មិនសូវយកចិត្តទុកដាក់លើប្រពន្ធមែនទេ? អ្នកនឹងមានវិប្បដិសារីបន្ទាប់ពីអានអត្ថបទមួយនេះចប់!
Connect with us

បែបផែនជីវិត

មិនសូវយកចិត្តទុកដាក់លើប្រពន្ធមែនទេ? អ្នកនឹងមានវិប្បដិសារីបន្ទាប់ពីអានអត្ថបទមួយនេះចប់!

ប្រសិនបុរសម្នាក់មានអាជីពការងារល្អប្រសើរ ហើយរកប្រាក់កំរៃបានច្រើន ប៉ុន្ដែគេចវេសមិនត្រលប់មកផ្ទះនោះ បុរសនោះមិនត្រូវបានហៅថាជា បុរសដែលមានភាពជោគជ័យក្នុងជីវិតនោះទេ។ មនុស្សដែលបានរៀបការជាមួយគ្នាក្នុងជាតិនេះ គេអាចនិយាយបានថាអ្នកទាំងពីត្រូវបានគេកំណត់វាសនាតាំងពីជាតិមុនមកម្លេះ ហើយពួកគេបានកសាងអំពើល្អជាមួយគ្នាច្រើនជាតិតមកហើយ។

ពាក្យចាស់បានពោលថា “នៅពីក្រោយភាពជោគជ័យរបស់បុរស រមែងតែងមានស្រ្ដីដ៏អស្ចារ្យមាននាក់”។ តើការជោគជ័យ និងសុភមង្គលប្រសើរក្នុងជីវិតរបស់មនុស្សជាអ្វី???

និយាយអំពីការជោគជ័យ មនុស្សប្រុសទូទៅតែគិតទៅលើភាពជោគជ័យនៃមុខជំនួញ រឺអាជីពការងារ។

និយាយអំពីសុភមង្គលវិញ មនុស្សជាទូទៅគិតស្រម៉ៃពីការទទួលបានក្ដីស្រលាញ់ពីអ្នកដទៃមកលើខ្លួន។ ប៉ុន្ដែការគិតទាំងនេះដូចជាមិនត្រឹមត្រូវនោះទេ ។

សេចក្ដីសុខក្នុងគ្រួសារទើបជាការជោគជ័យ និងសុភមង្គលពិតក្នុងជីវិតមនុស្ស។ បុរសជោគជ័យពិតប្រាកដជាមនុស្សប្រុសម្នាក់សំរេចទាំងការងារល្អ និងអាចផ្ដល់សេចក្ដីសុខ និងសុភមង្គលដល់ជីវិតជាគូស្រករបាន។

មនុស្សប្រុសទូទៅតែងតែបង្ហាញភាពមិនពេញចិត្តរបស់ខ្លួនទៅលើមនុស្សស្រី ថានាងពូកែនិយាយច្រើន និងអាត្មានិយម។ ប៉ុន្ដែបើគ្មានស្រ្ដីនោះទេ។

តើនរណាជាអ្នកមើលថែទាំរក្សាកូនៗ ព្រមទាំងឪពុកម្ដាយទាំងសងខាងពេលពួកគេមានជំងឺ? ដោយហេតុភាគច្រើនស្រ្ដីមានបន្ទុកជាអ្នកថៃរក្សាក្រុមគ្រួសារ។

ចំនែកឯបុរសវិញរវល់ជាមួយការងារខាងក្រៅ។ ដូចនេះប្រសិនបើគ្មានស្រ្ដីទេបុរសក៏ពិបាកក្នុងការបំពេញភារៈកិច្ចដោយផ្ដោតអាម្មរណ៍លើការងាររឺមុខរបរជំនួញខាងក្រៅដែរ។ ហើយផ្ទុយទៅវិញបុរសមួយចំនួនបានបំភ្លេចចោល ថាការជោគជ័យរបស់ខ្លួនក៏មានការរួមចំនែកពីស្រ្ដីជាប្រពន្ធដែរ។ សំនួរសួរថាតើមនុស្សប្រុសប្រភេទនេះជាបុរសពិតរឺទេ ?

ម្យ៉ាងទៀតបុរសមួយចំនួនគិតថាពួកគេអាចជួលអ្នកបំរើបានប៉ុន្ដែមនុស្សជាច្រើនមានចម្ងល់ថា “តើអ្នកបំរើទាំងនោះ និងបំពេញការងារបានល្អ ផ្ចិតផ្ចង់ដូចភរិយាដែររឺទេ? ចុះបើភរិយាម្នាក់ចូលចិត្តទៅក្រៅ មិនសូវខ្វល់ពីគ្រួសារ តើបុរសជាប្ដីទទួលយកបានទេ?

ដូចនេះបុរសនេះក៏មិនត្រូវចាត់ទុកជាមនុស្សប្រុសជោគជ័យទេ ប្រសិនភរិយារបស់គាត់គ្មានអាកប្បកិរិយាសមរម្យ និងគ្មានសមត្ថភាពមើលថែទាំយកចិត្តទុកលើគ្រួសារ។ ដូចនេះពាក្យដែលគេពោលថា “នៅពីក្រោយភាពជោគជ័យរបស់បុរស រមែងតែងមានស្រ្ដីដ៏អស្ចារ្យមាននាក់” ជាពាក្យដែលត្រឹមត្រូវណាស់។ ដូចនេះបុរសគួរតែបង្ហាញការគោរពស្រលាញ់ទៅលើភរិយាខ្លួនឲ្យអស់ពីចិត្ត និងថ្លើមតាមដែលអាចធ្វើបាន ៕ (ផ្ដល់សិទ្ធិ៖ neakbrach)

មតិយោបល់

ថ្មីៗ13 hours ago

ចិនលេងមែនទែនហើយ! ហាមមិនឲប្រជាជនប្រើប្រាស់ iPhone ជាការវាយបកទៅអាមេរិកភ្លាមៗ

ថ្មីៗ14 hours ago

ក្រោយមានការដាក់បង្គោលពុះលក់សមុទ្រ ពេលនេះ «អភិបាលខេត្តកំពត» បានបញ្ជាភ្លាមៗឲចុះត្រួតពិនិត្យករណីនេះ

ពួកគេជានរណា1 day ago

ក្នុងឱកាសទិវាជាតិនៃការចងចាំ សូមរំលឹកជូនខ្លះៗពីប្រវិត្តរបស់ «សាឡុត ស» ឬប៉ុល ពត

ថ្មីៗ1 day ago

ទីបំផុត! «ក្រុមហ៊ុនផលិត​​យន្តហោះ​ប៊ូអ៊ីង» ព្រមប្រកាសទទួល​ស្គាល់​កំហុសខ្លួន​ជាលើកដំបូង ក្រោយជួបហេតុការណ៍…

បែបផែនជីវិត1 day ago

យុទ្ធជនស៊ាំម៉ូរ៉ៃជប៉ុន៖ «ថ្ងៃនេះជាជ័យជម្នះលើខ្លួនឯងកាលពីម្សិលមិញ ហើយថ្ងៃស្អែកនឹងក្លាយជាជ័យជំនះរបស់អ្នកលើជនដែលកំសាក»

គួរដឹង2 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ3 weeks ago

កូនខ្មែរម្នាក់ខិតខំប្រឹងប្រែង រហូតបានក្លាយជាវិស្វករថាមពលនុយក្លេអ៊ែរនៅប្រទេសបារាំង

ទេសចរណ៍4 weeks ago

ខេត្តស្ទឹងត្រែង គឺជាឋានសួរគ៌ក្រោមមេឃនៅកម្ពុជា ដែលអ្នកទេសចរណ៍មិនគួរមើលរំលង

គួរដឹង4 weeks ago

ការពិតបុព្វបុរសខ្មែរ កសាងចម្រឹង​​បង្អួចប្រាសាទ​អង្គរ​វត្តឡើង​​គឺបង្កប់​នូវ​អាថ៌​កំបាំងមួយ​ដ៏​អស្ចារ្យ

Trending

Copyright © 2019 ANARCHAK