ទស្សនៈជីវិត៖ ក្នុងលោកអត់មានមិត្ត អត់មានសត្រូវទេ មានតែផលប្រយោជន៍!
Connect with us

បែបផែនជីវិត

ទស្សនៈជីវិត៖ ក្នុងលោកអត់មានមិត្ត អត់មានសត្រូវទេ មានតែផលប្រយោជន៍!

អ្នកដែលគិតថាអ្នកដទៃជាសត្រូវរបស់ខ្លួន ការពិតមិនត្រូវទាំងអស់ទេ មនុស្សគ្រប់គ្នាទាំងយើងខ្លួនឯង និងអ្នកដទៃ ពេលធ្វើអ្វីម្យ៉ាងគិតលើ​ផលប្រយោជន៍ ហេតុផល និងគោលបំណងរបស់ខ្លួនឯងជាធំ តែពួកគេមិនមែនជាសត្រូវទេ ព្រោះមិត្តនិងសត្រូវអាចប្រែប្រួលបានគ្រប់ពេល​ នៅពេលដែលមានប្រយោជន៍ និងអស់ប្រយោជន៍។

បើយើងក្រឡេកទៅមើលមេទ័ពម្នាក់ ដែលមានគុណសម្បត្តិជួយដល់ស្តេចឱ្យបានឡើងសោយរាជ្យ តែដល់ពេលបានឡើងសោយរាជ្យក៏សម្លាប់មេទ័ពនោះចោលទៅវិញ ដោយសារតែមេទ័ពមួយរូបនោះអស់ប្រយោជន៍ ក៏មិនចង់ទុកឱ្យចែករំលែកប្រយោជន៍ជាមួយនឹងស្តេច​ដែរ ដូច្នេះគេមានតែកម្ចាត់ចោល។​​

នៅក្នុងលោកនេះ គឺមានហេតុផលជាច្រើនទៀត ដែលធ្វើឱ្យមនុស្សកាប់សម្លាប់គ្នា និងលែងស្គាល់គ្នាជាបងប្អូន សាច់ញាតិខ្លួនឯងក៏មាន ហេតុផលភាគច្រើនគឺ ដណ្តើមប្រយោជន៍គ្នា។ អ្នកដែលបានច្រើនសប្បាយចិត្ត អ្នកបានតិចមិនសុខចិត្ត ការសប្បាយចិត្ត គឺជាការសើចចំអក តែការមិនសុខចិត្ត គឺជាការប្រមាថ។ នៅទីណាមានការប្រមាថ នឹងមានការងើបឡើងបះបើរប្រឆាំងពុំខាន។

សូមកុំចាត់ទុកមនុស្សជុំវិញយើងថាជាសត្រូវ ព្រោះពួកគេមិនរួមដំណើរនឹងយើង គឺមនមែនមានន័យថាជាសត្រូវទេ តែគ្រាន់តែមិនទាន់ទទួលបានប្រយោជន៍ ឬមិនទាន់មានគោលដៅតែមួយ នៅពេលណាមួយថ្ងៃណាមួយ ពេលពួកគេអាចចែករប្រយោជន៍ ឬប្រមូលផល​ប្រយោជន៍ពីយើងគេនឹងងាកមកចូលរួមជាមួយនឹងយើងវិញ៕ (thebackways)

មតិយោបល់

Trending