សម្បូរធនធានណាស់ខ្មែរយើង! កូនខ្មែរម្នាក់ទៀតហើយអាចធ្វើរថយន្តកង់បីដោយខ្លួនឯងបាន!!!
Connect with us

គួរដឹង

សម្បូរធនធានណាស់ខ្មែរយើង! កូនខ្មែរម្នាក់ទៀតហើយអាចធ្វើរថយន្តកង់បីដោយខ្លួនឯងបាន!!!

ពិតជាមិនធម្មតានោះទេ ដែលកូនខ្មែរម្នាក់មានគំនិតច្នៃប្រឌិតខ្ពស់ ដោយបង្កើតរថយន្តកង់បីដាក់លក់នៅលើទីផ្សារក្នុងគោលបំណងចង់ឱ្យកូនខ្មែរឈប់ប្រើប្រាស់ម៉ូតូ ហើយងាកមកប្រើប្រាស់រថយន្តកង់បីនេះវិញ វាមានសុវត្ថិភាពជាងការជិះម៉ូតូ ។ ហើយរថយន្តកង់បីនេះ បង្កការងាយស្រួលដល់អ្នកជិះ  ជាពិសេសដឹកប្រពន្ធ កូន និង ក្រុមគ្រួសារដើរលេងបានយ៉ាងសប្បាយរីករាយ ដោយមិនមានការរលាក់គឺងាយស្រួលជិះ ។

បើយោងតាមគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា ជួសជុលរបស់បាក់បែក បានបង្ហោះរូបភាព ជាមួយការសរសេរសារថា “ជោគជ័យ 100% ហើយ ជាឡានកង់បី បង្កើតឡើងដោយកូនខ្មែរ ក្នុងបំណង ចង់ឱ្យ កូនខ្មែរ ឈប់ប្រើប្រាស់ ម៉ូតូ ដែលមិនមាន សុវត្តិភាព ! ។

លោក សេង រិទ្ធី  ដែលជាអ្នកច្នៃប្រឌិតធ្វើរថយន្តកងបីនេះបានមានប្រសាសន៍ប្រាប់ប្រជាប្រិយតាមទូរស័ព្ទថា ការធ្វើរថយន្តកង់បីនេះឡើង គឺក្នុងគោលបំណងដើម្បីឱ្យកូនខ្មែរឈប់ប្រើប្រាស់ម៉ូតូ ​ហើយងាកមកប្រើប្រាស់រថយន្តនេះ វាមានសុវត្ថិភាពជាងម៉ូតូ ។ រថយន្តដែលខ្ញុំធ្វើនេះអាចជិះបានគ្នាបីនាក់ និង អាចធ្វើដំណើរបានទៅដល់គ្រប់ទីកន្លែងទាំងអស់ ។ ខ្ញុំមានគម្រោងធ្វើលក់ជូនដល់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាក្នុងតម្លៃមួយសមរម្យ ប៉ុន្តែរថយន្តកង់បី ដែលខ្ញុំធ្វើជាគំរូ ហើយទទួលបានជោគជ័យ១០០%នេះគឺអស់ថវិកាចំនួន ៤ ០០០ដុល្លារជាប្រភេទរថយន្តធុនធំ តែនៅពេលខ្ញុំធ្វើលក់ជូនដល់កូនខ្មែររថយន្តធំគឺឱ្យចុះមកនៅត្រឹម ២ ៥០០ដុល្លារប៉ុណ្ណោះក្នុងមួយគ្រឿង និង រថយន្តតូចតម្លៃ ២ ០០០ដុល្លារក្នុងមួយគ្រឿង ។

រថយន្តកង់បីរបស់លោកសេង រិទ្ធី នេះ អាចផ្ទុកទម្ងន់បានជិត ២០០គីឡូក្រាម ហើយអាចបើកបរបានក្នុងល្បឿន ៧០គីឡូម៉ែត្រក្នុងមួយម៉ោង ។ រថយន្តនេះផ្គុំឡើង ដោយគ្រឿងបង្គុំជាង ១០០មុខផ្គុំបញ្ចូលគ្នា។ កន្លែងធ្វើរថយន្តកង់បីនេះ មានទីតាំងស្ថិតនៅលើផ្លូវ ៣៧១ ក្នុងខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ ៕ (popularkh)

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ2 months ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK