៥ វិធី​ដើម្បីកត់សម្គាល់ថា​មនុស្សម្នាក់នោះ ជាអ្នកមានពិត ឬមាន​ក្លែងក្លាយ (Fake Rich)
Connect with us

បែបផែនជីវិត

៥ វិធី​ដើម្បីកត់សម្គាល់ថា​មនុស្សម្នាក់នោះ ជាអ្នកមានពិត ឬមាន​ក្លែងក្លាយ (Fake Rich)

យើង​ឃើញ​មាន​អ្នកខ្លះ​ស្លៀកពាក់​ហ៊ឺហារ​ឡូយឆាយ ប្រើ​របស់​សុទ្ធតែ​ប្រេ​ន​ៗ​ថ្លៃ​ៗ ជិះ​រថយន្ត​ទំនើប​ៗ ស៊ីចាយ​ដូច​សេដ្ឋី តែ​ចុង​ក្រោយ​គ្មាន​លុយ​មួយ​រៀល​ទុក​សន្សំ ។ ពេល​ខ្លះ​ធ្លាក់ខ្លួន​ឈឺ ក៏​គ្មាន​លុយ​ព្យាបាល​ថែម​ទៀត​ផង​។ តើ​ការ​សម្តែង​ចេញ​មក​ខាងក្រៅ​ថា​ជា​អ្នកមាន​នេះ អាច​ចាត់​ទុក​ថា​ជា​អ្នក​មានបាន​ដែរ​ឬទេ ?

ខាងក្រោម​នេះ​គឺជា​សញ្ញា​ទាំង​៥ ពី​វេ​ប​សាយ Alux ប្រាប់​ថា​នរណា​ម្នាក់​គឺជា​អ្នកមាន​ក្លែងក្លាយ ឬ “Fake Rich”៖

១. គិត​ពី​ម៉ាក​ផលិតផល ច្រើន​ជាង​គុណភាព​ជាក់ស្តែង ៖ ពួក​គេ​ចូល​ចិត្ត​ស៊ី​ប្រេ​ន​ៗ ច្រើន​ជាង​ទិញ​ផលិតផល​ដែល​មិនមែន​ជា​ប្រេ​ន​ល្បី តែ​មានគុណ​ភាពល្អ ។ អ្នកខ្លះ​វិញ ដល់​ថ្នាក់​ទិញ​ផលិតផល​ក្លែង​ក្លែង​ដែល​ផលិត​មក​ស្រ​ដៀង​ទៅ​នឹង​របស់​សុទ្ធ ដើម្បី​បន្លំ​ភ្នែក​អ្នក​ដទៃ បើ​ទោះបីជា​គុណភាព​មិន​បាន​ស្មើនឹង​ផលិតផល​សុទ្ធ ដែល​មិនមែន​ប្រេ​ន​ក៏​ដោយ ក៏​ពេញចិត្ត​នឹង​ប្រើ​ដែរ​។

ងាក​មក​មើល​ស្ថាបនិក Facebook លោក Mark Zuckerburg, ស្ថាបនិក Microsoft លោក Bill Gates និង​ស្ថាបនិក Alibaba លោក Jack Ma ទោះបី​មានទ្រព្យ​រាប់​ប៊ី​លាន​ដុល្លារ ក៏​ពួក​គាត់​មើលទៅ​សាមញ្ញ សូ​ម្បី​តែ​អាវយឺត​ក៏​ស្ទើរ​មិន​ដែល​ដូរ​ម៉ូ​ដ ។

២. ចូល​ចិត្ត​ប្រើ​ឈ្មោះ​អ្នក​ដទៃ ៖ នេះ​គឺ​កើតឡើង​ច្រើន​ណាស់ ។ មនុស្ស​បែប​អីចឹង​ចូល​ចិត្ត​ប្រើ​ឈ្មោះ​មនុស្ស​ល្បី​ៗ ឬ អភិជន មក​និយាយ​ជាមួយនឹង​មនុស្ស​ជុំវិញ​ខ្លួន ដើម្បី​ទាញ​ក្រេ​ឌី​តរបស់​ខ្លួន​ឱ្យ​ឡើង​ខ្ពស់​បន្តិច ពិសេស​គឺ​ចូល​ចិត្ត​ថតរូប​ជាមួយ​ឥស្សរជន​ល្បី​ៗ​ដើម្បី​ឲ្យ​មហាជន​មើលឃើញ​ថា​ខ្លួន​ស្គាល់​សុទ្ធតែ​មនុស្ស​មានមុខ​មាន​មាត់​ក្នុង​សង្គម ។ បើ​ស្គាល់​គេ ហើយ​គេ​ស្គាល់​វិញ គឺ​មិន​អី​ទេ ។ នេះ​ខ្លាច​តែ​បាន​ត្រឹមតែ​ស្គាល់​គេ តែ​គេ​មិន​ទាំង​ដឹង​ថា ខ្លួន​មានឈ្មោះ​អី​ផង​ក៏​មិនដឹង ។

៣. និយាយ​តែ​ពី​រឿង​លុយ ៖ អ្នកមាន​ក្លែងក្លាយ គឺ​គួរ​ឱ្យ​ធុញ​ណាស់​សម្រាប់​អ្នក​ទៅ​និយាយ​ជាមួយ ដោយ​សារ​តែ​ពួក​គេ​គ្មាន​អ្វី​និយាយ​ក្រៅពី​លុយ​ទេ​។ ពួក​គេ​ចូល​ចិត្ត​អួត​ពី​ប្រាក់​ចំណូល​របស់​ខ្លួន ផលិត​ផល​ថ្លៃ​ដែល​ទិញ​បាន និង អ្វី​ៗ​ផ្សេង​ទៀត ដែល​គ្មាន​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​ស្តាប់​សោះ ព្រោះ​វា​ជា​រឿង​ផ្ទាល់ខ្លួន ។

៤. អួត​ពី​គម្រោង​ថ្ងៃ​អនាគត ៖ ពួក​គេ​ចូល​ចិត្ត​អួត​ប្រាប់​អ្នក​ជុំវិញ​ខ្លួន​ពី​គម្រោង​ធំ​ៗ​នៅ​ថ្ងៃ​អនាគត ដែល​ខ្លួន​​នឹង​ធ្វើ​។ អ្វី​ដែល​សំខាន់​គឺ ពួក​គេ​មិន​ដែល​ចាប់ផ្តើម​ធ្វើ​ឡើយ ។ វា​គ្រាន់តែ​ជា​ក្តី​ស្រមៃ​ទាំង​ថ្ងៃ ដែល​ប្រើ​សម្រាប់​និយាយ​អួត​អ្នក​ដទៃ​ប៉ុណ្ណោះ ។

៥. មិន​មាន​លុយ​សន្សំ ៖ មនុស្ស​ប្រភេទ​នេះ តែង​យក​លុយ​ទាំង​ប៉ុន្មាន ដែល​ខ្លួន​រកបាន ទៅ​ជះ​លើ​រូបភាព​ខាងក្រៅ​ជា​និច្ច ។ គេ​ធ្វើ​យ៉ាងណា​ឱ្យ​តែ​មនុស្ស​ជុំវិញ​ខ្លួន គិត​ថា​ជា​អ្នកមាន ។ សម្រាប់​អ្នក​ជិត​ស្និទ្ធ​មួយ​ចំនួន អាច​នឹង​ស្គាល់​ដល់​ក្រយៅ ។ តែ​សម្រាប់​អ្នក​ទើប​ស្គាល់​វិញ អាច​នឹង​គិត​ថា ជា​សេដ្ឋី​មិន​ខុស​ឡើយ តែបើ​ដល់​ពេល​ត្រូវការ​យក​លុយ​មក​ប្រើប្រាស់​លើ​រឿង​អាសន្ន គឺ​គ្មាន​ទេ ។

ឥរិយា​បទ អាកប្ប​កិរ​យា និង​សម្ដីសំដៅ ទាំង​៥​ខាងលើ​នេះ​ហើយ​ដែល​បង្ហាញ​ពី​បុគ្គល​ជា​អ្នកមាន​ក្លែងក្លាយ ឬ « Fake Rich » នោះ ៕ (kohsantepheap)

គួរដឹង20 hours ago

យល់​ដឹង៖ អ្នកមានពិត និងអ្នកមានក្លែងក្លាយ ក្នុងហ្វេសប៊ុក ខុសគ្នាត្រង់ណា?

ថ្មីៗ20 hours ago

ប្រទេសអាស៊ីមួយនេះសំណាងផ្ទួនៗ ខណៈរោងចក្រផលិតកំពូលស្មាតហ្វូន២ ដណ្តើមគ្នាចូលទៅផលិត

គួរដឹង21 hours ago

មេរៀនជីវិត៖ ត្រចៀកស្តាប់បាន ប៉ុន្តែធ្វើមិនដឹងមិនឮព្រោះតែគំនាប ឬកាលៈទេសៈបង្ខំ

ថ្មីៗ21 hours ago

ប្រសើរណាស់! ទីបំផុតសហគ្រាសកសិដ្ឋានមួយនៅកម្ពុជា បានជោគជ័យក្នុងការផលិតត្រីសុខភាពតាមស្តង់ដារជប៉ុន ដំបូងគេបង្អស់

ថ្មីៗ21 hours ago

លោកឧកញ៉ា ម៉ុង ឫទ្ធី បង្ហោះអារម្មណ៍ពិតរបស់ខ្លួន ខណៈឃើញគេបង្ហោះអួតទ្រព្យសម្បត្តិ ឡាន វីឡា មាសពេជ្រ ពេញ Facebook ស្របពេលប្រទេសប្រឈមវិបត្តិកូវីដ-១៩

Trending

Copyright © 2019 ANARCHAK