អស្ចារ្យណាស់! ផ្លូវល្បឿនលឿនដំបូងបំផុត «ភ្នំពេញ-ព្រះសីហនុ» នឹងបើកការដ្ឋានសាងសង់​នាថ្ងៃទី២២ មីនានេះហើយ
Connect with us

គួរដឹង

អស្ចារ្យណាស់! ផ្លូវល្បឿនលឿនដំបូងបំផុត «ភ្នំពេញ-ព្រះសីហនុ» នឹងបើកការដ្ឋានសាងសង់​នាថ្ងៃទី២២ មីនានេះហើយ

(ភ្នំពេញ)៖ ទីបំផុតទៅផ្លូវល្បឿនលឿនដំបូងបំផុតនៅកម្ពុជាតភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ ដែលប្រជាពលរដ្ឋកំពុងទន្ទឹងរង់ចាំអស់រយៈពេលជាយូរមកនោះ នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះហើយ។ ពីធីនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក​ វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ នេះបើយោងតាមតារាងកម្មវិធីការងាររបស់សម្តេចតេជោ ហ៊ុន សែន។

គម្រោងសាងសង់ផ្លូវល្បឿនភ្នំពេញ-ព្រះសីហនុ ត្រូវបានចុះហត្ថលេខារវាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានចុះហត្ថលេខាជាមួយលោក លាវ ឈីថាវ ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន កាលពីដើមឆ្នាំ២០១៨។ ពិធីចុះហត្ថលេខានោះធ្វើឡើង ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ក្នុងពេលដែលលោកនាយករដ្ឋមន្ត្រីចិនបំពេញទស្សនកិច្ចនៅកម្ពុជា។

ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ធ្វើឡើងតាមរូបភាពសាងសង់-អាជីវកម្ម-ផ្ទេរ (BOT)។ ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនចិនឈ្មោះ CAMBODIAN PPSHV EXPRESSWAY CO.,LTD.។

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គ្រោងសាងសង់ជាបួនគន្លង ដោយ២គន្លងទៅ ២គន្លងមក ខណ្ឌដោយសួរច្បារកណ្ដាលទ្រូងផ្លូវ មានប្រវែងសរុបជិត ២០០គីឡូម៉ែត្រ ទទឹង២៤ម៉ែត្រ ក្រាលកៅស៊ូ AC ហើយមានកសាងរបងបាំងសងខាងផ្លូវ ដើម្បីការពារសុវត្ថិភាពជូនអ្នកធ្វើដំណើរផងដែរ។ ផ្លូវល្បឿនលឿននេះគ្រោងប្រើពេលសាងសង់ ៤ឆ្នាំ។

លោក ស៊ុន ចាន់ថុល បានបង្ហាញក្តីរំពឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនទំនិញតំបន់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ពីរគឺរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ជាពិសេសការដឹកទំនិញពីបណ្តារោងចក្រនានាទៅកាន់កំពង់ផែស្វយ័តព្រះសីហនុ សម្រាប់ការនាំចេញទៅកាន់ប្រទេស ក៏ដូចជាការដឹកទំនិញពីកំពង់ផែស្វយ័តព្រះសីហនុទៅតំបន់ទៅតំបន់ដទៃទៀត។

លោករដ្ឋមន្ត្រីជឿថា ផ្លូវល្បឿនលឿនមួយខ្សែនេះ នឹងរួមចំណែកកាន់តែខ្លាំងក្នុងការជំរុញសេដ្ឋកិច្ចរបស់កម្ពុជា៕

មតិយោបល់

គួរដឹង3 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 days ago

 កំហឹងកាន់តែផ្ទុះ! «ជនជាតិចិន» អ្នកជាតិនិយមនាំគ្នាបោក Iphone ចោល ក្រោយអាមេរិកធ្វើឲ Huawei ​រងការឈឺចាប់

ថ្មីៗ4 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ3 days ago

ក្តៅមែនទែនហើយ ! ក្រុមហ៊ុន «Microsoft » បានប្រកាសទាំងយប់សម្រេចចិត្តដាក់ទណ្ឌកម្មលើ «Huawei» ដូច​ក្រុមហ៊ុន Google ដែរ

គួរដឹង2 days ago

បន្ទាន់ណាស់ ! «អង្គការសុខភាពពិភពលោក WHO»​ ហាមឪពុកម្ដាយកុំឲកុមារក្រោមអាយុ ៤ ឆ្នាំលេងទូរស័ព្ទឲសោះ ព្រោះវាប៉ះពាល់ធ្ងន់ណាស់ដល់ពួកគេ

Trending

Copyright © 2019 ANARCHAK