មោទនភាពជាតិ!!! អបអរសាទរកូនខ្មែរមួយរូបបានក្លាយជា "អគ្គ​លេខាធិការ​រង" អាស៊ាន!
Connect with us

គួរដឹង

មោទនភាពជាតិ!!! អបអរសាទរកូនខ្មែរមួយរូបបានក្លាយជា “អគ្គ​លេខាធិការ​រង” អាស៊ាន!

កាលពីពេលថ្មីៗនេះ បណ្តាញសារព័ត៌មានបរទេសបានផ្សាយថា មានជនជាតិខ្មែរម្នាក់បានក្លាយទៅជាអគ្គលេខាធិការរងអាស៊ាន សម្រាប់ អាណត្តិថ្មីនេះ ។ សម្រាប់តំណែងនេះ លោក បណ្ឌិត គង់ ភោគ ទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌ (ASCC)របស់អាស៊ាន  ដែលមានអាណត្តិពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ ។

លោក គង់ ភោគ អតីតអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវបាន​ស្បថចូល​កាន់តំណែងជាអគ្គ​លេខាធិការ​រងអាស៊ាន នៅទីស្នាក់ការអាស៊ាន ដែលមានមូលដ្ឋាននៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពី​ ថ្ងៃ​ទី ១២ ខែតុលាឆ្នាំ  ២០១៨ តែទើបបែកធ្លាយព័ត៌មាននៅដើមខែមករា ឆ្នាំ ២០១៩ នេះ  ។

លោកបណ្ឌិត គង់ ភោគ ត្រូវ​ចូលកាន់​តំណែង​ជំនួស​លោក Vongthep Arthakaivalvatee ដែលត្រូវផុតអាណត្តិ ។ គាត់ត្រូវបំពេញ​កិច្ចការងារ​ជួយ​ដល់​អគ្គលេខាធិការ​អាស៊ាន ដោយ​ដឹកនាំ​ការអនុវត្ត​តាម​ផែនការមេ​នៃ​កិច្ចការ​សហគមន៍​សង្គម​-​វប្បធម៌ (ASCC) ហើយនឹង​ដឹកនាំ​នាយកដ្ឋាន​សហគម​ន៍ស​ង្គ​ម​-​វប្បធម៌ នៃ​លេខាធិការដ្ឋាន​អាស៊ាន​ផងដែរ​។​ ក្រៅពីនេះ​លោក គង់ ភោគ ក៏ត្រូវ​ទទួលខុសត្រូវ​លើ​ការតាមដាន ការអនុវត្ត​គម្រោង​នៅក្រោម​សហគមន៍​សង្គម​-​វប្បធម៌  ដែល​ផ្ដោតទៅលើ​ការបង្កើត​ឱ្យ​មាន​អត្តសញ្ញាណ​រួមមួយ និង ​ការកសាង​សង្គម ដែល​យកចិត្តទុកដាក់ និង ​ចែករំលែក​។​

លោកបណ្ឌិត គង់ ភោគ ធ្លាប់​បម្រើ​ការងារ​ជា​អនុរដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ បំពេញការងារ​លើ​គោលនយោបាយ​ការបរទេស នៅក្នុង​កា​រិ​យា​នាយករដ្ឋមន្ត្រី​ផងដែរ​ ​លោក ក៏​ធ្លាប់ជា​នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ ដែល​បង្កើតឡើង​កាលពី​២០១៤ ដែល​ផ្ដល់​ដំណោះស្រាយ​គោលនយោបាយ ដោយ​មិន​ប្រកាន់​បក្សពួក និង ​ផ្អែកទៅលើ​ភស្តុតាង​។​

បណ្ឌិត គង់ ភោគ បានបញ្ចប់​ការសិក្សា​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ ពី​សាកលវិទ្យាល័យ Warwick ប្រទេស​អង់គ្លេស ហើយ​គាត់​ក៏បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គោលនយោបាយ​សាធារណៈ​នៅ​សាកលវិទ្យាល័យ Australian National ផងដែរ។​ លោក បាន​សរសេរ​ និង ​ផ្សព្វផ្សាយ​សៀវភៅ​ពី​គោលនយោបាយ​ការបរទេស​ គោលនយោបាយ​ការពារ​ នយោបាយ​ជាតិ និង ​ពាណិជ្ជកម្ម​អន្តរជាតិ​ជាដើម​ ៕ (popularkh)

មតិយោបល់

Trending