ជប៉ុនសន្យានឹង​ជួយកម្ពុជា ដើម្បី​​រៀបចំ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់អោយកាន់តែល្អសម្រាប់ពលរដ្ឋ​ខ្មែរ
Connect with us

ថ្មីៗ

ជប៉ុនសន្យានឹង​ជួយកម្ពុជា ដើម្បី​​រៀបចំ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់អោយកាន់តែល្អសម្រាប់ពលរដ្ឋ​ខ្មែរ

កម្ពុជា​និង​ជប៉ុន បាន​ជួប​ពិភាក្សា​គ្នា លើ​គម្រោងទាក់ទងនឹងការតាក់តែងច្បាប់ ការរៀបចំ បទដ្ឋានបច្ចេកទេស និងការពង្រឹងសមត្ថភាពលើវិស័យទឹកកខ្វក់​នៅ​កម្ពុជា ដើម្បី​ធានា​ដល់សុខភាព​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស

ជំនួប​ទ្វេរភាគី​នេះ​ ធ្វើ​ក្រោម​ក្រោម​វត្តមាន​ឯកឧត្តមឧត្តម បុង ប៊ុនហួន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និង​គណៈប្រតិភូមកពីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ (MLIT) ក្រោម​វត្តមាន​លោក Hiroyuki Ishii ប្រធានសម្របសម្របរៀបចំ ផែនការទឹកកខ្វក់នៃនាយកដ្ឋានគ្រប់គ្រងបណ្តាញលូ និងទឹកកខ្វក់ប្រទេសជប៉ុន និង​មាន​ការ​ចូល​រួម​ពី​មន្ត្រីជាន់ខ្ពស់ក្រសួង តំណាងមកពីស្ថានទូតជប៉ុន ទីភ្នាក់ងារJICA ទីភ្នាក់ងារផ្នែកចម្រោះទឹកកខ្វក់ ជប៉ុន(JS) នៃទីក្រុង Kitakyushu រួម​ទាំង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត។

ក្រោម​កិច្ច​ប្រជុំ​នេះ កម្ពុជា​សង្ឃឹម​យ៉ាង​មុតមាំ​ថា ជប៉ុន​នឹង​ចូល​រួម​ចំណែក​ទាំង​បច្ចេកទេស ការ​ហ្វឹកហ្វឺន និង​កម្លាំង​មនុស្ស មក​ជួយ​កម្ពុជា ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​គម្រោង​អភិវឌ្ឍ​ប្រព័ន្ធ​ចម្រោះ​ទឹក​នៅ​កម្ពុជា បាន​ជោគជ័យ ដើម្បី​ធនា​ដល់សុខភាព​ពលរដ្ឋ​កម្ពុជា៕ ផ្តល់សិទ្ធដោយ៖ angkorpost

មតិយោបល់

Trending