ខ្នាយតាន់ទាំង៩របស់សត្វព្រៃដែលគ្រប់គ្នាជឿថា វាជាវត្ថុដ៏មានថាមពលនិងស័ក្កសិទ្ធជាទីបំផុត - ANARCHAK
Connect with us

គួរដឹង

ខ្នាយតាន់ទាំង៩របស់សត្វព្រៃដែលគ្រប់គ្នាជឿថា វាជាវត្ថុដ៏មានថាមពលនិងស័ក្កសិទ្ធជាទីបំផុត

គ្រប់គ្នាតែងតែជឿលើវត្ថុស័ក្កសិទ្ធ មិនថាប្រទេសយើងឬ នៅប្រទេសដ៏ទៃនេះទេ។ ជុំនឿទាំងនេះគឺតែងតែកើតមាននៅគ្រប់កន្លែងនៅលើលោកយើងនេះ អាស្រ័យទៅលើសាសនានិង វប្បធ៌ម្ម របស់ពួកគេ។ អ្នកខ្លះជឿលើរបស់នេះ ហើយអ្នកខ្លះជឿលើវត្ថុនោះ។ ខាងក្រោមគឺជាខ្នាយតាន់ទាំង៩ ដែលគ្រប់គ្នាជឿថាវាជារបស់ដ៏ស័ក្កសិទ្ធជាទីបំផុត។

១. រោមកណ្តាញ់របស់ជ្រូកព្រៃ

រោមប្រភេទនេះគេឃើញមាននៅលើ ពុកចង្ការបស់ជ្រូកព្រៃ ឬ នៅលើ ក្បាល និង ចឹញ្ចើមរបស់វា។ វាដុះនៅលើដុំពកម្យ៉ាងរបស់សត្វជ្រូក។ ហើយគ្រប់គ្នាជឿថាវាជាវត្ថុដ៏មានថាមពល និង ស័ក្កសិទ្ធជាទីបំផុត។

 

២. ស្នែងរបស់ពស់វែក

វាជារបស់ម្យ៉ាងដែលមាននៅលើតែសត្វពស់វែក មានអាយុកាលចាស់ ឬអាចថាជាស្តេចសត្វពស់វែកប៉ុណ្នោះ។ វាជារបស់ស័ក្កសិទ្ធ និងមានមន្តអាគម។ វាត្រូវបានគេរកឃើញនៅក្នុងព្រៃ ដែលអាចបណ្តាលមកពី ការឆេះព្រៃ ។ ហើយគេជឿថាបើសិន អ្នកណាមានវានៅផ្ទះ នោះគេនិងមានសំណាង ហើយធ្វើឲ្យគ្រួសាររបស់គេមានភាពត្រជាក់ត្រជុំ។

៣. ខ្នាយជ្រួកព្រៃ

វាមើលទៅដូចជា ចង្គោមរបស់សត្វខ្លា ឬ ក៏ភ្លុកដំរី។ តែវាជាខ្នាយរបស់ជ្រូកព្រៃ វាជារបស់កំរមួយដែលគ្រប់គ្នាចង់បាន។ ខ្នាយប្រភេទនេះគឺមានដុះនៅលើជ្រូកព្រៃដែលមានអាយុចាស់ ហើយវាមិនងាយនិងរកបាននោះទេ លើកលែងតែអ្នកដែលមានសំណាងឬនិស្ស័យជាមួយវា។ គេប្រើវាដោយធ្វើជាបណ្តោងខ្សែកជាដើម។ វាជារបស់ម្យ៉ាងដែលស័ក្កសិទ្ធ និង ធ្វើឲ្យមានភាពត្រជាក់ត្រជុំក្នុងគ្រួសារ។

៤. Stingray

Stingray អាចជាស្រកី ឬ ជាឆ្អឹងរបស់ត្រី។ គេគ្រប់គ្នាហៅវាថា Stingray water ។ វាជារបស់ដ៏ពិសិដ្ឋ និង ត្រជាក់ត្រជុំ ដែលអាចការពារមិនឲ្យមានព្យុះ និង គ្រោះទឹកជំនន់ជាដើម។

៥. ខ្នាយរបស់សត្វក្តាន់

ក្តាន់ជាសត្វម្យ៉ាងដែលមានស្នែង ឬខ្នាយ ដុះនៅលើក្បាល។ ខ្នាយប្រភេទនេះជារបស់ដ៏កំរ មួយយើងមិនងាយនិងបានឃើញវានោះទេ។ វាមានដុះនៅលើស្តេចក្តាន់ ហើយខ្នាយនោះអាច មានដុំពកដុំៗ ពី ៣, ៧, ៩ ឬ ១២ ទៅតាមអាយុកាលរបស់វា។ វាល្អបំផុតប្រសិនបើវាមានដុំពក ១២ ព្រោះវាអាចការពារយើងពីគ្រោះផ្សេងៗ និង នាំលាភនាំសំណាងដល់យើង។

៦. ឆ្អឹងថ្គាមរបស់ជ្រួកព្រៃ

ថ្គាមរបស់ជ្រូកព្រៃក៏រាប់ថាជារបស់កំរ និង ស័ក្កសិទ្ធមួយដែរ។ គេយកវាមកធ្វើជាបណ្តោងខ្សែករ ការពារ បាញ់មិនមុត ឬ ដុតមិនឆេះជាដើម។

៧. ឆ្អឹងរបស់ពស់ថ្លាន់

គ្រប់គ្នាមិនបានដឹងទេអំពីឆ្អឹងកងរបស់សត្វពស់ថ្លាន់។ វាជារបស់ស័ក្កសិទ្ធមួយដែលការពារ ពីគ្រោះចង្រៃ ឬ ការពារពីការយាយីរបស់សត្វពស់ដ៏កាចសាហាវបាន។ ព្រោះគេជឿថាវាជាស្តេចរបស់
សត្វពស់។

៨. ភ្លុកដំរី

របស់នេះគឺគ្រប់គ្នាតែងតែមានជុំនឿ និង បានប្រើប្រាស់វាជាយូរណាស់មកហើយ។ ភ្លុកដំរីជាវត្ថុដ៏ស័ក្កសិទ្ធនិងមានភាពត្រជាក់ត្រជុំ និងអាជាឳសថដ៏ពូកែសម្រាប់ព្យាបាលជំងឺបាន។

៩. ចង្គោមខ្លា

ចង្គោមខ្លាក៏ជាវត្ថុដ៏ស័ក្កសិទ្ធមួយដែលអាចជួយការពារយើងពីគ្រោះចង្រៃនាៗ ហើយជាវត្ថុដែលមានថាមពលមួយក្នុងចំណោមវត្ថុទាំង៩ ខាងលើ។ គេយកវាមកធ្វើជាបណ្តោងខ្សែក។

ប្រភព: wtfworldwide

ផ្តល់សិទ្ធដោយ៖ nekbrach

មតិយោបល់

គួរដឹង2 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ3 weeks ago

កូនខ្មែរម្នាក់ខិតខំប្រឹងប្រែង រហូតបានក្លាយជាវិស្វករថាមពលនុយក្លេអ៊ែរនៅប្រទេសបារាំង

ទេសចរណ៍4 weeks ago

ខេត្តស្ទឹងត្រែង គឺជាឋានសួរគ៌ក្រោមមេឃនៅកម្ពុជា ដែលអ្នកទេសចរណ៍មិនគួរមើលរំលង

គួរដឹង4 weeks ago

ការពិតបុព្វបុរសខ្មែរ កសាងចម្រឹង​​បង្អួចប្រាសាទ​អង្គរ​វត្តឡើង​​គឺបង្កប់​នូវ​អាថ៌​កំបាំងមួយ​ដ៏​អស្ចារ្យ

Trending

Copyright © 2019 ANARCHAK