អស្ចារ្យ!!! ព្រលានយន្តហោះភ្នំពេញថ្មី មានស្តង់ដាមិនចាញ់ប្រលានយន្តហោះ ថៃឬសិង្ហបុរីទេ!
Connect with us

គួរដឹង

អស្ចារ្យ!!! ព្រលានយន្តហោះភ្នំពេញថ្មី មានស្តង់ដាមិនចាញ់ប្រលានយន្តហោះ ថៃឬសិង្ហបុរីទេ!

លោក ជា អូន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលអាចទទួលយន្តហោះខ្នាតធំបានស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តតាកែវ មានស្តង់ដារនិងទំហំប្រហាក់ប្រហែលទៅនឹងអាកាសយានដ្ឋាននៅប្រទេសថៃ និងប្រទេសសិង្ហបុរី។ នេះបើយោងតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន AKP នាពេលថ្មីៗនេះ។

លោក ជា អូន បានបន្ថែមទៀតថា ប្រលានយន្តហោះភ្នំពេញថ្មីនេះ នឹងអាចប្រើប្រាស់សម្រាប់ឱ្យយន្តហោះធុនធំហោះហើរផ្លូវឆ្ងាយរយៈពេលពី១២ ដល់ ១៦ម៉ោង ដូចជាទៅបារាំង ឬសហរដ្ឋអាមេរិក ហោះហើរចេញឬចុះចតបាន។ ជាមួយគ្នានេះ ការហោះហើរចន្លោះ១៥ ទៅ១៦ម៉ោងចេញ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ទោះទៅទិសខាងកើតក៏ដោយ ខាងលិចក៏ដោយ គឺស្មើពាក់កណ្តាលផែនដី ហើយនៅពេលអាកាសយានដ្ឋាននេះ កើតឡើងវានឹងអាចឱ្យអ្នកដំណើរមកដល់កម្ពុជាដោយផ្ទាល់ មិនបាច់ចុះចតនៅប្រទេសមួយណាទៀតឡើយ។

លោករដ្ឋលេខាធិការ បានសង្កត់ធ្ងន់ដែរថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរច្រើន ហើយប្រជាពលរដ្ឋកម្ពុជា ក៏មានការងារធ្វើច្រើននៅពេលយើងមានជើងហោះហើរត្រង់ជាមួយប្រទេសក្នុងតំបន់ និងពិភពលោកដោយផ្តើមចេញពីការវិនិយោគអាកាសយានដ្ឋានថ្មីនេះ។ លោកបានបន្តទៀតថា «យើងអត់ចាញ់ទេ អត់ចាញ់ព្រលានយន្តហោះប្រទេសថៃ ម៉ាឡេស៊ី ឬក៏សិង្ហបុរីទេ បើធ្វើទំហំ២៦០០ហិកតានេះគឺសើ្ម សិង្ហបុរី ថៃសុវណ្ណភូមិ ហើយវាទៅជាការប្រឡងប្រណាំងផ្នែកអាកាសចរស៊ីវិលនេះ យើងប្រឡងប្រណាំងជាមួយគេហើយ»។

សូមបញ្ជាក់ថា គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ នឹង​សាងសង់​លើ​ផ្ទៃដី​ទំហំ​ប្រមាណ​ ២ ៦០០ហិកតា​ ស្ថិត​នៅ​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល​ ក្រោម​ការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​ OCIC របស់​លោក​ឧកញ៉ា​ ពុង ឃាវសែ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ពី​ប្រទេស​ចិន។

ព្រលានយន្តហោះអន្តរជាតិថ្មីនេះ ស្ថិតក្រោមការវិនិយោគរបស់ ក្រុមហ៊ុន Cambodia Airport Investment ដែលត្រូវបាន​បង្កើតឡើង​ដោយ​រដ្ឋាភិបាល និង​ក្រុមហ៊ុន OCIC របស់លោក ពង់ ឃាវ​សែ ​។ ហើយគម្រោនេះ នឹងមិន​ត្រូវ​រង់ចាំ​អនុវត្ត​រហូតដល់​ឆ្នាំ​២០២៥ តាម​ការគ្រោងទុក​នោះទេ ពោលគឺ​ត្រូវ​ចាប់ផ្ដើម​អនុវត្ត​ពី​ឆ្នាំ​២០១៩ ខាងមុខ​នេះហើយ បើ​គ្មាន​ឧបសគ្គ​អ្វី​នោះទេ ៕ (AKP/Businesscambodia)

មតិយោបល់

អន្តរជាតិ3 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ4 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត4 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK