មិនត្រឹមតែឈប់នាំចូល ពេលនេះវៀតណាមផលិតបានឡាន SUV យកទៅលក់ដល់ស្វីស!!!
Connect with us

គួរដឹង

មិនត្រឹមតែឈប់នាំចូល ពេលនេះវៀតណាមផលិតបានឡាន SUV យកទៅលក់ដល់ស្វីស!!!

វៀតណាមកំពុងឡើងកូដខ្លាំងមួយរយៈនេះលើរឿងការវិនិយោគលុយទៅលើបច្ចេកវិទ្យា និងគ្រឿងអេឡិចត្រូនិច ដែលផលិតខ្លួនឯង និងយកពីក្រៅប្រទេស។

ជាមួយគ្នានេះកាលពីថ្ងៃទី៥ កន្លងទៅវៀតណាមបានបង្ហាញនៅរថយន្ដ SUV ថ្មីរបស់ខ្លួន ដែលទើបផលិតបានថ្មីៗនិងដាក់បង្ហាញនៅប្រទេសស្វីសតែម្ដង ជាមួយការចាប់អារម្មណ៍ច្រើនពីបណ្ដាប្រទេសជិតខាងវៀតណាមនិងពិភពលោក ។

ឡានថ្មីរបស់វៀតណាមដែលផលិតដោយក្រុមហ៊ុនVinFast ត្រូវបានគេឃើញនៅក្នុងពិព័រណ៍ឡានប្រចាំឆ្នាំ ២០១៩នៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី ៧ នេះតែម្ដង ។

រថយន្ដនេះវៀតណាមបានហៅឈ្មោះវាថាLux V8 ដែលជាឡានថ្មីរបស់ពួកគេបន្ទាប់ពីស៊េរីមុនៗបានចេញលក់នៅក្នុងតំបន់និង ចេញទៅក្រៅស្រុកមួយចំនួនទៀតនោះ ។ គួរជម្រាបដែរថា Lux SUV នេះមានចំណុះម៉ាស៊ីន ៦.២ លីត្រ ម៉ាស៊ីន V8 និង មាន ៤៥៥ កម្លាំងសេស ដែលអាចធ្វើការបានយ៉ាងល្អ ជាមួយម៉ាស៊ីនខ្លាំងថែមទៀតផង។

មិនត្រឹមតែប៉ុណ្ណោះវាក៏អាចស្ទុះបាន ៣០០ គីឡូម៉ែត្រ ដោយប្រើពេលត្រឹម ១ ម៉ោងផងដែរ ជាពិសេសឡានប្រភេទ SUV នេះក៏មានលក់តិចដែរនៅតាមបណ្ដាប្រទេសមួយចំនួន ហើយវានឹងបញ្ចេញលក់នៅឆ្នាំ២០២០ ឯណោះ ដូច្នេះបើអ្នករង់ចាំជិះនោះ ក៏មិនបានឆាប់ដែរ ។

ជម្រាបផងដែរវៀតណាមបង្ហាញឡាននេះនៅប្រទេសស្វីសតែម្ដង ព្រោះមូលហេតុអ្នកដឹងហើយថាបើដាក់បង្ហាញនៅក្នុងប្រទេស ហាក់មិនសូវមានសក្ដានុពលនោះទេ ដូច្នេះត្រូវចេះប្រើដៃគួរពាណិជ្ជកម្មដើម្បីលើកមុខមាត់របស់ខ្លួនទើបអាចលក់ដាច់ច្រើន៕ (businesscambodia)

មតិយោបល់

Trending