ចិនស្នើ​ខ្ចី​បដិមាមួយចំនួន​ពី​ប្រាសាទ​ខ្មែរយើង យក​ទៅ​តាំង​ពិព័រណ៍​នៅ​ស្រុក​ចិន
Connect with us

ថ្មីៗ

ចិនស្នើ​ខ្ចី​បដិមាមួយចំនួន​ពី​ប្រាសាទ​ខ្មែរយើង យក​ទៅ​តាំង​ពិព័រណ៍​នៅ​ស្រុក​ចិន

នៅព្រឹកថ្ងៃទី១១ ​ខែមិនា ឆ្នាំ២០១៩ ​ឯកឧត្តម​ ហង់ ពៅ​ អគ្គនាយក​នៃ​អាជ្ញាធរជាតិ​អប្សរា​ បាន​អនុញ្ញាត​ឱ្យ​ប្រតិភូចិន​ដឹកនាំ​ដោយ​លោក​ CHOU Ming​ អនុ​ប្រធាន​នៃ​ពិព័រណ៍សិល្ប:​ចិន​ក្រោមការ​គ្រប់គ្រង​នៃ​រដ្ឋបាល​បេតិកភណ្ឌវប្បធម៌ជាតិ​ចិន ​ចូល​ជួប​សំណេះ​សំណាល​ ដើម្បី​ពិភាក្សា​ស្តី​អំពីការ​ស្នើខ្ចីរូបបដិមា​ខ្មែរដើម្បី​យកទៅ​ចូលរួម​តាំងពិព័រណ៍អរិយធម៌​អាស៊ី​នៅ​ប្រទេសចិន ។

ពិព័រណ៍​ដែល​នឹង​រៀបចំ​ធ្វើ​ឡើង​នៅ​ខែ​ឧសភា ​ឆ្នាំ២០១៩ ​នៅ​ប្រទេស​ចិន​ ហើយ​ភាគី​ចិន​បង្ហាញ​ពីគោលបំណង​ក្នុងការរៀប​ចំពិព័រណ៍​ដែល​មានល​ក្ខណៈពិសេស​ នោះ​គឺ​កិច្ច​សហប្រតិបត្តិការ​បេតិកភណ្ឌ​វប្បធម៌​នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ ​ដែល​ចាំបាច់​ត្រូវ​ការបដិមា​ដែល​មាន​ប្រភព​មកពី​ប្រាសាទ​តាកែវ​និង​ប្រាសាទ​ចៅ​សាយ​ទេវតា។

ឆ្លើយ​តប​ទៅនឹង​សំណើរនេះ ​ភាគី​អាជ្ញាធរជាតិអប្សរា​មិនទាន់​អាចឆ្លើយ​តបភ្លាមៗ​បាននៅឡើយ​ទេ​ ដោយ​ហេតុថា​ រាល់រូបបដិមា​ដែលបាន​ស្នើឡើងចាំបាច់ធ្វើការ​វាយតម្លៃធានារ៉ាប់រងស្រប​តាមការ​គ្រប់​គ្រង​បុរាណវត្ថុ ​ដើម្បី​ធានាបាន​នូវសុវត្ថិភាព។ ​ម្យ៉ាង​វិញ​ទៀត​ អាជ្ញាធរ​ជាតិ​អប្សរា​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ផ្តល់ព័ត៌មាន​ទៅ​ស្ថាប័ន​ពាក់ព័ន្ធដើម្បី​អាច​អនុញ្ញាត​ឱ្យ​យក​បដិមា​ចេញពី​ទីតាំង​ចេញពី​ទីតាំងជាក់​ស្តែង។​

អាជ្ញាធរជាតិអប្សរា​ក៏បាន​សន្យា​ថា​នឹង​ជួយ​សម្របសម្រួល​និង​សហការ​ល្អ​ចំពោះ​កិច្ចការ​នេះ​ឱ្យ​ដំណើរការ​បាន​រលូន​ ព្រោះ​នេះ​គឺ​ជា​ឱកាស​ដែល​ប្រទេសកម្ពុជា​អាច​បង្ហាញ​អរិយធម៌ខ្មែរ​ទៅ​កាន់​បណ្តា​ប្រទេស​នៅ​អាស៊ី ​និង​ជុំវិញ​ពិភពលោក​ឱ្យ​បាន​ស្គាល់​ខ្មែរ​កាន់​តែ​ច្បាស់​ថែម​ទៀត៕ ផ្តល់សិទ្ធដោយ៖ angkorpost

មតិយោបល់

គួរដឹង3 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 days ago

 កំហឹងកាន់តែផ្ទុះ! «ជនជាតិចិន» អ្នកជាតិនិយមនាំគ្នាបោក Iphone ចោល ក្រោយអាមេរិកធ្វើឲ Huawei ​រងការឈឺចាប់

ថ្មីៗ4 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ3 days ago

ក្តៅមែនទែនហើយ ! ក្រុមហ៊ុន «Microsoft » បានប្រកាសទាំងយប់សម្រេចចិត្តដាក់ទណ្ឌកម្មលើ «Huawei» ដូច​ក្រុមហ៊ុន Google ដែរ

គួរដឹង2 days ago

បន្ទាន់ណាស់ ! «អង្គការសុខភាពពិភពលោក WHO»​ ហាមឪពុកម្ដាយកុំឲកុមារក្រោមអាយុ ៤ ឆ្នាំលេងទូរស័ព្ទឲសោះ ព្រោះវាប៉ះពាល់ធ្ងន់ណាស់ដល់ពួកគេ

Trending

Copyright © 2019 ANARCHAK