ដល់ថ្នាក់ហ្នឹង? នៅជប៉ុនមនុស្សចាស់ចង់ចូលគុកដើម្បីបានកន្លែងស្នាក់នៅនិងហូបចុកគ្រប់គ្រាន់!
Connect with us

បែបផែនជីវិត

ដល់ថ្នាក់ហ្នឹង? នៅជប៉ុនមនុស្សចាស់ចង់ចូលគុកដើម្បីបានកន្លែងស្នាក់នៅនិងហូបចុកគ្រប់គ្រាន់!

ប្រទេស​ជប៉ុន​កំពុងស្ថិត​ក្នុងស្ថានភាព​មាន​មនុស្ស​ចាស់​ប្រព្រឹត្ត​បទល្មើស​ច្រើន​ ​ដែលមាន​អាយុ​លើសពី ៦៥​ឆ្នាំ​ឡើងទៅ​បាន​កើន​ឡើងជា​លំដាប់​ក្នុង​រយៈពេល ២០ ឆ្នាំ​ចុង​ក្រោយនេះ​។

មូលហេតុ​ចម្បង​គឺមនុ​ស្សវ័យ​ចំណាស់​ភាគច្រើន​មាន​កម្រិតជីវភាព​រស់​នៅ​មិន​ប្រសើរ​ និង ​មានបំណង​ចង់​ប្រព្រឹត្ត​ខុស​ដើម្បី​ចូលដេក​គុក​មាន​អាហារ​ពិសា​គ្រប់គ្រាន់ ។ ជាក់ស្តែង​លោក​ToshioTakata​អាយុ ៦៩ ឆ្នាំ​បាន​ប្រាប់ថា ​គាត់បានរំលោភបំពាន​ច្បាប់​ ដោយសារ​គាត់​ក្រីក្រ​។ គាត់​ចង់បាន​កន្លែង​ណាមួយ​ដើម្បី​រស់នៅ ​ដោយ​ឥតគិតថ្លៃ​ និង ​មាន​អាហារ​ហូបចុក​តែប៉ុណ្ណោះ​។

​គាត់​និយាយថា “​ខ្ញុំ​ឈានដល់​វ័យ​ចំណាស់​ហើយ​ ខ្ញុំ​គ្មាន​លុយ​ចាយ​ឡើយ​ ហេតុដូច្នេះ​បានជា​ខ្ញុំ​ចង់ទៅ​រស់នៅក្នុង​គុក​។ ដូច្នេះ​ខ្ញុំ​បាន​ជិះ​កង់​មួយ​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ហើយ​ប្រាប់ថា ​ខ្ញុំ​ជា​អ្នក​លួច​កង់​នេះ​។​ការធ្វើ​ដូច្នេះ​ពិតជា​បាន​ផល​គឺ​គាត់​ត្រូវគេ​កាត់ទោស​ឱ្យ​ជាប់គុក ១​ឆ្នាំ​។

​គួរ​បញ្ជាក់ផងដែរថា ​នៅក្នុង​សង្គម​ជប៉ុន​ដែល​គោរព​ច្បាប់​មួយ​នេះ​ ពិតជា​រឿង​មួយ​គួរឱ្យ​ចាប់អារម្មណ៍​ដែលបានប្រព្រឹត្តឧក្រិដ្ឋកម្ម​​ ដោយ​មនុស្ស​មាន​វ័យចំណាស់​ជាង ៦៥​ឆ្នាំ​បែបនេះ​។ ចាប់ពី​ឆ្នាំ ១៩៩៧​មក​មានតែ ២០​ករណី​តែប៉ុណ្ណោះ ប៉ុន្តែ​ក្នុង​រយៈពេល ២០​ឆ្នាំ​ក្រោយមក ចំនួន​នេះ​បាន​កើន ៥​ដង ក្នុងចំណោម​មនុស្ស​ចាស់​វ័យ​លើសពី ៦៥​ឆ្នាំ​៕ (popularkh)

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK