បុរាណវិទូមួយក្រុមរក​ឃើញ​ទឹកថ្នាំផ្តល់​ជីវិត​​អមតៈ សម័យ​រាជវង្ស​ហានកប់ក្នុងដី​ប្រហែល ២០០០ ​ឆ្នាំ​
Connect with us

ថ្មីៗ

បុរាណវិទូមួយក្រុមរក​ឃើញ​ទឹកថ្នាំផ្តល់​ជីវិត​​អមតៈ សម័យ​រាជវង្ស​ហានកប់ក្នុងដី​ប្រហែល ២០០០ ​ឆ្នាំ​

ទឹក​ថ្នាំផ្តល់ជីវិត​អមតៈ ដែល​ធ្លាប់​បាន​ចារ​ក្នុង​ប្រវត្តិសាស្ត្រ​នា​សម័យ​បូរាណ​កាល​ចិននិង​ល្បី​ល្បាយ​រហូត​សម័យ ទំនើប​ពេល​នេះ​ក្លាយ​ជា​ការ​ពិត​ ដោយ​ក្រុម​បូរាណវិទូ​ចិនបាន​រក​ឱសថអមតៈ ដែល​បាន​ច្រក​​ក្នុងថូ​ធ្វើ​ពី​លង្ហិនកប់​ក្នុង​ផ្នូរ​ដែល​មាន​អាយុដល់ទៅ ២ ០០០ ឆ្នាំមកហើយ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ដោយសារព័ត៌មានអង់គ្លេស Daily Mail។

បើ​តាម​ការ​អះអាង​ពី​ក្រុម​អ្នក​ជំនាញបូរាណ​វិទូ កាល​ពី​ប៉ុន្មាន​ពាន់​ឆ្នាំ​មុន អ្នក​មាន​នៅ​វណ្ណៈអភិជន​ អ្នក​មាន​អំណាច ពិសេស​រាជវង្សហានខាង​លិច​នៅ​ឆ្នាំ ២០២ មុនគ្រឹស្តរាជ បាន​លះបង់​កម្លាំង​មនុស្ស​ជា​ច្រើន​ ដើម្បី​ស្វែង​រក​ថ្នាំអមតៈ​នេះ។

លោក Shi Jiazhen ដែល​ជា​ប្រធាន​​នៃ​វិទ្យាស្ថាន​បូរាណវិទ្យា​ជំនាញ​ស្រាវជ្រាវវត្ថុបូរាណ​ បាន​បញ្ជាក់​ថា នេះ​ជា​លើក​ទីមួយ​ហើយ ដែល​ក្រុម​បូរាណវិទូ​រក​ឃើញឱសថអមតៈ បន្សល់ទុក​ក្នុង​ផ្នូ​អាយុកាល​ដល់ ២០០០ ឆ្នាំ​នេះ។ ឱសថ​នេះ ពិត​ជា​មាន​សារៈ​សំខាន់​និង​មានតម្លៃ​បំផុត សម្រាប់​ការ​សិក្សា​ពី​ប្រវត្តិ​សាស្ត្រ​នៃការគិតរបស់​ជនជាតិ​ចិនសម័យ​បូរាណ​ ក្នុង​ការ​ប្រឹងប្រែង​ស្រាវជ្រាវរក​ជីវិត​អមតៈនិង​ការ​វិវត្ត​នៃ​អរិយធម៌​ចិន​កាល​រាប់ពាន់ឆ្នាំ​មុន។

ឱសថ​នោះ មាន​ចំណុះដល់ទៅ ៣,៥ លីត្រ ដែល​មានក្លិន​ប្រហើរ​និង​ឈួល​តិច ស្រដៀងអាល់កុល ដែល​បាន​ច្រក​ក្នុង​ថូលង្ហិនមួយ ក្រោយ​ពី​ការ​ធ្វើ​កំណាយផ្នូ​​ក្នុងទំហំ​ដី ២១០ ម៉ែត្រ​ការ៉េ។

បើ​តាម​ការ​ពិសោធន៍​លើ​ឱសថ​អមតៈ​នោះ អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ថា វា​ផ្ទុក​ដោយប៉ូតាស្យូមនីត្រាតនិង​អាលុយនីត ដែល​មិនពុល​នោះ​ឡើយ ដែល​យ៉ាងណាមិញ​គេ​ច្រើន​យក​វា​ទៅ​ប្រើ​ជា​ថ្នាំកម្ចាត់សត្វល្អិត ប្រើជាជីដាំដុះ និង​ប្រើ​ក្នុង​ការ​ផលិត​គ្រាប់រ៉ុកកែត​ជាដើម។

អធិរាជចិនចិន​ដំបូង​គេឈ្មោះ Qing Shihuang ល្បី​ជាង​គេ​បំផុត​ក្នុង​ការ​បញ្ជាមនុស្ស​ឲ្យ​ទៅ​រុករកឱសថអមតៈ​នៅ​លើ​កោះអាថ៌កំបាំងមួយ។ អធិរាជនេះ​ ធ្លាប់​រក​ឃើញសារធាតុបារ៉តប្រាក់ ហើយ​បាន​ស្លាប់ក្រោយផឹក​វា៕ ផ្តល់សិទ្ធដោយ៖ angkorpost

មតិយោបល់

Trending

Copyright © 2019 ANARCHAK