ប្រុងប្រយ័ត្ន!!! បន្លែ 3 ប្រភេទដែលផ្ទុកសារធាតុគីមីខ្ពស់ជាងគេដែលយើងបរិភោគរាល់ថ្ងៃ!
Connect with us

គួរដឹង

ប្រុងប្រយ័ត្ន!!! បន្លែ 3 ប្រភេទដែលផ្ទុកសារធាតុគីមីខ្ពស់ជាងគេដែលយើងបរិភោគរាល់ថ្ងៃ!

ការទទួលទានបន្លែ គឺជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់គ្រួសារពលរដ្ឋខ្មែរយើងគ្រប់ៗគ្នា ប៉ុន្តែបើសិនយើងមិនបានប្រុងប្រយ័ត្នទេនោះ វានឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់យើង ដែលវាអាចបង្កទៅជាជំងឺផ្សេងៗដែលត្រូវចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់សម្រាប់ព្យាបាលទៀតផង។

លោក អ៊ូ ម៉ានូរិន ប្រធានសាខាកាំកុងត្រូលខេត្តកណ្តាលដែលបានដឹកនាំមន្ត្រីជំនាញយករថយន្តចល័តសម្រាប់ពិនិត្យបន្លែ ត្រីសាច់ ម្ហូបអាហារផ្សេងៗ ដែលដាក់លក់នៅតាមទីផ្សារនានានៅក្នុងខេត្តកណ្តាលបានមានប្រសាសន៍ថា បន្លែដែលទើបរកឃើញថ្មីមួយទៀតកាលពីព្រឹកថ្ងៃទី1 ខែសីហានេះគឺ ស្លឹកគូឆាយដែលយើងរកឃើញថា មានផ្ទុកសារធាតុគីមីខ្ពស់ដែលត្រូវបានហាមមិនឱ្យលក់ដូរនៅលើទីផ្សារ។ លោកបញ្ជាក់ដូច្នេះថា «នៅក្នុងការចុះត្រួតពិនិត្យនៅព្រឹកនេះ គឺមន្រ្តីជំនាញយើងបានរកឃើញបន្លែស្លឹកគូឆាយដែលកសិករដាំដោយប្រើថ្នាំសម្លាប់សត្វល្អិត ដែលថ្នាំសម្លាប់សត្វល្អិតនេះមិនមែនជាថ្នាំដែលត្រូវហាមមិនឱ្យប្រើនោះទេ​ គ្រាន់តែថា កសិករបាញ់ថ្នាំនោះរួចហើយ គាត់ប្រញាប់កាត់យកមកលក់លឿនពេក តាមពិតគេតម្រូវឱ្យទុកចោលរយៈពេល5ថ្ងៃក្រោយការបាញ់ថ្នាំសម្លាប់សត្វល្អិតនេះរួចទើប អាចកាត់យកមកលក់ ឬហូបបាន តែភាគច្រើន​ពួកគាត់បាញ់ថ្នាំហើយតែ2ថ្ងៃប៉ុណ្ណោះ ក៏កាត់យកមកលក់តែម្តង»។

គួរបញ្ជាក់ថា នៅក្នុងការចុះពិនិត្យបន្លែនាំចូលពីប្រទេសវៀតណាម មន្រ្តីជំនាញកាំកុងត្រូលក៏បានរកឃើញបន្លែផ្ទុកសារធាតុគីមីជាបន្តបន្ទាប់ដែរ ដោយបន្លែដែលមានផ្ទុកខ្លាំងជាងគេនោះគឺផ្លែម្ទេស ដែលប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់ក្រុមគ្រួសារទទួលទានជារៀងរាល់ថ្ងៃហើយស្ទើរមិនអាចអត់បានទៀតផង និងបន្លែមួយប្រភេទទៀតនោះគឺ ផ្កាខាត់ណាហ្នឹងឯង។ លោកអ៊ូ ម៉ានូរិន បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នក្នុងការទទួលទានបន្លែទាំង3ប្រភេទនេះ ពិសេសកសិករគួរកុំប្រើប្រាស់ថ្នាំពុលសម្លាប់សត្វល្អិតដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នោះហួសកម្រិតពេក ព្រោះថាទាំងអ្នកដាំ ទាំងអ្នកទទួលទានគឺសុទ្ធតែរងផលប៉ះពាល់ដល់សុខភាពដូចគ្នាទាំងអស់ ហើយអ្នកដាំរងផលប៉ះពាល់ខ្លាំងជាងអ្នកទទួលទានទៅទៀត។

ការទទួលទានបន្លែផ្ទុកសារធាតុគីមី គឺអាចបង្កផលប៉ះពាល់រយៈពេលខ្លី និងរយៈពេលវែង។ រយៈពេលខ្លីធ្វើឱ្យយើងពុល រាករូស ក្អួតចង្អោរជាដើម តែបើរយៈពេលវែងគឺវាបង្កឱ្យកើតជាជំងឺរុំារ៉ៃផ្សេងៗ ដូចជាជំងឺបេះដូង លើសជាតិខ្លាញ់ ខ្លាញ់ក្នុងសរសៃឈាម ដាច់សរសៃឈាមខួរក្បាល លើសឈាម លើសជាតិស្ករ និងលើសជាតិអាស៊ីតជាដើម ដែលភាគច្រើនជំងឺទាំងនេះសុទ្ធតែពិបាកព្យាបាល និងអាចបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សយ៉ាងធ្ងន់ធ្ងរទៀតផង៕  (larreine)

មតិយោបល់

អន្តរជាតិ3 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ4 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត4 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK