ជូកឺលៀង៖ រៀនហើយមិនរំលឹក ស្មើនឹងភ្លេច តាំងចិត្តហើយមិនធ្វើ ស្មើនឹងបរាជ័យ!
Connect with us

បែបផែនជីវិត

ជូកឺលៀង៖ រៀនហើយមិនរំលឹក ស្មើនឹងភ្លេច តាំងចិត្តហើយមិនធ្វើ ស្មើនឹងបរាជ័យ!

រឿងសាមកុក (Three Kingdoms) ដែលហៅជាភាសាខ្មែរថា “នគរទាំងបី” ជាវណ្ណកម្មដ៏ល្អមួយអាចឱ្យមនុស្សរៀនសូត្របានច្រើនបំផុត អំពីការដឹកនាំជាតិ ការប្រើប្រាស់មនុស្ស និងការស្គាល់ពីយុទ្ធសាស្ត្រទាំងអស់។ អ្នកដែលបានទស្សនាគ្រប់គ្នាតែងតែសរសេរ​មិនដាច់ពីមាត់ទេ។

ចំណែកឯតួអង្គមួយដ៏ល្បីល្បាញ ដែលអ្នកនិពន្ធបានថតជាភាយន្តនៅក្នុងឆ្នាំ ២០១០ ឡើងវិញ មានការទទួលស្គាល់នូវតួអង្គមួយ ដែល​គេមានសមត្ថភាព និងប្រាជ្ញាមិនធម្មតាទេ ម្នាក់នោះគឺ ជូកឺលៀង ឬហៅថា “ខុងមិញ” ។ ឈ្មោះ “ខុង” នៅក្នុងភាសាចិនហៅស្មើនឹងរាជគ្រូ ឬអ្នកដែលមានវិជ្ជាខ្ពង់ខ្ពស់។

ប្រសិនបើនិយាយអំពីភាពចេះដឹងរបស់គេអាចនិយាយបានថា “ដឹងមេឃ និង ដិី” តែម្តង។ នៅក្នុងថ្ងៃយើង យើងខ្ញុំក៏បានលើកយកគោល​គំនិតរបស់គេមួយឃ្លា មកចែកជូនដល់មិត្តអ្នកអានផងដែរ។ ចំពោះទស្សនៈនោះគឺ «រៀនហើយមិនរំលឹក ស្មើនឹងភ្លេច តាំងចិត្តហើយមិនធ្វើ ស្មើនឹងបរាជ័យ»។

នៅក្នុងការអនុវត្តក្តី ការសិក្សាក្តី មនុស្សដែលបានតែនិយាយតែគ្មានការអនុវត្ត និងសកម្មភាព ត្រូវគេមិនបានគិតថាជាមនុស្សមានប្រយោជន៍ ឬអាចយកជាការបានឡើយ។ ដូច្នេះ បើយើងរៀន ត្រូវតែឧស្សាហ៍លើកមករំលឹកឡើងជៀសវាងការភ្លាត់ភ្លេចអស់។ ចំណែក​ឯបើយើងមានការតាំងចិត្ត តែមិនបានធ្វើអ្វីសោះនឹង ក៏គ្មានប្រយៅជន៍ដែរ វាស្មើនឹងបរាជ័យទាំងមិនចេញច្បាំង។

ដូច្នេះហើយ បើអ្នកទាំងអស់គ្នាចង់ជោគជ័យ ចង់រៀនចេះ ឬចង់ធ្វើអ្វីឱ្យបានសម្រេចត្រូវតែអនុវត្តឱ្យសកម្មបំផុត មិនអាចទុកចោល ឬព្​រងើយ​កន្តើយនោះ បើធ្វើបែបនេះ គឺស្មើនឹងការបរាជ័យហើយ៕ (thebackways)

មតិយោបល់

គួរដឹង2 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ3 weeks ago

កូនខ្មែរម្នាក់ខិតខំប្រឹងប្រែង រហូតបានក្លាយជាវិស្វករថាមពលនុយក្លេអ៊ែរនៅប្រទេសបារាំង

ទេសចរណ៍4 weeks ago

ខេត្តស្ទឹងត្រែង គឺជាឋានសួរគ៌ក្រោមមេឃនៅកម្ពុជា ដែលអ្នកទេសចរណ៍មិនគួរមើលរំលង

គួរដឹង4 weeks ago

ការពិតបុព្វបុរសខ្មែរ កសាងចម្រឹង​​បង្អួចប្រាសាទ​អង្គរ​វត្តឡើង​​គឺបង្កប់​នូវ​អាថ៌​កំបាំងមួយ​ដ៏​អស្ចារ្យ

Trending

Copyright © 2019 ANARCHAK