លិខិតចម្បាំងបីពាន់ច្បាប់បណ្តែតតាមទឹករបស់ ឆាវឆាវ ជាក្បួនចិត្តសាស្ដ្រដ៏ខ្លាំងក្លាក្នុងប្រវត្តិសាស្ដ្រ!
Connect with us

គួរដឹង

លិខិតចម្បាំងបីពាន់ច្បាប់បណ្តែតតាមទឹករបស់ ឆាវឆាវ ជាក្បួនចិត្តសាស្ដ្រដ៏ខ្លាំងក្លាក្នុងប្រវត្តិសាស្ដ្រ!

ប្រសិនបើនិយាយរឿង “សាមកុក” ដែលជាវណ្ណកម្មល្អឯមួយក្នុងប្រវត្តិសាស្ត្រចិន រហូតធ្វើឲ្យខ្ញុំរំភើបទប់ដងជក់ខ្លួនឯងមិនបាន សៀវ ភៅអត្ថបទជាច្រើន និងអានអត្ថបទទាក់ទងនឹងសាច់រឿងនេះថែមទៀត។ សម្រាប់សៀវភៅខ្ញុំបានអានច្រើនទាក់ទងនឹងសាច់រឿងនេះ ហើយខ្ញុំក៏បានសរសេរអត្ថបទជាច្រើនកន្លងមកដែរ។ នៅដើមឆ្នាំ២០១៧ នៃគសចាស់ ខ្ញុំក៏បានសរសេរសៀវភៅមួយក្បាលដែរគឺ «ទុកផ្លូវក្រោយ» ដែលបានចេញលក់ជាង ៣ពាន់ក្បាលមកហើយ។ ប៉ុន្តែថ្ងៃនេះ ខ្ញុំបានអានអត្ថបទរបស់លោកគ្រូ ស៊ូគូ ហុង ហើយធ្វើឲ្យអារម្មណ៍របស់ខ្ញុំគិតថា អត្ថបទរបស់គាត់មានគ្រឹះរឹងមាំ និងមានសិល្បៈអស្ចារ្យជាទីបំផុត។ ដូច្នេះ ខ្ញុំលើកយកអត្ថបទរបស់លោកគ្រូ “លិខិតចម្បាំង បីពាន់ច្បាប់ បណ្តែតតាមទឹក ឬ 3,000 Letters on Chang Jiang River” ដើម្បីបង្ហាញដល់ម្រិយមិត្តនិយមអាន​រឿង​”សាមកុក” ដូចខ្ញុំដែរ។

ខាងក្រោយមនេះ គឺជាអត្ថបទដកស្រង់របស់លោកគ្រូផ្ទាល់កាលពីឆ្នាំ២០១៦ (28 February, 2016)

សម័យបច្ចុប្បន្ន គេប្រើយន្តហោះចម្បាំង (Fighter Jets) រថពាសដែក និងកាំភ្លើងដើម្បីធ្វើសង្គ្រាម។ រីឯនៅសម័យបុរាណ គេប្រើរទេះចម្បាំងរទេះចោលដុំថ្ម សេះ ដាវ លំពែង និងព្រួញ។ វិធីដែលគេបានរើសយកមកប្រើប្រាសខាងលើ គឺវាមិនសូវជាខុសគ្នាអ្វីទេ បើមើលឲ្យចំនោះគឺខុសត្រង់សម័យកាល ស្ថានភាព និងបែបបទនៃការរស់នៅរបស់មនុស្សប៉ុណ្ណោះ។ រីឯយុទ្ធសាស្ត្រនៃការធ្វើសឹកសង្គ្រាមវិញក៏គ្មានខុសគ្នាអ្វីនោះដែរ បើសិនជាយើងធ្វើការ តាមដានឲ្យច្បាស់លាស់។ តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺយុទ្ធសាស្ត្រ (ក្បួនសឹក) ក្នុងការធ្វើសឹកសង្គ្រាមត្រូវបានគេទាញយកមកប្រើប្រាសធ្វើជាយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធិភាពបំផុត។

ខ្យល់រសៀកៗ ទឹកត្រជាក់ល្អូក រីឯទូកនៃទីប្រឺក្សាជាន់ខ្ពស់ទាំងពីរកំពុងតែអណ្តែតនៅលើទន្លេឆាងជាង សំដៅទៅអ៊ូនគរ ដើម្បីធ្វើការ ចងសម្ពន្ធរវាងប្រទេសទាំងពីរ។ បន្តិចក្រោយមកទីប្រឹក្សាម្នាក់ ក៏បានបន្លឺសម្លេងឡើងថា តើមានរឿងអ្វីកើតឡើង? តើជាសម្លេងអ្វី​ណឹង​?​ ទាហានដែលជាអ្នកចែវទូកបានឆ្លើយមកវិញថា សូមរាយការណ៍ នេះគឺជាលិខិតចម្បាំងរបស់ឆាវឆាវ។ បន្ទាប់ពីអានចប់ ទីប្រឺក្សាដែល​​មានផ្លិតរោមសត្វកាន់នៅនឹងដៃ ពោលឡើងថា សរសេរបានល្អណាស់ មានអំណួតមែនមិនដែលបានឃើញទេ។ រីឯទីប្រឺក្សាម្នាក់ទៀតបានតបថា ពេលនេះមិនដឹងថាមានបំពង់ឬស្សីនេះប៉ុន្មានច្បាប់នៅលើតុរបស់សម្តេចអ៊ូទេ។

រាជសារបីពាន់ច្បាប់ ដែលផ្ញើដោយ ឆាវឆាវ ដាក់ក្នុងបំពង់ឬស្សី អណ្តែតពាសពេញផ្ទៃទន្លេ។ វាមិនមែនជាសំបុត្រស្នេហា តែវាជាលិខិតចម្បាំងពោរពេញទៅដោយភាពជឿជាក់ អំណួត និងភាពអស្ចារ្យ។ ស្តាប់ឮហើយធ្វើឲ្យប្រជានុរាស្ត្រ និងមន្ត្រីជាងតុង (នគរអ៊ូ) ទាំងមូលភ័យញាក់សាច់។ ជាការពិត សង្គ្រាមមិនទាន់បានកើតឡើងផង គឺឆាវឆាវបានវាយរួចទៅហើយគឺវាយចិត្តមុន។

ឆាវឆាវ កាន់កងទ័ពរហូតដល់ទៅជាងមួយលាននាក់នៅពេលនោះ ដើម្បីវាយលុកនគរអ៊ូ រឿងនេះអាចនិយាយបានថា “អំណាចប៉ុនមហាមេឃ” រីឯកងទ័ពរបស់ឆាវឆាវនោះទៀត គឺត្រូវបានគេឲ្យឈ្មោះថា “ក្នុងលោកគ្មានគូប្រៀប”។ ម៉្លោះហើយតាមរយៈលិខិតចម្បាំងរបស់ឆាវឆាវអាចធ្វើឲ្យប្រជានុរាស្ត្រនៅតាមដងទន្លេឆាងជាងភ័យញាក់សាច់ ហើយធ្វើឲ្យមន្ត្រីជានតុងទាំងអស់ ភ័យលោះព្រលឹង។ ជាការពិត បើសិនជាមានសង្គ្រាម វាគឺជាសង្គ្រាមដ៏កក្រើកមេឃរញ្ជួយដី រំជើបរំជួល មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ នេះគឺជាយុទ្ធសាស្ត្រ នៅក្នុងក្បួនសឹកនៃអ្នកប្រាជ្ញស្ថិតក្នុងក្បួនចិត្តសាស្ត្រ។

ក្បួនចិត្តសាស្ត្រ៖ ប្រើអចិត្តសាស្ត្របង្ក្រាបចិត្តសាស្ត្រ។ ប្រើអរូបិយ បង្ក្រាបរូបិយ។ អចលនា បង្ក្រាបចលនា។ ប្រើទន់បង្ក្រាបរឹង និងឆ្ងាយបង្ក្រាបជិត។ នៅពេលខ្លះក្បួននេះហាក់ដូចជាសាហាវពេកហើយ អញ្ចឹងហើយបានជាគេថាពេលខ្លះប្រើតែអណ្តាត ក៏អាចសម្លាប់មនុស្សបានដែរ គឺសម្លាប់មនុស្សដោយមិនឃើញឈាមទៀតផង។ យើងនឹងធ្វើការសិក្សា និងស្វែងយល់ទាំងអស់គ្នា ដើម្បីទាញយកអត្ថប្រយោជន៍ពីយុទ្ធសាស្ត្រមួយនេះមកធ្វើជំនួញ និងអាជីវកម្មវិញម្តង។ ជាពិសេសគឺសម្រាប់ អ្នករកប្រាក់ចំណូល តាមប្រព័ន្ធអ៊ីនធើណិត៕ (thebackways)

មតិយោបល់

Trending