មិនធម្មតា! វៀតណាមទទួល​បើក​​រោងចក្រផលិត​គ្រឿងយន្តហោះ​យក្សដ៏ល្បី​អាមេរិក
Connect with us

ថ្មីៗ

មិនធម្មតា! វៀតណាមទទួល​បើក​​រោងចក្រផលិត​គ្រឿងយន្តហោះ​យក្សដ៏ល្បី​អាមេរិក

ក្រុមហ៊ុន​យក្ស​ផ្នែក​ផ្គត់ផ្គង់​គ្រឿង​បង្គុំ​យន្តហោះ​ដ៏​ល្បី​របស់​អាមេរិក Universal Alloy Corporation Asia Pte.LTD (UAC) នឹង​បោះ​ទុន​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់ប្រមាណ ១៧០ លានដុល្លារ ដើម្បី​បើក​រោងចក្រផលិត​គ្រឿងបង្គុំយន្តហោះនៅ​កណ្តាល​ទីក្រុងដាណាង​ប្រទេសវៀតណាម។

​គណៈកម្មាការនៃ​ទីក្រុង​ដាណាង បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​រួច​ទៅហើយ​ថា ខាង​អាជ្ញាធរ​ក្នុង​តំបន់​នឹង​ផ្តល់​អាជ្ញាប័ណ្ណ​ផ្តល់សិទ្ធ​វិនិយោគ​ដល់ក្រុមហ៊ុន​មួយ​នេះ នៅ​ថ្ងៃ​ទី ០១​ មីនា នេះ​តែម្តង។

នៅ​ពេល​ចាប់ដំណើរការ រោងចក្រ​នេះ​នឹង​អាច​ផលិត​គ្រឿង​បង្គុំ​យន្តហោះ​បាន ៤ ០០០ គ្រឿង ដែល​អាច​ប្រើប្រាស់​បាន​លើ​គ្រប់ប្រភេទ​យន្តហោះ​តែម្តង ដែល​ភាគ​ច្រើន​នឹង​នាំ​ចេញ​ទៅអាមេរិកខាង​ជើង និង​ទីផ្សារ​នៅ​ប៉ែក​អ៊ឺរ៉ុប។

បើ​តាម​គម្រោង​របស់​ក្រុមហ៊ុន គ្រោង​នឹង​នាំ​ចេញ​គ្រឿង​បង្គុំ​ឲ្យ​បាន ២៥ លានដុល្លារត្រឹមឆ្នាំ ២០២១, ៨៥ លានដុល្លារ​នៅ​ឆ្នាំ​បន្ទាប់​នឹង​ ១៨០ លានដុល្លារ​ចាប់ពី​ឆ្នាំ ២០២៦ តទៅ។

ក្រុមហ៊ុន​នឹង រើស​បុគ្គលិក​ជំនាញចំនួន ១ ០០០ នាក់​មក​បម្រើការងាររោងចក្រ​ផ្នែកគ្រឿង​ម៉ាស៊ីន ប្រព័ន្ធភ្លើង​និង​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ​ផ្សេងៗ។ ថែម​ពីលើនេះ ក្រុមហ៊ុន​នឹង​ជួល​មនុស្ស​ ២ ០០០ នាក់​ដើម្បី​មក​អភិវឌ្ឍផ្នែក​ប្រព័ន្ធ​ទ្រទ្រង់សង្វាក់ផលិតកម្មរោងចក្រ​បន្ថែមទៀត៕ ផ្តល់សិទ្ធដោយ៖ angkorpost

មតិយោបល់

Trending