គួរដឹង
ភ្ញាក់ផ្អើល!!! ចំនួនសត្វផ្សោតនៅខេត្តស្ទឹងត្រែងមានការថយចុះគួរឱ្យបារម្ភសល់តែត្រឹម…
សត្វផ្សោតក្នុងអន្លង់អូរឈើទាល នៅសល់តែចំនួនបីក្បាលប៉ុណ្ណោះ ក្រៅពីនេះបានងាប់ និងបាត់ខ្លួនមិនដឹងជាទៅណានោះទេ។ នៅតំបន់អេកូទេសចរណ៍ ស្ថិតក្នុងឃុំព្រះរំកិល ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង មានអន្លង់សត្វផ្សោតរស់នៅមួយកន្លែង មានឈ្មោះអន្លង់អូរឈើទាល ។ ពីមុនអន្លង់អូរឈើទាលមានសត្វផ្សោតរស់នៅជាងដប់ក្បាល តែឥឡូវនៅតែចំនួន បីក្បាលប៉ុណ្ណោះ ។ ក្រៅពីនោះបានងាប់ និង បាត់ខ្លួន វាត្រូវបំលាស់ទី ព្រោះតែវាមិនចូលចិត្តសំឡេងរំខាន និង ចាំងពន្លឺភ្លើង នោះទេ ។
លោក ទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានឱ្យដឹងថា សត្វផ្សោតនៅខេត្តស្ទឹងត្រែង មានចំនួនប្រមាណជាង ៣០ ក្បាល រស់នៅក្នុងអន្លង់ចំនួន ៤ កន្លែង គឺអន្លង់ចំនួន ៣ ស្ថិតក្នុងស្រុកសៀមបូក និង មួយទៀត គឺអន្លង់អូរឈើទាល ស្ថិតក្នុងឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ។
លោកនាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះ ឱ្យចូលរួមជួយថែរក្សាគ្នាកុំប្រើឧបករណ៍ខុសច្បាប់ នៅជិតតំបន់ហាមឃាត់ នៅក្នុងតំបន់ ដែលសត្វផ្សោតវាកំពុងរស់នៅដើម្បីឱ្យសត្វផ្សោតគង់វង់ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិចូលទស្សនាឱ្យបានកាន់តែច្រើនឡើងវិញ ដើម្បីជួយរកប្រាក់ចំណូលដល់ប្រជាពលរដ្ឋរស់នៅទីនោះ ក្នុងគោលបំណងដើម្បីជួយកាត់បន្ថយភាពក្រីក្រ ៕ (popularkh)
មតិយោបល់
-
គួរដឹង1 year ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
គួរដឹង2 years ago
អីយ៉ា! វែបសាយទាំងនេះដឹងតែជាទីពេញចិត្តរបស់ប្រុសៗតែម្ដង!
-
ទាក់ទាញ1 year ago
កក្រើកឆាកអន្ដរជាតិ! បឹងយក្សឡោមកម្ពុជាជាប់បឹងស្អាតជាងគេទាំង ១៥ លើពិភពលោក!
-
បែបផែនជីវិត1 year ago
ស្ដ្រីចំណាស់សួរទៅព្រះពុទ្ធថា៖ “ធ្វើម្ដេចទើបឈប់ក្រ?” ទ្រង់មានពុទ្ធដីកាតបយ៉ាងមានអត្ថន័យ!
-
គួរដឹង1 year ago
ឯកសារដ៏កម្រស្ដីពីការបែកបាក់បន្ទាយលង្វែក! នេះជាប្រវត្តិសាស្ដ្រដែលកូនខ្មែរគ្រប់រូបគួរដឹង!
-
គួរដឹង2 years ago
ប្រើកុំព្យូទ័រយូរហើយ មិនដែលដឹងសោះថា F1 ដល់ F12 ហ្នឹងមានមុខងារចឹងសោះ !!
-
គួរដឹង1 year ago
បើសិនជ្រុលប្រឡាក់កាវកំពូលស្អិត ៥០២ ជាប់ដៃ ជើង បបូរមាត់ ភ្នែក តើត្រូវធ្វើយ៉ាងណាទៅ?
-
បែបផែនជីវិត9 months ago
មិនគួរឱ្យជឿ! មនុស្សរាប់រយនាក់ឱ្យតែស្ដាប់បទចម្រៀងនេះហើយសុទ្ធតែធ្វើអត្តឃាត!