ដំណឹងល្អ ! តំបន់ឆ្នេរអូឈើទាលកំពង់សោមប្រែមុខមាត់វិញហើយ ស្រស់ស្អាតណាស់!!!
Connect with us

ថ្មីៗ

ដំណឹងល្អ ! តំបន់ឆ្នេរអូឈើទាលកំពង់សោមប្រែមុខមាត់វិញហើយ ស្រស់ស្អាតណាស់!!!

ឥឡូវនេះ តំបន់ឆ្នេរនៅខេត្តព្រះសីហនុ ជាពិសេសតំបន់ឆ្នេរអូឈើទាលត្រូវបានរដ្ឋបាលខេត្តព្រះសីហនុធ្វើការឈូសឆាយ និង សម្អាតយ៉ាងស្អាត មើលទៅពិតជាមានភាពទាក់ទាញ ​និង ស្រស់ស្អាតយ៉ាងខ្លាំង ។ ការឈូសឆាយ និង សម្អាតឆ្នេរនាពេលនេះគឺបន្ទាប់ពីគណៈកម្មការគ្រប់គ្រងតំបន់ឆ្នេរប្រគល់គ្រឿងចក្រសម្អាតឆ្នេរចំនួន ២ គ្រឿងឱ្យទៅរដ្ឋបាលខេត្តព្រះសីហនុ ។

បើយោងតាមគណនីហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រះសីហនុបានសរសេរថា អស់បារម្ភជាមួយម៉ាស៊ីនសម្អាតឆ្នេរ​ទាំងពីរគ្រឿង​ និង សូមគោរពថ្លែងអំណរគុណ​ដល់ថ្នាក់ដឹកនាំទាំងអស់​ ដែលបានយកចិត្តទុកដាក់​ ថែរក្សា​ ឧបត្ថម្ភ គាំទ្រឆ្នេរសមុទ្ររបស់កម្ពុជា​ ! សូមចូលរួមថែរក្សាទាំងអស់គ្នា​ ! ៕ (popularkh)

មតិយោបល់

Trending

Copyright © 2017 Zox News Theme. Theme by MVP Themes, powered by WordPress.