ភ្ញាក់ផ្អើល! បណ្តាប្រទេសក្នុង​អាស៊ាន កម្ពុជាក្លាយ​ជា​ប្រទេស​ទីមួយដែលប្រើ​​បច្ចេកវិទ្យា​អ៊ីនធឺណិត​លឿន​​ផុត​លេខ 5G
Connect with us

គួរដឹង

ភ្ញាក់ផ្អើល! បណ្តាប្រទេសក្នុង​អាស៊ាន កម្ពុជាក្លាយ​ជា​ប្រទេស​ទីមួយដែលប្រើ​​បច្ចេកវិទ្យា​អ៊ីនធឺណិត​លឿន​​ផុត​លេខ 5G

កម្ពុជា អាច​នឹង​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​បង្អស់​នៅ​តំបន់​អាស៊ាន ដែល​នឹង​នាំ​បច្ចេកវិទ្យា​អ៊ីនធឺណិតល្បឿន​លឿន​ផុត​លេខ​ 5G មក​ប្រើ​ប្រាស់ក្នុង​ប្រទេស។ នេះ​បើ​តាម​ការ​អះអាង​ដោយ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ការ​អះអាង​នេះ ធ្វើ​ឡើង​អំឡុង​ពេល​ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក និងគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមក្នុង «មហាសន្និបាតទូរស័ព្ទចល័តពិភពលោកឆ្នាំ២០១៩-Mobile World Congress 2019-MWC19» និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥-២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។

នៅក្នុងព្រឹត្តិការណ៍នេះ ក៏មានការដាក់តាំងពិព័រណ៍នូវឧបករណ៍បច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥ (5G) និងដំណោះស្រាយនានាពាក់ព័ន្ធនឹងប្រព័ន្ធ 5G ដែលជាប្រធានបទឈានមុខគេ។ ក្នុង​នោះបណ្តាប្រទេសធំៗនៅលើពិភពលោក មាន ចិន កូរ៉េ រុស្ស៊ី សហភាពអឺរ៉ុប និងបណ្តាប្រទេសដទៃទៀត កំពុងត្រៀមខ្លួនក្នុងការដាក់អោយប្រើប្រាស់បច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥ (5G) នៅក្នុងពេលខាងមុខឆាប់ៗនេះ។

សម្រាប់​កម្ពុជា​វិញ បាន​​ត្រៀមខ្លួនរួច​ស្រេច​ ក្នុង​ការ​នាំ​បច្ចេកវិទ្យា 5G មក​ប្រើប្រាស់ក្នុង​ប្រទេស ហើយ​អាច​នឹង​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​នៅ​តំបន់​អាស៊ាន ដែល​ប្រើប្រាស់បច្ចេកវិទ្យាទំនើប​មួយ​នេះ។

បើ​តាម​ដឹងកន្លង​មក ក្រុមហ៊ុន​ក្នុង​ស្រុក​ដែល​នឹង​នាំ​បច្ចេកវិទ្យា 5G នេះ​មក​មុន​គេ​ គឺ​ក្រុមហ៊ុន Cellcard របស់​ឧកញ៉ា គិត ម៉េង ដោយ​ធ្លាប់​បាន​សហការ​ជាមួយ​ក្រុមហ៊ុន NOKIA ក្នុង​ការ​តេស្តបច្ចេកវិទ្យា 5G ដោយជោគជ័យ ដើម្បី​នាំ​មក​ប្រទេស​កម្ពុជា ហើយ​ក៏​អាច​នឹង​ក្លាយ​ជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​ប្រើ​ប្រព័ន្ធនេះ​ផងដែរ។

អត្ថបទ៖ រតនា

ប្រភព៖ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

មតិយោបល់

គួរដឹង3 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 days ago

 កំហឹងកាន់តែផ្ទុះ! «ជនជាតិចិន» អ្នកជាតិនិយមនាំគ្នាបោក Iphone ចោល ក្រោយអាមេរិកធ្វើឲ Huawei ​រងការឈឺចាប់

ថ្មីៗ4 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ3 days ago

ក្តៅមែនទែនហើយ ! ក្រុមហ៊ុន «Microsoft » បានប្រកាសទាំងយប់សម្រេចចិត្តដាក់ទណ្ឌកម្មលើ «Huawei» ដូច​ក្រុមហ៊ុន Google ដែរ

គួរដឹង2 days ago

បន្ទាន់ណាស់ ! «អង្គការសុខភាពពិភពលោក WHO»​ ហាមឪពុកម្ដាយកុំឲកុមារក្រោមអាយុ ៤ ឆ្នាំលេងទូរស័ព្ទឲសោះ ព្រោះវាប៉ះពាល់ធ្ងន់ណាស់ដល់ពួកគេ

Trending

Copyright © 2019 ANARCHAK