ខ្លាំងមែន! អ្នកព្រៃវែងតស៊ូរហូតបានទៅរៀននៅសាលាបណ្ឌិតសភាយោធាដ៏ល្បីនៅមេរិក!
Connect with us

គួរដឹង

ខ្លាំងមែន! អ្នកព្រៃវែងតស៊ូរហូតបានទៅរៀននៅសាលាបណ្ឌិតសភាយោធាដ៏ល្បីនៅមេរិក!

ពិតជាមានមោទនភាពខ្លាំងណាស់ ដែលយុវជនម្នាក់ជាកូនចៅគ្រួសារកសិករក្រីក្ររស់នៅតំបន់ដាច់ស្រយាល់ ក្នុងទឹកដីខេត្តព្រៃវែង ដោយសារតែមានការតស៊ូ និង ការព្យាយាម​សិក្សារៀនសូត្រ បានធ្វើឱ្យយុវជនរូបនេះមានភ័ព្វវាសនា បានជាប់អាហាររូបករណ៍ទៅបន្តការសិក្សានៅបណ្ឌិតសភាកងទ័ពជើងទឹកនៅសហរដ្ឋអាមេរិក ក្នុងទីក្រុង Annapolis រដ្ឋ Maryland ។

យុវជនរូបនេះឈ្មោះ ហេង សំណាង ជាជនជាតិខ្មែរទី៧ ដែលបានចូលរៀននៅក្នុងបណ្ឌិតសភាយោធារបស់សហរដ្ឋអាមេរិក ។បើយោងតាមទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្រៅពីវីដេអូ ក៏មានការសរសេរសាថា សូមជួបជាមួយហេង សំណាង ដែលជានិស្សិតផ្នែកយោធា កំពុងសិក្សានៅបណ្ឌិតសភា​កងទ័ពជើងទឹកសហរដ្ឋអាមេរិក ក្នុងទីក្រុង Annapolis រដ្ឋ Maryland ។

សំណាងបានធំដឹងក្តីជា​កូនអ្នកស្រែចម្ការ នៅខេត្តព្រៃវែង ហើយជាជនជាតិខ្មែរទី ៧ ដែលបានចូលរៀន​​នៅក្នុងបណ្ឌិតសភាយោធារបស់សហរដ្ឋអាមេរិក។ ការចូលរៀន​នេះគឺជា​និមិត្តរូប​នៃទំនាក់ទំនងរឹងមាំ និង កាន់តែធំឡើង រវាងយោធាអាមេរិក និងយោធាកម្ពុជា។ យុវជនប្រកបដោយ​សន្ទុះចិត្ត​នេះ តំណាងអ្វីដែល​ល្អបំផុត​ ដែលប្រទេសកម្ពុជា និង សហរដ្ឋអាមេរិក​អាចសម្រេចបាន នៅពេល​ធ្វើការរួមគ្នា ៕ (popularkh)

មតិយោបល់

Trending

Copyright © 2017 Zox News Theme. Theme by MVP Themes, powered by WordPress.