ចំណុចពិសេសៗ ទាំង៣យ៉ាង ដែលយើងគួររៀនសូត្រពី "ត្រកូលស៊ឺម៉ាអុី" !!!
Connect with us

គួរដឹង

ចំណុចពិសេសៗ ទាំង៣យ៉ាង ដែលយើងគួររៀនសូត្រពី “ត្រកូលស៊ឺម៉ាអុី” !!!

ក្នុងរឿង “សាមកុក” មានអ្នកខ្លាំងពូកែជាច្រើន ពិសេសជាងគេ គឺឆាវឆាវ ដែលពូកែទាំងការដឹកនាំ និងយុទ្ធសាស្រ្តថែមទៀត ប៉ុន្តែគួរឲ្យ​សោក​​ស្ដាយផងដែរ នៅពេលគាត់អស់ជីវិតទៅ ត្រកូលឆាវរបស់គេក៏ធ្លាក់ចុះខ្សោយគួរឲ្យអាណិតដូចពេលដែលរាជវង្សហាន់ចុះខ្សោយ​ដូច្នោះដែរ។ អ្វីដែលយើងគួរឲ្យកត់សម្គាល់នោះគឺ ពេលចុងក្រោយគឺ ត្រកូលស៊ឺម៉ាអុី ជាអ្នកបង្រួបបង្រួមទឹកដីឲ្យមានសន្តិភាពតែមួយវិញ។

ខាងក្រោមនេះ គឺជាចំណុចពិសេស ៣យ៉ាង គួររៀនពីត្រកូលស៊ឺម៉ាអុី

ចំណុចពិសេសទី១៖ ពូកែអត់ធ្មត់ និងទ្រាំ

បើនិយាយអំពីភាពអត់ធ្មត់ គឺស៊ឺម៉ាអុី ពូកែអត់ធ្មត់បំផុត​ ទោះបីគេប្រើហើយ គេឈប់ប្រើ និងដាក់ទោសក្តីក៏គាត់អាចទ្រាំនូវរឿងអយុត្តិធម៌ទាំងនោះបានដែរ រហូតទាល់តែសម្រេចមហិច្ឆតារបស់គាត់បាន។

ចំណុចពិសេសទី២៖ ស្គាល់ពីកាលៈទេសៈ

គាត់ធ្លាប់បាននិយាយជាមួយនឹង ឆាវឆាវ ថា «បើគាត់ចេញមកបម្រើ ឆាវឆាវ ពេលឆាវឆាវកំពុងទទួលជ័យជម្នះ យ៉ាងច្រើនណាស់បានត្រឹមធ្វើមេស្រុកប៉ុណ្ណោះ តែចេញពេលឆាវឆាវចាញ់សង្គ្រាមនៅឈើពិ ទើបជាឱកាសល្អសម្រាប់ការកសាងស្នាដៃជាថ្មីបាន»។ បើដូច្នេះ គាត់ជាមនុស្សម្នាក់ដែលដឹងពីកាលៈទេសៈជាទីបំផុត។

ចំណុចពិសេសទី៣៖ ចេះឆក់ឱកាស

មុនពេលដែលគេទទួលបានអំណាចទាំងស្រុងពីត្រកូលឆាវ គេធ្វើពុតជាឈឺធ្ងន់ចង់ស្លាប់ រង់ចាំឱកាសល្អមួយ ដែលត្រកូលឆាវធ្វេសប្រហែស ក៏ប្រមូលផលទាំងអស់យកតែម្តង ហើយគាត់ថែមទាំងនិយាយថា “ខ្ញុំសំលៀងដាវ១០ឆ្នាំ ប្រើតែមួយលើកប៉ុណ្ណោះ” ៕ (thebackways)

មតិយោបល់

Trending