ទៅថ្ងៃអនាគតគេអាចនឹងប្រើប្រាស់បណ្ដាញសង្គមទាំងនេះជំនួស Facebook ឬ?
Connect with us

គួរដឹង

ទៅថ្ងៃអនាគតគេអាចនឹងប្រើប្រាស់បណ្ដាញសង្គមទាំងនេះជំនួស Facebook ឬ?

ជាង ២ ពាន់លាននាក់ដែលកំពុងប្រើប្រាស់ Facebook រាល់ថ្ងៃ ហើយមានជាង ១០០ លាននាក់លេងជាប្រចាំតែម្ដង ព្រោះពួកគេធ្វើការងារនិងរកស៊ីជាមួយ Facebook ។

តើអាចទេទៅថ្ងៃអនាគត និងមានបណ្ដាញសង្គមខ្លាំងផ្សេងទៀតចូលមកជំនួសឲ្យបណ្ដាញហ្វេសប៊ុកដែលយើងកំពុងប្រើប្រាស់នេះ ដែលនៅក្រៅស្រុកមានមនុស្សជាច្រើននាំគ្នារអ៊ូរទាំពីរឿងដែល Facebook កើតបញ្ហាច្រើនលើកច្រើនសារមកនេះ ។

ថ្មីៗនេះដែរទិន្នន័យមួយរបស់ចិនបាននិយាយថា WeChat នៅចិនកើនអ្នកប្រើប្រាស់ជាង ១ ពាន់លាននាក់ហើយ នេះគិតតែប្រជាជនចិនប្រើប្រាស់ប៉ុណ្ណោះ ប្រសិនបើគិតក្រៅស្រុកទៀតគឺអាចលើសនេះច្រើនក៏ថាបានដែរ សូម្បីតែកម្ពុជាក៏មានអ្នកលេង WeChat ដែរ ។

Related image

លើសពីនេះ WeChat អាចជាបណ្ដាញសង្គមទី២លើលោក ដែលអាចជ្រៀតចូលទីផ្សារបណ្ដាញសង្គមលើពិភពលោកបាន បន្ទាប់ពីហ្វេសប៊ុក ព្រោះតែវាក៏ខ្លាំងណាស់ដែរ ។

មិនត្រឹមតែប៉ុណ្ណោះ WeChat មានមុខងារច្រើនដែលយើងប្រើប្រាស់បាន ដូចជាការទូទាត់ប្រាក់ វេរប្រាក់ បង់ថ្លៃការចំណាយផ្សេងៗ និងជាបណ្ដាញសង្គមទៀតផងដែរ ។

ដែលជាជំនួយដល់អ្នកប្រើប្រាស់កាន់តែងាយស្រួលជាងមុន មានទាំងបណ្ដាញសង្គម មានទាំងសេវាកម្ម Fintech ថែមទៀតដែលយើងកំពុងត្រូវការវាខ្លាំងពេលបច្ចុប្បន្ននេះ ។

គួរបញ្ជាក់បន្ថែមផងដែរថា កាលពីថ្ងៃម្សិលមិញនេះព័ត៌មានរបស់ Channelnewsasia.com បាននិយាយថា Facebook កំពុងសាងសងមជ្ឍមណ្ឌលថ្មីដើម្បីទប់ស្កាត់ និង លុបរាល់ព័ត៌មានក្លែងក្លាយ ជាមួយរឿងរ៉ាវដែលប៉ះពាល់ដល់សង្គមនៅជុំវិញពិភពលោកទៀតដែរ ។

ជាពិសេសគឺការបោះឆ្នោតតែម្ដង ជៀសវាងការវាយប្រហារលើករណីណាមួយតាម Facebook ដែលយើងមិនអាចព្រាងទុកមុនបាននោះ ។

ជម្រាបផងដែរ Facebook នៅតែមានប្រជាប្រិយភាពខ្លាំងដដែលដរាបណានៅមានសុវត្តិភាពខ្ពស់ និងរក្សាទិន្នន័យអ្នកប្រើប្រាស់បានល្អរហូត តែបើមានករណីណាខុសឆ្គង ឬ បែកធ្លាយព័ត៌មានដូចមុនទៀត ប្រហែលជាគេគិតគួរតាមហ្នឹងហើយ ៕ (businesscambodia)

មតិយោបល់

គួរដឹង3 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 days ago

 កំហឹងកាន់តែផ្ទុះ! «ជនជាតិចិន» អ្នកជាតិនិយមនាំគ្នាបោក Iphone ចោល ក្រោយអាមេរិកធ្វើឲ Huawei ​រងការឈឺចាប់

ថ្មីៗ4 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ3 days ago

ក្តៅមែនទែនហើយ ! ក្រុមហ៊ុន «Microsoft » បានប្រកាសទាំងយប់សម្រេចចិត្តដាក់ទណ្ឌកម្មលើ «Huawei» ដូច​ក្រុមហ៊ុន Google ដែរ

គួរដឹង2 days ago

បន្ទាន់ណាស់ ! «អង្គការសុខភាពពិភពលោក WHO»​ ហាមឪពុកម្ដាយកុំឲកុមារក្រោមអាយុ ៤ ឆ្នាំលេងទូរស័ព្ទឲសោះ ព្រោះវាប៉ះពាល់ធ្ងន់ណាស់ដល់ពួកគេ

Trending

Copyright © 2019 ANARCHAK