មិនធម្មតា! កសិដ្ឋានចិញ្ចឹមក្រពើនៅខ្មែរមួយកន្លែងអាចរកចំណូលបានពី ១៥-២០ ម៉ឺនដុល្លារក្នុង ១ ឆ្នាំ !!!
Connect with us

គួរដឹង

មិនធម្មតា! កសិដ្ឋានចិញ្ចឹមក្រពើនៅខ្មែរមួយកន្លែងអាចរកចំណូលបានពី ១៥-២០ ម៉ឺនដុល្លារក្នុង ១ ឆ្នាំ !!!

បើទោះបីជារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តម្លៃស្បែក ឬ កូនក្រពើមានការធ្លាក់ចុះជាងមុនបន្តិចក្តី ប៉ុន្តែទីផ្សាររបស់វានៅតែដំណើរល្អ ។ ហើយក្នុងមួយឆ្នាំៗប្រទេសកម្ពុជាបាននាំចេញកូនក្រពើជាង​៣សែនក្បាលទៅកាន់ទីផ្សាប្រទេសជិតខាងក្នុងនោះ មានប្រទេសថៃ និង វៀតណាម។

លោក ខូយ ឈីន ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែងស្ថិតនៅក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បានមានជំរាបជូន ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្នុងខណៈពេល ដែលឯកឧត្តមទៅធ្វើទស្សនកិច្ចនៅក្នុងកសិដ្ឋានចិញ្ចឹមក្រពើរបស់លោកកាលពីពេលថ្មីៗនេះថា មកដល់បច្ចុប្បន្ននេះ កសិដ្ឋានចិញ្ចឹមក្រពើរបស់លោកបានដំណើរការមកជាង២០ឆ្នាំហើយ សព្វថ្ងៃកសិដ្ឋានមានមេ និង បាក្រពើចំនួន១២០០ ក្បាល និង កូនក្រពើជំទង់ៗមានចំនួន ៣២០០ក្បាល ចិញ្ចឹមលើផ្ទៃដីទំហំ ១៦ ០០០ម៉ែត្រការ៉េ ដោយបែងចែកជាអាងមេ និង បា ពូជ កូន និង ក្រពើជំទង់។

ហើយទីផ្សារបច្ចុប្បន្នកូនក្រពើ ១ក្បាលមានតម្លៃ១៥-២០ដុល្លារ ចិញ្ចឹមបានអាយុ ៣ឆ្នាំតម្លៃពី ៥ទៅ៦ដុល្លារក្នុងមួយគីឡូក្រាម ហើយជាបច្ចេកទេសក្រពើមានអាយុ ៣ឆ្នាំ ទើបស្បែករបស់វាមានគុណភាពល្អត្រូវតាមស្តង់ដារទីផ្សារនាំចេញ។

ទីផ្សារកូនក្រពើរបស់កម្ពុជា នាពេលបច្ចុប្បន្ននេះគឺប្រទេសវៀតណាម និង ថៃ ហើយបច្ចុប្បន្ននេះ កម្ពុជាបាននាំចេញកូនក្រពើប្រមាណជា ៣២ម៉ឺនក្បាលក្នុង១ឆ្នាំ ដោយឡែកកសិដ្ឋានរបស់លោកខូយ ឈីន អាចនាំចេញកូនក្រពើបានចំនួនពី ១០ ០០០ក្បាលទៅ១៥ ០០០ក្បាល  ជាមធ្យមកសិដ្ឋានរបស់លោក អាចរកចំណូលពីការចិញ្ចឹមក្រពើបានពី ១៥ ទៅ ២០ ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ៕ (popularkh)

មតិយោបល់

Trending

Copyright © 2019 ANARCHAK