ត្រៀមៗ!! ចិននឹងវិនិយោគទីក្រុងទេសចរណ៍ថ្មីនៅកោះកុង តម្លៃជិត ២ពាន់លានដុល្លារ!
Connect with us

គួរដឹង

ត្រៀមៗ!! ចិននឹងវិនិយោគទីក្រុងទេសចរណ៍ថ្មីនៅកោះកុង តម្លៃជិត ២ពាន់លានដុល្លារ!

ក្រុមហ៊ុន Union Development Group  (UDG) របស់ប្រទេសចិន​បានប្រកាសបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណជា ១,៩ ពាន់លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍គម្រោងទីក្រុងទេសចរណ៍ថ្មីមួយទៀត​ នៅក្នុងគម្រោងមេ ដារាសាគរ ឈ្មោះ ធែមមី (TEMI) ដែលស្ថិតនៅក្នុង ស្រុកបុទុមសាគរ ខេត្តកោះកុង ។

ទីក្រុងទេសចរណ៍ថ្មីនេះមានឈ្មោះថា ធែមមី (TEMI) បាននឹងកំពុងចាប់ផ្តើមសាងសង់ ដោយគ្របដណ្តប់លើផ្ទៃដីទំហំ ២៥ គីឡូម៉ែត្រការ៉េ ​(២ ៥០០ ហិកតា) ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍មេ គឺ Dara Sakor Seashore Resort ដែលមានទំហំរហូតដល់ទៅ ៣៦០ គីឡូម៉ែត្រការ៉េ ដែលទីក្រុងមួយនេះមានដូចជា វីឡារីសត អូប័រទេសចរណ៍ និង ទូកកម្សាន្តជាដើម ។​​ មិនតែប៉ុណ្ណោះ នៅពេលសាងសង់រួចទីក្រុង ធែមមី នឹងក្លាយជាមជ្ឍមណ្ឌលពាណិជ្ជកម្ម ទីប្រជុំជននៃខេត្តកោះកុង និង ជាតំបន់ទេសចរណ៍ ដែលនឹងអាចឱ្យមនុស្សរស់នៅបានប្រមាណជា ៣០​ម៉ឺននាក់។ តែយ៉ាងណា ​គម្រោងចាយទុនខ្ទង់ពាន់លានដុល្លារនេះ នៅមិនទាន់កំណត់កាលបរិច្ឆេទបញ្ចប់ការសាងសង់នៅឡើយនោះទេ។

គម្រោងនេះត្រូវបានបង្ហើបឡើងដោយ សម្តេតតេជោ នៅក្នុងពិធីបុណ្យសមុទ្រលើកទី ៧ ក្នុងខេត្តកោះកុង កាលពីពាក់កណ្តាលខែ​ធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ ដោយសម្តេចបានលើកឡើងថា ខេត្តកោះកុង ជាតំបន់ដែលមានសក្តានុពលខ្លាំង ទាំងវិស័យទេសចរណ៍ និង ការអភិវឌ្ឍន៍ទៅជាតំបន់ឧស្សាហកម្មដោយសារតែកត្តាភូមិសាស្ត្រអំណោយផលខ្លួនឯងផ្ទាល់ ព្រំប្រទល់ជាប់ខេត្តព្រះសីហនុ ជាពិសេសមានព្រំប្រទល់ជាប់ប្រទេសថៃ ដែលជាច្រកដ៏សំខាន់មួយ ក្នុងការនាំទំនិញចេញចូលផងដែរ។ បើតាមប្រសាសន៍សម្តេចតេជោ នាយករដ្ឋមន្ត្រី ថា កត្តាអំណោយផលទាំងនេះហើយ បានជម្រុញវិនិយោគិនចិន ចំណាយទុនរាប់លានដុល្លារ ដើម្បីវិនិយោគគម្រោងអភិវឌ្ឍន៍ធំៗ នៅខេត្តមួយនេះ៕  (popularkh)

មតិយោបល់

អន្តរជាតិ3 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ4 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត4 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK