រឿង ៥ យ៉ាងដែលយើងអាចរៀនបានពី "លីវប៉ី" កំពូលម្ចាស់ម្នាក់សម័យសាមកុក!!!
Connect with us

គួរដឹង

រឿង ៥ យ៉ាងដែលយើងអាចរៀនបានពី “លីវប៉ី” កំពូលម្ចាស់ម្នាក់សម័យសាមកុក!!!

មនុស្សយើងម្នាក់ៗ តែមានចំណុចល្អផង និងមិនល្អផង (ខ្លាំង និង ខ្សោយ) ។ ថ្ងៃនេះដែរ​ យើងនឹងលើកយកចំណុចល្អ និងជាចំណុចវិជ្ជមានរបស់ស្តេចត្រាញ់ លាវប៉ី ដែលល្បីខាងគុណធម៌ និងថ្លៃថ្នូរសមជាខ្សែរាជវង្សហាន់ជាង ៤០០ឆ្នាំ។

-ពូកែអូសទាញមនុស្ស

ចំណុចនេះពិតជាគួរឲ្យកោតសរសើរណាស់ ដែល លាវប៉ី បានអូសទាញ និងប្រើប្រាស់មនុស្សសុទ្ធតែពូកែៗ និងខ្លាំងក្លា។ តួយ៉ាងមានដូចជា គួនអុី, ចាងហ្វី, ចាវជីងឡុង, ប៉យាន, ម៉ាឆាវ, នាគដេក និង កូនមយូរា ។ល។

រាស្ត្រគោរពស្រឡាញ់

បើនិយាយអំពើល្អ និងគុណធម៌ លាវប៉ី ត្រូវទទួលបានលេខរៀងខ្ពស់ជាងគេ ដោយសារតែគេមានចិត្តធម៌ និងគុណធម៌ជាងខ្លាំង​ ថែមទាំងជាប់ឈ្មោះជាមេដឹកនាំ​ដែលប្រកបដោយគុណធម៌ក្នុងលោក។ សូម្បីតែ ឆាវឆាវ ក៏ធ្វើមិនបានត្រង់ចំណុចនេះ​ដែរ។

-ក្លាហាន

ថ្ងៃបើថ្វីដៃរបស់ លាវប៉ី មិនខ្លាំងក្លា មិនពូកែខាងប្រយុទ្ធក្តី តែគ្រប់សមរភូមិ គេមិនដែលងាករាបន្តិចទេ ថែមទាំងស្ម័គ្រចេញច្បាំងរហូត បើកាលៈទេសៈតម្រូវឲ្យគេច្បាំង។ មានជាច្រើនលើក ដែល លាវប៉ី ត្រូវចេញច្បាំងជាមួយនឹងកងទ័ពរបស់ពួកគេ។

-ប្រើកេរ្តិ៍ឈ្មោះ

បើនិយាយអំពីកេរ្តិ៍ឈ្មោះ និងភាពក្លាហាន គឺលាវប៉ី មានប្រៀបជាងពួកស្តេចត្រាញ់ឯទៀត ដោយសារតែគេមានប្រជារាស្ត្រគាំទ្រ និងមានខ្សែឈាមជ័រនឹងរាជវង្សហាន់តែម្តង ដូច្នេះគេបាន​ទួលប្រជាប្រិយភាពជាងគេ។

-ចេះដាក់ខ្លួន

ការដាក់ខ្លួនរបស់លាវប៉ី ពិតជាគួរឲ្យស្ញប់ស្ញែងណាស់។ មានពេលម្តងនោះ ឆាវឆាវ បាន​អញ្ជើញ​គេទៅក្នុងក្រុងដើម្បីគាស់ដល់ព្រះរាជា​ថែមទាំងទទួលបានងារជាព្រះបិតុលា ថែមទៀតផង តែគេធ្វើដូចជាមានសម្ពាធធ្ងន់ធ្ងរ និងដាក់ខ្លួនជាងមុនទៅទៀត។ ចំណុចនេះធ្វើឲ្យគេកោតសរសើរជាខ្លាំង៕ (ផ្ដល់សិទ្ធិ៖ thebackways)

មតិយោបល់

គួរដឹង3 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 days ago

 កំហឹងកាន់តែផ្ទុះ! «ជនជាតិចិន» អ្នកជាតិនិយមនាំគ្នាបោក Iphone ចោល ក្រោយអាមេរិកធ្វើឲ Huawei ​រងការឈឺចាប់

ថ្មីៗ4 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ3 days ago

ក្តៅមែនទែនហើយ ! ក្រុមហ៊ុន «Microsoft » បានប្រកាសទាំងយប់សម្រេចចិត្តដាក់ទណ្ឌកម្មលើ «Huawei» ដូច​ក្រុមហ៊ុន Google ដែរ

គួរដឹង2 days ago

បន្ទាន់ណាស់ ! «អង្គការសុខភាពពិភពលោក WHO»​ ហាមឪពុកម្ដាយកុំឲកុមារក្រោមអាយុ ៤ ឆ្នាំលេងទូរស័ព្ទឲសោះ ព្រោះវាប៉ះពាល់ធ្ងន់ណាស់ដល់ពួកគេ

Trending

Copyright © 2019 ANARCHAK