់ក្នុង​ខ្លួន, ការបាក់ទឹកចិត្ត, ការ​ទទួល​បាន​សុភមង្គល, ការប្រើគ្រឿង​ស្រវឹង, ការប្រើ​ប្រាស់​ថ្នាំជក់, ការធ្វើ​លំហាត់​ប្រាណ, អត្រាលទ្ធភាពសង្ឃឹមរស់ និង​ការ​ចំណាយ​របស់រដ្ឋាភិបាល​លើ​ថ្លៃសេវាថែទាំង​សុខភាពប្រជាជន។

​ប្រទេស​ទាំង​ ១០ ដែលមានប្រជាជន​មានសុខភាព​ល្អ​លើ​លោក​មាន ​ប្រទេសហ្វីលីពីន ជាប់លេខ ៤, ម៉ាល់ឌីវ លេខ ៥, ហូឡង់ លេខ ៦, សិង្ហបុរី លេខ ៧, ឡាវ លេខ ៨, កូរ៉េខាងត្បូង លេខ ៩ ហើយ​ប្រទេសកម្ពុជាឈរ​នៅលេខរៀងទី ១០ ដែល​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ត្រូវ​យក​មក​ស្ទាបស្ទង់លើ​បញ្ហា​សុខភាព​ទាំង ១៥១ ប្រទេស៕

ប្រែសម្រួល៖ រតនា

ប្រភព៖ The Strait Times
ផ្តល់សិទ្ធដោយ៖ angkorpost

មតិយោបល់

Trending