អ្វីដែលមនុស្សស្រីខ្លាចបំផុតគឺមិនមែនការរង់ចាំនោះទេ តែនាងខ្លាចអ្នកមិនច្បាស់លាស់នឹងនាង
Connect with us

គ្រួសារ & ស្នេហា

អ្វីដែលមនុស្សស្រីខ្លាចបំផុតគឺមិនមែនការរង់ចាំនោះទេ តែនាងខ្លាចអ្នកមិនច្បាស់លាស់នឹងនាង

ចំណុចអវិជ្ជមានរបស់មនុស្សស្មោះត្រង់ គឺចង់ឱ្យមនុស្សដែលខ្លួនស្រលាញ់ មានក្ដីសុខ និងមានគ្រប់យ៉ាង ទើបគេចេះតែពន្យារពេលក្នុងការសារភាពថាស្រលាញ់ ឬសម្រេចចិត្តរៀបការ ព្រោះគេចង់ខិតខំធ្វើការ ចង់រកលុយឱ្យបានច្រើន ដើម្បីអនាគត ដើម្បីក្ដីសុខ ពេលគេរៀបការហើយ ហើយគេក៏តែងតែសុំឱ្យមនុស្សដែលគេស្រលាញ់រង់ចាំគេសិន ចាំគេរៀនចប់ ចាំគេមានការងារធ្វើល្អ មានប្រាក់ខែច្រើន ចាំគេមានលុយ មានឡាន មានផ្ទះ តែគេភ្លេចគិតថា មនុស្សដែលស្រលាញ់គេពិត គឺសុខចិត្តលំបាក និងតស៊ូជាមួយគេ មិនមែនរង់ចាំស្ងៀមៗ ទាំងគ្មានភាពប្រាកដប្រជានោះឡើយ។

កុំចាំដល់មានអ្វីៗគ្រប់យ៉ាងអី ព្រោះមនុស្សស្រីគេមិនខ្លាចនឹងរង់ចាំអ្នកទេ តែគេខ្លាចអ្នកមិនច្បាស់លាស់នឹងគេ។ ជាធម្មតារបស់មនុស្សមួយចំនួនធំ គឺពេលថ្កុំថ្កើងមានបាន គេនឹងប្រែប្រួលប្ដូរផ្លាស់។ នាងខ្លាចថា រង់ចាំអ្នករហូតដល់ចុងក្រោយគឺមានតែខ្យល់។

មនុស្សស្រីដែលស្រលាញ់អ្នកពិត នាងមិនខ្វល់ទេថា អ្នកមានអ្វី ឬគ្មានអ្វី តែសំខាន់ តើអ្នកស្រលាញ់នាងពិតទេ? អ្នកច្បាស់លាស់ជាមួយនាងទេ? អ្នកពិតជាហ៊ានលះបង់ដើម្បីនាងដែរឬទេ?

កុំឱ្យនរណាម្នាក់រង់ចាំអ្នកយូរពេកអី ត្រូវចាំថា ភាពមានបាន និងគ្រប់យ៉ាងបានល្អប្រសើរ បើអ្នកមានដៃគូជីវិតមួយដែលពិតប្រាកដ អាចដើរ អាចរត់ អាចរួមរស់ តស៊ូជាមួយគ្នា មិនមែនជាការខិតខំតែម្ខាង ហើយឱ្យម្ខាងទៀតរង់ចាំនោះឡើយ៕ ប្រភព៖ khmerload

មតិយោបល់

គួរដឹង2 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ3 weeks ago

កូនខ្មែរម្នាក់ខិតខំប្រឹងប្រែង រហូតបានក្លាយជាវិស្វករថាមពលនុយក្លេអ៊ែរនៅប្រទេសបារាំង

ទេសចរណ៍4 weeks ago

ខេត្តស្ទឹងត្រែង គឺជាឋានសួរគ៌ក្រោមមេឃនៅកម្ពុជា ដែលអ្នកទេសចរណ៍មិនគួរមើលរំលង

គួរដឹង4 weeks ago

ការពិតបុព្វបុរសខ្មែរ កសាងចម្រឹង​​បង្អួចប្រាសាទ​អង្គរ​វត្តឡើង​​គឺបង្កប់​នូវ​អាថ៌​កំបាំងមួយ​ដ៏​អស្ចារ្យ

Trending

Copyright © 2019 ANARCHAK